Thursday, March 28, 2024
Homeព័ត៌មានជាតិប្តីដេកជាមួយប្រពន្ធ ដកចង្កាមាន់ដាច់ ខ្យល់ស្លាប់

ប្តីដេកជាមួយប្រពន្ធ ដកចង្កាមាន់ដាច់ ខ្យល់ស្លាប់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ កំពុងដេកក្បែរប្រពន្ធសុខៗ ស្រាប់តែកើតមានអាការៈដកចង្កាមាន់ រួចក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោច- អាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ។

ជនរងគ្រោះដែលដេកសុខៗ ដកចង្កាមាន់ ដាច់ខ្យល់ស្លាប់នោះ មានឈ្មោះខេន រឿន អាយុ​២៩​ឆ្នាំ មានប្រពន្ធឈ្មោះសុន សុខភាព អាយុ២៦ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រីង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាល​ពី​យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ប្តីប្រពន្ធ នាងបានចូលសម្រាកក្នុងមុងជាមួយគ្នាដូចសព្វ មួយ​ដង លុះមួយសន្ទុះក្រោយមក នាងក៏លាន់ ឮសំឡេងប្តី ដកដង្ហើមស្ទះៗ ចំនួន៣ដង ជាប់ៗ គ្នា បន្ទាប់មក ស្រាប់តែដាច់ខ្យល់ស្លាប់យ៉ាង អាណោចអាធ័ម រកតែនាងជួយអ្វីក៏មិនទាន់ ផង ។ ក្រោយពីដឹងថាប្តីស្លាប់ នាងបានស្រែក ឆោឡោ ហៅអ្នកជិតខាងឱ្យជួយ រួចក៏រាយការណ៍​សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព និង បានរកឃើញ​មានស្លាកស្នាមជាំពេញខ្លួន ដែល អាចបញ្ជាក់បានថា ជនរងគ្រោះបានស្លាប់ ដោយ​សារ​​តែ​ខ្យល់គរ ឬគាំងបេះដូង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី ៕

RELATED ARTICLES