Thursday, April 25, 2024
Homeព័ត៌មានជាតិដេកជាមួយប្ដីសុខៗស្រាប់តែខ្យល់គ ដកចង្កាមាន់ ស្លាប់ចោលកូននិងប្ដី

ដេកជាមួយប្ដីសុខៗស្រាប់តែខ្យល់គ ដកចង្កាមាន់ ស្លាប់ចោលកូននិងប្ដី

ភ្នំពេញ៖ ​ស្រ្តីម្នាក់ខ្យល់គដេកស្លាប់ចោលកូនប្រុសអាយុ៦ខែ នៅក្នុង​បន្ទប់ជួលបង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៤ ខែធ្នូ ស្ថិតនៅផ្ទះជួលភូមិជម្ពូវន្ត សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះមានឈ្មោះ ហន ចាន់ថូភេទស្រីអាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិអំពិល ឃុំសំប្រូចស្រុកស្ទោងខេត្តកំពង់ធំមានប្តី​ឈ្មោះអ៊ុង សារឿន អាយុ៥០ឆ្នាំមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅជាមួយគ្នាមានកូន៣នាក់ស្រី២នាក់និងប្រុស១អាយុ៦ខែ។

តាមប្រភពត៌មានពីប្តីជនរងគ្រោះបាននិយាយថា ប្តីប្រពន្ធរបស់គាត់មានកូន៣នាក់ ដែល​ស្រីច្បងអាយុ៨ឆ្នាំ និងកូនប្រុសពៅអាយុ៦ខែ នៅយប់កើតហេតុប្រពន្ធនិងគាត់ព្រមទាំង​កូនទាំង ៣នាក់ បានដេកជាមួយគ្នាលុះដល់នៅវេលាម៉ោងកើតហេតុ រូបគាត់បានលឺសូរប្រពន្ធរបស់គាត់ដកចង្កាមាន់ ភ្លាមៗនោះគាត់បានស្ទាប​ប្រពន្ធរបស់គាត់ដែលកំពុងតែត្រដរខ្យល់ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាម​ៗរថយន្ត​សង្គ្រោះ​បានមកដល់ប៉ុន្តែជន រងគ្រោះបាន​ដាច់ខ្យល់បាត់ទៅហើយ ស្រាប់តែបងប្អូននៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលសមត្ថកិច្ចមកដល់ឲ្យរថយន្តដឹកសពយកទៅស្រុកតែម្តងទៅ កុំឲ្យសមត្ថកិច្ចមកទាន់ច្បាស់ជាអស់លុយកាក់មិនខានទេ ។

​ក្រោយពេលកើតហេតុ សមត្ថកិច្ច​មកដល់កន្លែងកើតហេតុបាន​ពន្យល់ណែនាំដល់សាច់​ញាតិស្រ្តីដែលដេកស្លាប់ និងអ្នកជិតខាងថា សមត្ថកិច្ចមកពិនិត្យសពមិនមែនមកយកលុយ ពីសាច់ញាតិសពទេ ។

បន្ទាប់មកនគរបាលជំនាញបានធ្វើការពិនិត្យសពដឹងថា ស្លាប់ដោយសារខ្យល់គពិតប្រាកដ​មែន ។ សពប្រគល់ឲ្យបុរសជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

ដោយ៖ ថោង ធីម

 

RELATED ARTICLES