Saturday, April 27, 2024
Homeព័ត៌មានជាតិជាងដែកឡើងផ្សារដំបូលអគារ រអិលជើងធ្លាក់ស្លាប់

ជាងដែកឡើងផ្សារដំបូលអគារ រអិលជើងធ្លាក់ស្លាប់

ខេត្តកំពង់ឆ្នាំង៖ យុវជនជាជាងផ្សារដែកម្នាក់ បានឡើងទៅលើដំបូងអគារមួយ ដើម្បី រៀបចំផ្សារដំបូល លុះពេលលើកស័ង្កសីឡើង រៀបចំផ្សារ ស្រាប់តែភ្លាត់ស្នៀតរអិលជើងធ្លាក់ ពីលើដំបូលចុះមកដល់ដី បោកក្បាលសន្លប់ស្តូក ស្តឹង និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងមន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចអគាររោងចក្រ M&V មានទីតាំងស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

យុវជនរងគ្រោះដែលរអិលជើងធ្លាក់ពីដំបូលអគារស្លាប់នោះ មានឈ្មោះឈួន វាសនា អាយុ ២៣ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុក កំណើតនៅភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ddfsfds

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួម និងអ្នករួមការងារបាននាំគ្នាឡើងទៅផ្សារដំបូលអគាររោងចក្រខាងលើ នៅចំណុចអគារ ធ ដែល ជាអគារឃ្លាំងដាក់អំបោះ និងសម្ភារៈផ្សេងៗ។ លុះពេលឡើងដល់លើដំបូលអគារ ជនរងគ្រោះ បានលើកស័ង្កសី សន្លឹកទី១ឡើង ដើម្បីដាក់ ផ្សារ រួចក៏លើកសន្លឹកទី២ទៀត ស្រាប់តែមិន ដឹងជាយ៉ាងម៉េច ជនរងគ្រោះក៏រអិលជើងធ្លាក់ ផ្ងារក្រោយ ចុះពីលើដំបូលអគារ មកដល់ដី បោកក្បាលសន្លប់ស្តូកស្តឹងតែម្តង ធ្វើឱ្យកើត មានការភ្ញាក់ផ្អើលពេញក្នុងរោងចក្រ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន គេដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង ដើម្បីជួយសង្គ្រោះជីវិត តែអកុសល ដោយសារតែស្ថានភាពរបួសត្រង់ក្បាលផ្នែក ខាងក្រោយមានសភាពធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បណ្តាលឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅ ក្នុងមន្ទីរពេទ្យ។

ffdsfsd

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទង ផ្តល់ដំណឹងដល់ក្រុមគ្រួសារ មកទទួលដឹកទៅ កាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុក្រិត

RELATED ARTICLES