Friday, April 19, 2024
Homeព័ត៌មានជាតិជប់លៀងមង្គលការផ្ទុះហិង្សា ភ្ញៀវកូនស្រីវាយកូនកំលោះពកក្បាល

ជប់លៀងមង្គលការផ្ទុះហិង្សា ភ្ញៀវកូនស្រីវាយកូនកំលោះពកក្បាល

ភ្នំពេញ៖ ទំនាស់​ផឹកស៊ី​ក្នុង​រោង​ការ ​ភ្ញៀវ​ខាងកូនស្រីវាយ​ខាងកូនប្រុស​ទៅ​វិញ​ទៅ​មក​បណ្តាល​​ឲ្យ​រងរបួស​ទាំង​សងខាង​របួសទាំងកូនកម្លោះផងដែរ តែមិនធ្ងន់ធ្ងរ ព្រមទាំង​បែក​កញ្ចក់​​រថយន្ត​មួយ​គ្រឿងរត់ចោលម៉ូតូ៥គ្រឿង​ ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅវេលាម៉ោង​១១និង​២០នាទី​យប់​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ​នៅផ្ទះ​ខាងកូនស្រី​ស្ថិត​នៅ​ផ្លូវ​បេតុង​អត់​លេខ​  ភូមិ​ព្រៃ​កីខសង្កាត់​ពងទឹក​ ខណ្ឌ​ដង្កោ​ ។

​តាមប្រភពពត៌មានបានឲ្យដឹងថា​មុនពេលកើតហេតុ​ នៅ​ក្នុង​ពិធី​មង្គលការ​នៅភូមិ​កើតហេតុ​ខាងលើ​​​មានភ្ញៀវ​ទាំង​ខាង​កូន​ប្រុស​និង​ភ្ញៀវ​ខាងកូន​ស្រី​ បានចូល​រួមពិសាភោជនា អាហារ​ដ៏អធឹកអធម​ លុះ​ដល់​ពេល​ជិះ​ចប់​ម៉ោង​ នៅសល់​តែ​ភ្ញៀវ​៣តុទៀតតែ​ប៉ុណ្ណោះ​ ដោយ​មានភ្ញៀវ​ខាងស្រីនិងភ្ញៀវខាងប្រុស​កំពង់​តែអង្គុយហូប​អាហារ​ផឹក​ស៊ីយ៉ាង​សប្បាយរីករាយ​ តែមិន​ដឹង​ថាទាស់​សម្តីគ្នារឿងអីទេ គ្រាន់តែដឹងថា ដោយសារតែភ្ញៀវខាងស្រីជា​ម្ចាស់ផ្ទះហើយខាងប្រុសជាអ្នកមកពីចំងាយ ហើយខាងស្រីបាន​​ឌឺដង​ដាក់​ខាងប្រុសស្រាប់​តែ​ឃើញ​ភ្ញៀវ​ខាងកូន​ប្រុស​បាននាំគ្នា​បណ្តើរ​ម៉ូតូ​ចេញ​មកដាក់​នៅ​មុខ​រោង​បម្រុង​ជិះ​ចេញ​ទៅ​​ពេល​នោះ​ក៍ស្រាប់តែមាន​ ក្រុម​ភ្ញៀវ​ខាងកូន​ស្រី​ ដែល​ជាអ្នក​ភូមិ​នៅ​ទី​នោះ​ បាននាំគ្នា​ចេញ​មក​ រួច​ហើយ​បានយក​ដុំថ្ម​គប់​ទៅ​ខាង​ភ្ញៀវ​ខាងកូន​ប្រុស​យ៉ាង​ប្រសាច​ ពេញក្នុង​រោង​ការ​ ពេល​នោះដែរ​ ភ្ញៀវ​ខាងកូន​ប្រុស​បាននាំគ្នា​យកកែវចាន​ ព្រមទាំង​ដុំថ្ម​គប់ត​ទៅវិញ​ទៅមក​បណ្តាលឲ្យ​មានអ្នក​រងរបួស​ ពកក្បាល​ ជាំ​ខ្លួន​ទាំង​សង្ខាង ​សូម្បីតែ​កូន​កំលោះ​ក៏​ត្រូវ​របួស​ដែរ​ ព្រម​ទាំង​ធ្វើ​ឲ្យ​បែក​កញ្ចក់​រថយន្ត​ម៉ាក​កាម៉ារី​ឆ្លាម​ ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​2M 5521 ដែល​ម្ចាស់​ចតទុកនៅ​មុខ​ផ្ទះ​ បណ្ដាលឲ្យ​អោយ​បែក​កញ្ចក់​ខាងមុខ​មួយគ្រឿង​ផងដែរ​ ។

​​ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅជាមួយ​អន្តរាគមន៍​ តែមិនបានឃាត់​ជនបង្ក​ទាំង​ពីរ​ក្រុម​នោះទេ​ គឺ​ឃាត់​បានតែម៉ូតូ​ចំនួន​៥គ្រឿង​ ក្នុងនោះម៉ាកហុងដា​ឌ្រីម​​​៣គ្រឿង​ ស្កុបពី​១​គ្រឿង​ និង​ម៉ាក​TODAY ចំនួន មួយ​គ្រឿង​ យកទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ពងទឹក​​ដើម្បី​រង់ចាំទទួល​បណ្តឹង​តើ​ខាង​ណាប្តឹង​ខាងណា​ ៕

ដោយ៖ ណន រ៉ាត់

gfdfdfs

RELATED ARTICLES