Wednesday, April 24, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ថ្វាយអាល័យ សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស

សម្តេចហ៊ុន សែន ថ្វាយអាល័យ សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋ- មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ បានអញ្ជើញទៅ គោរពព្រះវិញ្ញាណក្ខន្ធសម្តេចស៊ីសុវត្ថិ ជីវ័នមុនី- រក្ស នៅវត្តបុទមវតី ដែលបានសុគត កាលពី វេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយព្រះរោគាពាធ ក្នុងព្រះជន្ម៨០ ព្រះវស្សា។

សម្តេចហ៊ុន សែន បានសរសេរក្នុងសៀវ- ភៅក្រាំងរំលែកទុក្ខ ថ្វាយអាល័យ សោកស្តាយ ចំពោះការបាត់បង់សែរាជវង្សខ្មែរមួយអង្គ ដែលប្រកបដោយឆន្ទៈមនសិការស្នេហាជាតិ សាសនា ព្រះមហាក្សត្រ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរ កាលពីព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ ថា “នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅគោរព វិញ្ញាណក្ខន្ធសម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស នៅ វត្តបុទមវតី ដែលព្រះអង្គបានយាងសោយទិវង្គត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១០និង៤៥នាទីព្រឹក ក្នុងព្រះជន្ម៨០ព្រះវស្សា ដោយរោគាពាធ។

នេះគឺជាការបាត់បង់រាជវង្សខ្មែរមួយព្រះ អង្គ ដែលទ្រង់មានឆន្ទៈ មនសិការស្នេហាជាតិ សាសនា ព្រះមហាក្សត្រ រហូតអស់មួយព្រះជន្ម និងក៏ដូចជាការបាត់បង់ស្វាមី បិតា ប្រកបដោយ ព្រហ្មវិហារធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើសាររំលែកទុក្ខជូនអ្នកម្នាងស៊ីសុវត្ថិ កន្ធីរ៉េត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ ផងដែរ។

សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស គឺជាឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងជាអតីតអនុប្រធានទី១ ព្រឹទ្ធសភា ជាតិ នីតិកាលទី១ និងទី២។ ព្រះអង្គគឺជាព្រះរាជ- បុត្រារបស់ព្រះករុណា ព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស ដែលជាព្រះរាជបុត្រាចុងក្រោយ នៅ រស់រានមានជីវិតដល់សព្វថ្ងៃ។ ព្រះអង្គ ក៏ត្រូវ ជាព្រះបិតុលាបង្កើត (ឪពុកមា) ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរម រតនកោដ្ឋ ផងដែរ។

សូមឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចស៊ីសវុត្ថិ ជីវ័នមុនីរក្ស ឆាប់បានកើតក្នុង សុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ”។

ក្នុងឱកាសអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ សម្ចេចស៊ីសុវត្ថិ ជីវ័នមុនីរក្ស នោះដែរ សម្តេច ហ៊ុន សែន បានសរសរនៅលើសៀវភៅក្រាំង មាស ដែលមានខ្លឹមសារទាំងស្រុងថា “ខ្ញុំសូម ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះ ការយាងចូលព្រះទិវង្គតរបស់សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស និងសោកស្តាយចំពោះការបាត់បង់ រាជវង្សខ្មែរមួយរអង្គ ដែលប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិ សាសនា និងព្រះ- មហាក្សត្រ។

សូមដួងព្រះវិញ្ញាណក្ខន្ធ សម្តេច ស៊ីសវុត្ថិ ជីវ័នមុនីរក្ស បានយាងទៅសោយសុខ ក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ!… ទូលព្រះ- បង្គំមកថ្វាយបង្គំ លាព្រះអង្គ ជាលើកចុង- ក្រោយ…””

 

 

 

 

 

 

 

 

 

 

 

 

RELATED ARTICLES