Thursday, April 25, 2024
Homeព័ត៌មានជាតិករណី​ឃាត​កម្ម សាក​សព​ចង​ក ដោយ​មាន​​ចង​​ភ្នែក​និង​បង​មាត់​​ជាប់​បង្អួច​ស្ទើ​ស្អុយ​រលួយ ​ទើប​ម្ចាស់​ផ្ទះ​ដឹង 

ករណី​ឃាត​កម្ម សាក​សព​ចង​ក ដោយ​មាន​​ចង​​ភ្នែក​និង​បង​មាត់​​ជាប់​បង្អួច​ស្ទើ​ស្អុយ​រលួយ ​ទើប​ម្ចាស់​ផ្ទះ​ដឹង 

ខេត្តព្រះសីហនុ៖ សាកសព្វចំនួន០២នាក់ក្នុងនោះបុរសម្នាក់ និងស្រ្តី​ម្នាក់ជាជនជាតិអង់គ្លេស ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​ស្លាប់​ដោយចងក រួមជាមួយការចងភ្នែក និង ចងមាត់ ក្នុង​បន្ទប់ផ្ទះជួល មួយ​​កន្លែង ស្ថិតនៅក្នុង​ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះ​សី​ហនុ ខេត្តព្រះសីហនុ ក្រោម​រូប​ភាព​ដ៏​អាថ៍កំបាំង។

ក្រុមសមត្ថកិច្ច​ ប៉ូលីសបាន​ធ្វើការ​បញ្ជាក់ថា សពទាំង​ពីរ​ចងករ ​នឹងក្រមាជាប់នឹង​ចង្រឹង​បង្អួច ដោយ​ជនរងគ្រោះ​ត្រូវ​បាន​រំមុខជិត និងស្ត្រី​ តែ​ចង​ក្រណាត់បិទមាត់ជិត និង​ដៃទាំង​ពីរ​ដាក់ក្រោយ ហាក់​ត្រូវ​គេ​ចង​យ៉ាង​ដូច្នេហដែរ។ ចំណែក​ឯជនរងគ្រោះ មិនផុត​ពី​កំរាល​ឥដ្ឋ​នោះ​ឡើយ។ ករណី​នោះ​សមត្ថកិច្ច​ប៉ូលីស​ ការិយាល័យ​បច្ចេកទេស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មិន​បាន​អនុញ្ញាត្តិ​អោយ​ចូល​ទៅជិត​សាក​សព​ដើម្បីសាកសួរ​អំពីព័ត៌មាន​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​សពនោះ ។តែទោះបីយ៉ាងណាក៏ដោយ ចំពោះករណីនេះ ត្រូវបានសមត្ថកិច្ច​ប៉ូលីស​​ខ្លះ លួច​ខ្សឹប​ប្រាប់​អោយដឹងថា ករណី​មនុស្សឃាត​ ហើយសភាព​នៃ​ការ​ស្លាប់​ ក៏មាន​លក្ខណៈ​ខុសពី​មនុស្ស​ចងកសម្លាប់ដោយខ្លួនឯងដែរ ។ សាកសពឈ្មោះទី1-GOLDIE IMO​G​E​N SASKIA ភេទ ស្រី អាយុ 28 ឆ្នាំ ជនជាតិ អង់គ្លេស កាន់​លិខិត​ឆ្លងដែនលេខ 460844728 ឈ្មោះទី2-WELLS JEFFREY ROBERT ភេទ ប្រុស អាយុ 36 ឆ្នាំ ជនជាតិ អង់គ្លេស កាន់​លិខិត​ឆ្លងដែនលេខ 463487360 ។

បើតាមការបញ្ជាក់របស់ម្ចាស់ផ្ទះជួល ឈ្មោះ អ៊ុត ហ្គូ​អេ​សំអៀន បានអោយដឹងថា ជន​រងគ្រោះទាំងពីរ នឹង​ចាកចេញ​នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦ តែពុំបានឃើញយកលុយមក​បង់​ ​មិត្តភ័ក្រ្ត​ជនរងគ្រោះ ដោយសារទូរស័ព្ទមិនចូល ក៏បាន​មកដល់បន្ទប់​ ហើយឃើញ​ជនរងគ្រោះ​បាន​ស្លាប់ដោយសារចងករ ។

ជុំវិញការស្លាប់​របស់ជនបរទេសទាំង២នេះត្រូវបានគេសង្ស័យ​ថា ជាអំ​ពើ​ឃាត​កម្ម ដោយ​​សារ​សព​ហើយស្អុយរលួយ​​ទៅ​ហើយ ព្រោះនោះលើខ្លួនសាកសពមានចងភ្នែក និង ចង​មាត់ ឯ ជើងឈរនៅលើការ៉ូបន្ទប់។

ប៉ុន្តែបើទោះបីជាមានការសន្និដ្ឋានផ្សេងៗគ្នាយ៉ាងណាក្តី ក៏ឯកឧត្តម ឧត្តម សេនីយ៍ទោ​ជួន​ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានអះអាងថា បើយោងតាមការ​ពិនិត្យ​លើ​ខ្លួន​សាកសព្វ និង ទីតាំងកើតហេតុ ចាប់តាំងពីទទួលពត័មាន រហូតដល់ម៉ោងជាង១០ព្រឹក​ថ្ងៃ​ទី០២មករាឆ្នាំ២០១៧នេះជំហ៊ានតំបូង៩០ %​ភាករយ សមត្ថ​កិច្ចអាចសន្និដ្ឋានបានថា ជាករណី​អត្តឃាត តែសមត្ថិកិច្ចនៅតែធ្វើការស្រាវជ្រា​វស៊ើប​អង្កេត​ដ៏ដែល ជុំវិញបញ្ហានេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុង​ធ្វើ​កោសល្យវិច្ច័យ​ ដើម្បី រង់​ចាំ ស្ថានទូត​ ​ទទួល​សាកសពយកទៅធ្វើបុណ្យ ។​

សូមបញ្ជាក់ផងដែរថា ជុំវិញករណីនេះ  ចំពោះអ្នកសារពត៍មានពុំត្រូវបាន​ម្ចាស់​ផ្ទះ និង សមត្ថ​កិច្ចពាក់ព័ន្ឋមួយចំនួន មិនអនុញ្ញាត្តិអោយចូលថតយករូបភាពនោះទេ ដោយក្រុមសមត្ថ​កិច្ចពាក់ព័ន្ឋទាំងនោះបិតទ្វារបង មិនអោយចូលសូម្បីតែឈរមុខបន្ទប់សាកសពក៏មិន​អនុ​ញ្ញាត្តិ​អោយ​ឈក្បែរដែរ ដែលសកម្មភាព ទាំងនេះកំពុងសបញ្ជាក់ថា សមត្ថ​កិច្ចពាក់ព័ន្ឋកំពុង​រំលោភ​លើ​សិទ្ឋ​សារពត៍មាន ក្នុងការប្រមូលពត៍មានយ៉ាងពិតប្រាកដ៕

RELATED ARTICLES