Friday, April 26, 2024
Homeសន្ដិសុខសង្គមខឹងសុំលុយមិនបាន កូនប្រុសវាយឳពុកម្តាយ និងបំផ្លាញទ្រព្យ

ខឹងសុំលុយមិនបាន កូនប្រុសវាយឳពុកម្តាយ និងបំផ្លាញទ្រព្យ

កំពង់ស្ពឺះ កូនអកត្តញូម្នាក់ត្រូវបានគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន បន្ទាប់ពីកូនរូបនោះ ខឹងសំុលុយឪពុកម្តាយយកទៅផឹកស្រាមិនបាន ក៏វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
ហេតុការណ៍ឃាត់កូនអកត្តញូរូបនោះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦ ខែមករា ឆ្នំា២០១៧ នៅក្នុងភូមិដក់ពរ ឃំុវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកភន សុខហៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

លោកម៉ិច សុភាន់ អធិការរងនគរបាលស្រុកសំរោងទង បាននិយាយឲ្យដឹងថា កូនចិត្តភ្លើងដែលនគរបាលឃាត់ខ្លួននោះ មានឈ្មោះភន សុខហៀង ភេទប្រុស អាយុ23ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិដក់ពរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកអធិការរងនគរបាល បានបន្តថា នៅមុនពេលឃាត់ខ្លួន កូនរូបនោះបានផឹកស្រាស្រវឹង មកផ្ទះសំុលុយឪពុកម្តាយដែលមានវ័យចាស់ណាស់ហើយ ដើម្បីទៅផឹកបន្តទៀត ប៉ុន្តែឪពុកម្តាយនិយាយថាគ្មានលុយទេ ក៏ស្រាប់តែកូនអកត្តញូរូបនោះ បានប្រើអំពើហិង្សារករឿងវាយម្ដាយឪពុក និងវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ ហើយត្រូវបានម្ដាយដាក់ពាក្សបណ្ដឹងឲ្យនគរបាលឃាត់ខ្លួនតែម្តង។


បច្ចុប្បន្នកូនអកត្តញូរូបនោះត្រូវបានឃំុខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តរង់ចំាបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES