Saturday, April 20, 2024
Homeកីឡាអន្ដរជាតិនី​​ម៉ាៈ អត់​បាន​ពាន​រង្វាន់​បាល់​មាស​ B​a​l​l​o​n​ d’​O​r​ ក៏​មិន​ស្លាប់​ដែរ​

នី​​ម៉ាៈ អត់​បាន​ពាន​រង្វាន់​បាល់​មាស​ B​a​l​l​o​n​ d’​O​r​ ក៏​មិន​ស្លាប់​ដែរ​

កីឡាករខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលនីម៉ា មិនបានសម្តែងការសោកស្តាយអ្វីនោះទេ ចំពោះពានរង្វាន់បាល់មាស Ballon d’Or ២០១៦ ដែលបានទៅលើកីឡាករខ្សែប្រយុទ្ធក្លឹបស្តេចដំរី ស Real Madrid រ៉ូណាល់ដូ ។

កីឡាករ នីម៉ា បាននិយាយថា៖’ទោះបីក្នុងអាជីពបាល់ទាត់របស់ខ្ញុំមិនស្គាល់រសជាតិពានរង្វាន់បាល់មាស ក៏មិនស្លាប់ដែរ។ នៅជាមួយ Barcelona ជីវិតខ្ញុំរីករាយណាស់ទៅហើយ ខ្ញុំមិនសម្លាប់ខ្លួនដើម្បីតែមានរង្វាន់នោះទេ។ សព្វថ្ងៃខ្ញុំមិនមែនលេងបាល់ដើម្បីពាន Ballon d’Or តែខ្ញុំលេងវាដើម្បីសប្បាយតែប៉ុណ្ណោះ’’។

ការលើកឡើងរបស់នីម៉ា ពេលនេះស្របពេលដែលមានមហាជនមួយចំនួនបង្ហាញចំណាប់អារម្មណ៍ចង់ឲ្យកិឡាកររូបនេះទទួលពានបាល់មាសម្តង ខណៈជិតមួយទសវត្សចុងក្រោយនេះបានតែទៅលើកីឡាករ២រូបគឺ ម៉េស៊ី និង រ៉ូណាល់ដូ។

គួររំឮកថា ការបោះឆ្នោតជ្រើសរើសកិឡាករម្ចាស់ពានរង្វាន់បាល់មាសឆ្នាំ ២០១៦ បានទៅលើកីឡាករ រ៉ូណាល់ដូ  កីឡាករ ម៉េស៊ី ទទួលបានចំណាត់ថ្នាក់លេខ២  កីឡាករ Griezmann ទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈនីម៉ាទទួលបានចំណាត់ថ្នាក់លេខ៥។

ដោយ៖ ហេង​ ​ដេត

RELATED ARTICLES