Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិចិនព្រមាន លោកត្រាំកុំ ធ្វើឲ្យស្ថានការណ៍ កូរ៉េខាងជើង​រឹតតែ​ក្តៅ

ចិនព្រមាន លោកត្រាំកុំ ធ្វើឲ្យស្ថានការណ៍ កូរ៉េខាងជើង​រឹតតែ​ក្តៅ

ព័ត៌មានឧបទ្វីបកូរ៉េ

ចិន៖ ចិន​បាន​តបត​ ​ចំពោះ​ការអះអាង របស់លោក ដូណាល់ ត្រាំ​ ថា​ក្រុងប៉េកាំង​​ មិន​កំពុង​ញាក់ ​ខ្សែបង្ហៀរ​ឬ ​ទប់​ស្កាត់​កូរ៉េខាង ជើង​ឡើយ និងបាន​ក្រើនរំលឹក​ ដល់​​ប្រធានាធិបតី​ ជាប់ឆ្នោត​ សហរដ្ឋអាមេរិក​ កុំធ្វើឲ្យ​ស្ថានការណ៍​ អតីតកាល ​ដែល​ធ្លាប់កើត ឡើងរួចមក ហើយនោះ ​រឹតតែ​ក្តៅ​នៅលើ​ឧបទ្វីបកូរ៉េ​ តាម​រយៈ​ការ ប្រើប្រាស់ បណ្តាញសង្គម ​របស់លោក ។

កាលពីល្ងាច​ ថ្ងៃច័ន្ទ​លោក ​ត្រាំ បាន​បង្ហោះ​នៅលើ បណ្តាញ​សង្គម​ Twitter ប្រឆាំង និង​​ការ​អះ​អា​ង ​​របស់មេដឹក​នាំ​ កូរ៉េខាង ជើង​លោក គីម ជុងអ៊ុន ដែលលើក ឡើងថា​ប្រជាជាតិ ​របស់លោក គឺ​​ស្ថិតក្នុង​​ដំណាក់ កាល​ចុងក្រោយ ​នៃការ​អភិវឌ្ឍ​អាវុធនុយ ក្លេអែរ​ដែល​ មានសមត្ថភាព អាច​វាយ​ប្រហារ​ដល់​ទឹកដី​ សហរដ្ឋអាមេរិក ។ ក្រោយមក​​លោក ត្រាំ បាន​​​បង្ហោះ​លើ​ Twitter ថា​ចិន​មិន​ បាន​ធ្វើ​អ្វី​ដែល​ គ្រប់គ្រាន់នឹង បន្ថយ​យុទ្ធភាព ​របស់​មេដឹកនាំ​ផ្តាច់ការ វ័យក្មេងរូប នោះឡើយ ។

ម្យ៉ាងទៀត​ចិន​ បាននិងកំពុង ទាញ​យក​ ប្រយោជន៍​ក៏ដូច ជា​ទំហំទឹកប្រាក់ ​ដ៏​មហាសាល ​ពី​សហ​រដ្ឋអាមេរិក​ ក្នុង​ផ្នែក​ពាណិជ្ជកម្ម​ ប៉ុន្តែនឹងមិន ​ជួយ​ដល់​កូរ៉េខាងជើង​ឡើយ ។

ជាការ​ឆ្លើយតប​អ្នក នាំពាក្យ​ក្រសួង ការបរទេស ​ចិន​លោក Geng Shuang បានថ្លែងនៅ ក្នុង​ស​ន្និសិទកាសែត មួយកាលពីថ្ងៃអង្គារ​ ថា​កិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាលរបស់លោកត្រូវ​បាន​ទទួលស្គាល់​យ៉ាងទូលំទូលាយ​ ហើយ​យើង​រំពឹងថា​ គ្រប់ភាគីទាំងអស់ ​នឹងចៀសវាង​កត់ សម្គាល់​និង​សកម្ម​ភាព​​នានា​​ដែលធ្វើ​ឲ្យ​រឹតតែ​ធំឡើង ។

អ្នកនាំពាក្យ​ក្រសួង ការបរទេស ​ចិន​លោក Geng Shuang

ឧបទ្វីបកូរ៉េ​គឺជា ​ប្រភព​​ថ្មី​នៃការ​​ រង្កៀសចិត្ត​​រវាង​រដ្ឋបាល របស់លោកត្រាំនៅពេល​ខាងមុខ ​និង​ចិន​​តាម រយៈ​គណនី​ Twitter របស់​លោក ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូណាល់ ត្រាំ ។

កាលពី​ខែមុន​លោក ត្រាំ បាន​បង្ហាញឲ្យ​ ឃើញថា​លោក​ បាន​ទទួលទូរស័ព្ទ​ពី ប្រធានាធិបតី​កោះ តៃវ៉ាន់​លោកស្រី Tsai Ing-wen ​ដោយ​ការ​កោតសរសើរ​ដែលជា ការ​ល្មើសនិង​ពិធី ការ​ការទូត​ជិត​៤ទសវត្សរ៍នេះ ។ រដ្ឋាភិបាល ​ក្រុងប៉េកាំង​នៅ តែ​អះអាង ​ពី​អធិបតេយ្យភាព​លើ​កោះ​ស្វ័យយ័តនេះ​ ដដែល​ថ្វីបើ​ កោះនេះ​បំបែកចេញពី​ ចិនដីគោក ​ក្នុង​អំឡុង ឆ្នាំ​១៩៤៩​តាមរយៈ​ សង្គ្រាមស៊ីវិល​ក្នុង ប្រទេស​ចិន ។​

RELATED ARTICLES