Saturday, April 20, 2024
Homeព័ត៌មានជាតិជម្ងឺរើធ្វើទុក្ខ អុកឡុកផ្អើលពេញគ្រឹះស្ថានធម៌មេត្តាករុណា

ជម្ងឺរើធ្វើទុក្ខ អុកឡុកផ្អើលពេញគ្រឹះស្ថានធម៌មេត្តាករុណា

ភ្នំពេញ ៖ ស្រ្តីម្នាក់ដោយសារអំណាចនៃគ្រឿងញៀន ធ្វើឲ្យបាត់បង់ពេលវេលា មុខរបរ ការងារ សុខភាព គ្រួសារ មន្រ្តីគ្រឹះស្ថានធម៌មេត្តាករុណា ហៅពេទ្យឥណ្ឌា  នាំយកទៅចិញ្ចឹមបីបាច់ ស្នាក់នៅ ក្នុងគ្រឹះស្ថាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអប់រំកែប្រែអស់ច្រើនថ្ងៃខែ បែរមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ អំណាចឥទ្ធិលនៃគ្រឿងញៀន រើធ្វើទុក្ខ បណ្តាលឲ្យយុវនារីខាងលើ អុកឡុកផ្អើលពេញពេទ្យឥណ្ឌា បង្កឲ្យព្រួយបារម្ភ ទើបសម្រេចហៅក្រុមសង្រ្គោះ៧១១ ជួយចាប់ និងយកទៅមន្ទីរពេទ្យ ។

ស្រ្តីរងគ្រោះខាងលើ ឈ្មោះ សុក ផល្លី អាយុ៣៧ឆ្នាំ ពុំដឹងសាច់ញាតិ បងប្អូន នៅដល់ណា ជាស្រ្តីអនាថា ត្រូវបានបងស្រីមេត្តាករុណា ជនជាតិឥណ្ឌា យកមកមើលថែជាច្រើនថ្ងៃខែមកហើយ ។

តាមប្រភពពីអ្នកជម្ងឺដូចគ្នាបានឲ្យដឹងថា ជនរងគ្រោះត្រូវបានបងស្រី (មេត្តាករុណ) គាត់យកមកមើលថែ ពីក្នុងខណ្ឌដូនពេញ អស់រយៈពេលច្រើនខែមកហើយ ក្នុងស្ថានភាពបែកថ្នាំដល់កម្រិត លុះរហូតមកដល់វេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែមករានេះ ស្រាប់តែជនរងគ្រោះត្រូវជម្ងឺរើ ធ្វើទុក្ខទោម្នេញ ក្រោកដើរអុកឡុកអ្នកជម្ងឺពេញពេទ្យ ទើបនាំគ្នាចាប់ឃាត់ ហើយគ្រូពេទ្យប្រចាំការមើលថែជាបឋម រហូតដល់វេលាព្រឹកថ្ងៃដដែល ស្ថានភាពជម្ងឺ នៅដដែល ទើបសម្រេចហៅរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សី ដើម្បីសម្រាកព្យាបាល ៕

ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សី តាមការស្នើសុំពីគ្រឹះស្ថានធម៌មេត្តាករុណា ។

RELATED ARTICLES