Saturday, April 27, 2024
Homeនយោបាយព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ បញ្ចោញ​សារ​ថា មន្ត្រីខ្មែរ​កម្សោយ ពល​រដ្ឋ​កំសាក

ព្រះ​សង្ឃ​ប៊ុត ប៊ុនតិញ បញ្ចោញ​សារ​ថា មន្ត្រីខ្មែរ​កម្សោយ ពល​រដ្ឋ​កំសាក

ភ្នំពេញ ៖ ស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យ ដេម្បីយុត្តិធម៌សង្គម និងប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បី​សន្តិភាព ព្រះតេជ- គុណប៊ុត ប៊ុនតិញ បានលើកឡើងថា ពលរដ្ឋ របស់ប្រទេសកម្ពុជា ភ័យពេក រហូតបិទមាត់ ធ្មេចភ្នែកយករួចខ្លួនតែម្នាក់ឯង ពោលគឺមន្ត្រី ខ្មែរកម្សោយ ពលរដ្ឋកំសាក ហើយទំនោរបែប នេះនឹងនាំអន្តរាយ​ដាច់ជាតិសាសន៍មួយ។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានបញ្ចោញ សារបែបនេះសំដៅដល់ការវិនាសអន្តរាយនៃ ធនធានធម្មជាតិ សត្វ​ព្រៃ ព្រៃឈើនៅកម្ពុជា ខណៈថ្មីៗនេះ សត្វក្ងោក ១ក្បាល ដែលវង្វេង ព្រៃហើរមកលេងរាជធានី ត្រូវខ្មាន់ចម្ពាម​កៅស៊ូម្នាក់បាញ់សម្លាប់បោចរោម កាប់សាច់ធ្វើម្ហូប ស៊ី ដោយគ្មានស្តាយស្រណោះដល់សត្វព្រៃដ៏ កម្រ ដែល​ប្រឈម​​ការផុតពូជ។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានមានពុទ្ធ- ដីកានៅក្នុងវីដេអូបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុករបស់ព្រះអង្គ កាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ថា “សត្វក្ងោក៤ក្បាលនេះ បាន ហើរមកពីវត្តស្ទឹងមានជ័យ ពីម្សិលមិញ ហើយ ក៏បានទៅផ្ទះអ្នកស្រុក ក៏មានមនុស្សចង្រៃម្នាក់ ព្យាយាមតាមប្រមាញ់ រហូតដល់ងាប់មួយក្បាល ហើយៗ​នៅសល់៣ក្បាលទៀត យើងទើបតែ ឃើញថ្ងៃនេះ ខាងអ្នកអភិរក្ស និងអង្គការ ការពារសត្វព្រៃ បានចុះទៅចាប់ ហើយយក ទៅចិញ្ចឹមបីបាច់រក្សា ហើយកយកទៅលែង ក្នុងព្រៃអភិរក្ស ឬក៏ថា ក្នុងតំបន់អភិរក្ស។ អ្វី ដែលអាត្មា​មើល​ឃើញ ប្រជាពលរដ្ឋបានយក ចិត្តទុកដាក់ណាស់ បើប្រៀបធៀបស្វាមួយក្បាល នៅប្រទេសជប៉ុន គ្រាន់តែ​ស្វា​ឡើងបង្គោលខ្សែ- ភ្លើង គេបញ្ជូនអ្នកជំនាញគ្រប់ប្រភេទទៅយ៉ាង ទាន់ពេល ហើយចាប់ស្វាយកទៅថែរក្សា ប៉ុន្តែ សត្វកម្រ គឺសត្វក្ងោក ដែលនឹងផុតពូជទៅ ហើយនោះ ដល់ទៅ៤ក្បាល មកដល់ពីរថ្ងៃ ទើបឃើញមានមន្ត្រី​ជំនាញចុះទៅ។ តើមន្ត្រី ជំនាញទាំងព្រៃឈើ និងមន្ត្រីអភិរក្ស ដែល រដ្ឋាភិបាលបានចំណាយលុយយ៉ាងច្រើន​បង្កើត គណៈកម្មការ ឬក៏បង្កើតអង្គភាព ដើម្បីអភិរក្ស និងការពារនេះ អស់លោកកំពុងធ្វើអី? ដែល ប្រជាពលរដ្ឋ​ខ្មែរ គេមើលឃើញគ្រប់គ្នាហើយ អស់លោកបែរជាមិនមានភ្នែកគ្រប់គ្រាន់សម្រាប់ ការមើល។ តើអស់លោក​កំពុងតែពិការ ឬក៏ អស់លោកមានភ្នែកអត់ប្រស្រី? ឬក៏អស់លោក កំពុងព្យាយាមធ្វើខ្លួនជាជនពិការ ដោយមើល មិនឃើញពីបញ្ហាសោកនាដកម្មរបស់ជាតិមួយ នេះ? អាត្មាក្រោយពីឃើញព័ត៌មាននេះមក ព្យាយាមតាមដានថា នឹងមិននិយាយអ្វីទេ ពី ព្រោះបើនិយាយគ្រប់រឿង ហាក់ដូចអាត្មាព្យា- យាមទួលប្រទេសជាតិមួយនេះម្នាក់ឯង ប៉ុន្តែ រង់ចាំមើលញាតិញោមជនរួមជាតិ និងអ្នកសារ- ព័ត៌មានផ្សេងទៀត ហាក់ដូចជាមិនសូវចាប់ អារម្មណ៍ ហើយ​​យើងតែងតែនិយាយថា ព្រៃ ឈើយើងអស់ហើយ សត្វព្រៃយើងផុតពូជហើយ តែគ្មានអ្នកមានមាត់​និយាយ គ្មានអ្នកចូលរួម ការពារទេ។ នេះហើយជាចំណុចចន្លោះប្រហោង និងចំណុចខ្សោយរបស់ជនរួមជាតិយើង ហើយ យើងមើលឃើញថា មន្ត្រីនៅក្នុងអង្គភាពនីមួយៗ មន្ត្រីអភិរក្ស​ខាងព្រៃឈើ វាកម្សោយណាស់ ទៅហើយ ឯប្រជាពលរដ្ឋខ្មែរ ក៏កំសាកទៀត។ ដូច្នេះមន្ត្រីកម្សោយ បូកនឹងពល​រដ្ឋ​​កំសាក តើ យើងអាចបានសល់អ្វីសម្រាប់ជាតិមួយនេះ? អាត្មាមិនមែនថ្លែងទិតៀនថ្កោលទោសដល់ ជនរួមជាតិ ញាតិញោមទាំងអស់គ្នានោះទេ ក៏ប៉ុន្តែយើងមើលឃើញថា ពេលខ្លះ ក៏លើក ទឹកចិត្តខ្លួនឯងទាំងដែលខ្លួនមិនបានធ្វើអ្វីសម្រាប់ ជាតិសោះ ហើយបើគេថា ប៉ះបេះដូងខ្លួនបន្តិចបន្តួច យើង​ចាប់ផ្តើមខឹងគេភ្លាម ប៉ុន្តែបើខ្លួន ធ្វើខុសហើយ គេនិយាយបញ្ឆិត ឬគេនិយាយ ថា មិនអីទេ កំហុសប៉ុណ្ណេះ យើង​បែរជា សប្បាយចិត្ត ប្រឹងធ្វើតទៀត ។ ជាតិមួយនេះ ពេលទឹកដីធំល្វឹងល្វើយ មកនៅប៉ុនបាតដៃ ជិះ ពីព្រំដែន​មួយ ទៅព្រំដែនមួយ មិនបានមួយ ថ្ងៃផង យើងអស់ប៉ុណ្ណេះហើយ តើយើងនៅ សប្បាយចិត្តនឹងអំពើអន់ថយ​ដល់​ត្រង់ណាទៀត? ហើយធនធានធម្មជាតិយើងវាអស់ក៏ច្រើនណាស់ ហើយដែរ អ្វីដែលយើងនៅសល់ប៉ុណ្ណេះ គួរតែ រួមដៃគ្នាចាប់ផ្តើមនិយាយ ចាប់ផ្តើមធ្វើពីចំណុច រៀងៗខ្លួន អាត្មាគិតថា វាអាចសល់ខ្លះ វាមិន អស់ទាំង​ស្រុងនោះទេ។ បើព្យាយាមដេកត- ទៅទៀត សូមកុំយំស្រែកថា យើងអន្តរាយ អស់ហើយ កុំយំស្រែកថា ជនបរ​ទេស គេលេប ត្របាក់ទឹកដីយើង គេយកធនធានរបស់យើង ពីព្រោះយើងបានដេកយ៉ាងស្រួលក្នុងទីតាំងដ៏ មនោ​រម្យ​នេះ ហើយជនបរទេស គេហែលទឹក មក គេឆ្លងសមុទ្រមក គេឆ្លងអាកាសមក រំលោភយកអ្វីៗនៅក្នុង​ទឹកដីរបស់យើង ឯ យើងជាម្ចាស់ផ្ទះ ដេលធ្វើមិនដឹងមិនឮ សូម កុំបន្ទោសចោរ បន្ទោសម្ចាស់ផ្ទះវិញទៅ ចោរ វាមានលទ្ធភាពលួចយ៉ាងស្រួលយ៉ាងដូច្នេះ”។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា បន្តថា “អ្វីដែលអាត្មាសោកស្តាយ កំហុសនៅ ក្នុងស្រុកយើង ទាល់តែអន្តរាយហើយ បាន យើងចាប់ផ្តើមធ្វើ វាមិនខុសពីសុភាសិតខ្មែរ យើងតែងតែនិយាយតគ្នាថា “គោស៊ីស្រូវ ទើប ធ្វើរបង ពេលប្រឡង ទើបខំប្រឹងរៀន”។ នេះ ទាល់តែសត្វក្ងោក បានឃើញមន្ត្រីទៅ បើភ្លើង ឆេះផ្ទះវិញ ឆេះទាល់តែខ្ទេច បានឡានទឹកទៅ ដល់ នេះជារឿងមួយដែលយើងឃើញដដែលៗ។ ប្រហែល​ជារឿង​ដដែលនេះកើតឡើងមកពី ប្រជាពលរដ្ឋរបស់យើងមិនរួមដៃ។ នេះហើយ ដែលជនរួមជាតិមិន​ព្រមចូក​មិនព្រមចែវ បើ យើងចូកចែវរុញទៅលើផ្លូវមួយដែលត្រឹមត្រូវ យើងនឹងបានរឿងដែលត្រឹមត្រូវក្នុងប្រទេស ជាតិរបស់យើង។ ថ្ងៃនេះ ឃើញខាងមន្ត្រីជំនាញ គេចុះទៅចាប់បុគ្គលចង្រៃម្នាក់នេះ បានហើយៗ ញាតិញោម មេត្តាចែករំលែក ហើយតាមដាន តើគេដោះលែងបុគ្គលម្នាក់នេះទេ? ញាតិញោម ព្យាយាមតាមដានមើល ហើយបើសិនមន្ត្រីមាន សមត្ថកិច្ច តុលាការ អាជ្ញាធរ មិនព្រមចាត់ វិធានការទេ ទិតៀនទៅជាពេលវេលាដែល ត្រូវទិតៀន ជាពេលវេលាដ៏សមរម្យ ពីព្រោះ នៅសល់ពេលតែ៥ខែទៀតទេ ដែលត្រូវជ្រើសរើសរកមនុស្សល្អមក​ធ្វើការគ្រប់គ្រងក្នុងមូលដ្ឋាន។ ហេតុអីអាជ្ញាធរភូមិ-ឃុំនៅទីនោះ មេភូមិ និងចៅសង្កាត់ នៅក្នុងស្ទឹងមានជ័យ មិនព្រមយកចិត្តទុកដាក់កិច្ចការនេះ? តើចៅសង្កាត់និងមេភូមិ គាត់កំពុងតែធ្វើអីបានជា រឿងប៉ុណ្ណឹង គាត់ធ្វើមិន​កើត? ដូច្នេះយើងយក ទង្វើអាក្រក់របស់ពួកគាត់ហ្នឹងមកប្រៀបធៀប មើលនឹងអ្វីដែលយើងបាត់បង់ បើយើង​មិន​ចង់ បាត់បងបន្ត យើងត្រូវតែធ្វើការសម្រេចចិត្តមួយ ដែលត្រឹមត្រឹម។ អាត្មាមិនបង្ខំឱ្យញាតិញោមបោះ​បង់​អ្នកនេះ ទៅស្រលាញ់អ្នកនោះ មិនមែន អ៊ីចឹងទេ រឿងព្រះពុទ្ធ គឺឱ្យយើងធ្វើយ៉ាងណា ប្រៀបធៀប និងប្រើប្រាស់​អត្ថិភាព ជីវិតជា មនុស្សនេះ លះបង់អំពើអាក្រក់ ទៅធ្វើអំពើល្អ មិនដើរតាមមនុស្សអាក្រក់ ដើរតាមមនុស្សល្អ នេះ ជាមាគ៌ារបស់ព្រះ នេះជាពុទ្ធោវាទ មិន- មែនជាប៊ុនតិញវាទទេ មិនមែនជាមាគ៌ាអាត្មា ទេ អាត្មាគ្រាន់តែ​លើកពុទ្ធវចនៈ និងពុទ្ធោវាង មករំលឹកដល់ញាតិញោមប្រជាពុទ្ធបរិស័ទ្ធតែ ប៉ុណ្ណោះ”។

ព្រះតេជគុណប៊ុត ប៊ុនតិញ ក៏បានសរសេរ ក្នុងហ្វេសប៊ុករបស់ព្រះអង្គដែរថា “បើសិនជា ស្លាប់ សូមឱ្យស្លាប់ក្នុង​ទីដីអង្គរ ហើយស្លាប់ក្នុង សេចក្តីថ្លៃថ្នូរក្នុងនាមជាខ្មែរបម្រើខ្មែរ។ បណ្តាំ លោកឧត្តមកែម ឡី បានផ្តាំថា “ពលរដ្ឋ​ខ្មែរ គ្រប់រូប ត្រូវតែចូលរួមសកម្មភាពសង្គម និង នយោបាយឱ្យបានសកម្ម ទើបប្រទេសជាតិគង់ វង្ស” តែបើមិន​ចូលរួមទេ អ្នកនយោបាយនឹង យកប្រទេសជាតិ ធ្វើជាឧបករណ៍កំដរអំណាច របស់គេ។ អាត្មារីករាយក្នុងការ​បម្រើខ្មែរ ទោះ ជាស្ថិតក្នុងស្ថានភាពគំរាមកំហែងយ៉ាងណាក៏ ដោយ។ ផ្ទុយទៅវិញ អាត្មាពិតជាមិនសប្បាយ ចិត្ត​ក្នុងការបម្រើផលប្រយោជន៍បរទេស។ ទោះ បរទេសផ្តល់តម្លៃស្មើទេវតាក៏អាត្មាមិនសប្បាយ ចិត្តនឹងធ្វើ​ទេវតា។ ប្រាកដណាស់ អាត្មាពេញ ចិត្តក្នុងនាមជាកូនខ្មែរអង្គរ ហើយតស៊ូគ្រប់ឧបសគ្គ ដើម្បីសាសនា និង​ប្រទេស​ជាតិរបស់ អាត្មា”។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា បន្តទៀតថា “ដើម្បីដាក់ទណ្ឌកម្មបុគ្គលកម្សោយ ទាល់តែយើងជាពល​រដ្ឋក្លាហាននិងសកម្ម ដូច បណ្តាំលោកបណ្ឌិតកែម ឡី គាត់បានផ្តាំថា យើង ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែចូលររួម​សកម្មភាព សង្គម និងនយោបាយឱ្យសកម្ម ទើបជាតិយើង រុងរឿង ហើយអ្នកនយោបាយ មិនយកប្រទេស ជាតិ​ធ្វើជាឧបករណ៍កំដរអំណាច។ នេះជាបណ្តាំ បណ្ឌិត មិនមែនជាបណ្តាំអាត្មាទេ។ យើងនាំ គ្នាគិតពិចារណាសា​ជា​ថ្មី​ទៅ កុំចាំគេប្រាប់ រឿង ខ្លះ ភ្ញាក់រលឹកដោយខ្លួនយើង នេះជារឿង សង្គមនិងជាតិសុទ្ធសាធ។ មួយជ្រុងទៀត អាត្មា មើលឃើញថា ជាតិយើងកាន់តែឃោរឃៅ ទៅៗ រហូតដល់យើងមិនដឹងថា អ្វីដែលត្រូវ បាត់បង់ អ្វីដែល​ខុស អ្វីដែលត្រូវ? ប្រហែល មកពីបរិយាកាសសង្គម និងនយោបាយ បំពក់ មនុស្សឱ្យលែងគិតរឿងត្រឹមត្រូវ​សម្រាប់សង្គម និងប្រទេសជាតិ។ ពូជខ្មែរមហានគរ ជាពូជ អ្នកពោរពេញទៅដោយគុណធម៌ មេត្តា និង ករុណា ជាពូជអ្នកមានសេចក្តីញញឹម ជាពូជ អ្នកមានសង្ឃឺម ក៏ប៉ុន្តែឥឡូវនេះ គ្រាប់ពូជ មេត្តា គ្រាប់ពូជករុណា ត្រូវបាន​សុរាបំផ្លាញអស់ ហើយ។ ពិចារណាសាជាថ្មីទៅញាតិញោម បើ មិនចង់ឱ្យអន្តរាយ ត្រូវតែគិត សូមមេត្តាកុំធ្វើ តាម​អាត្មា មេត្តាត្រិះរិះពីចារណា បើរឿង ដែលអាត្មានិយាយ មានចំណែកត្រូវខ្លះ យក ទៅពិចារណា ហើយ​អនុវត្តទៅ បើមិនត្រូវទេ ចាត់ទុកភិក្ខុប៊ុត ប៊ុនតិញ ជាមនុស្សអត់វត្ត ហើយមនុស្សឆ្កួតទៅចុះ! រហូតដល់មានគណ-បក្សមួយនោះ ហៅអាត្មាថាអាក្របី។ ដូច្នេះ ក្របី ឬមិនក្របី នៅលើញាតិញោមប្រុសស្រី មើលទៅ បើអាត្មាមានឋានៈត្រឹមជាក្របី ក៏ អាចអូសនង្គ័ល ដើម្បីចិញ្ចឹមម្ចាស់ដែរ វាប្រសើរ ជាងសត្វដែល​បំផ្លាញអ្វីដែលខ្លួនមាន វាប្រសើរ ជាងក្រុមសត្វមួយក្រុមដែលព្យាយាមដុតសំបុក ខ្លួនឯងចោល៕ កុលបុត្រ

RELATED ARTICLES