Friday, April 26, 2024
Homeព័ត៌មានជាតិតុលាការខ្មែរក្រហម បិទបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿង០០៣

តុលាការខ្មែរក្រហម បិទបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿង០០៣

ភ្នំពេញៈ សាលាក្តីខ្មែរក្រហម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការបញ្ចប់ការស៊ើបសួររបស់តុលាការ ប្រឆាំងនឹង សំណុំរឿង០០៣ ។

សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បានបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេត អន្តរជាតិ បានជូនដំណឹងទៅភាគីទាំងសងខាង នៃសំណុំរឿង០០៣ ថា កិច្ចស៊ើបសួររបស់តុលាការ នៅក្នុងសំណុំ រឿង០០៣នេះ បានបិទបញ្ចប់ហើយ ។  តែភាគីពាក់ព័ន្ធនានា មានរយៈពេល៣០ថ្ងៃ ដើម្បីស្នើសុំការស៊ើបអង្កេតបន្ថែម ទៀត។

ជាមួយនោះ សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ក៏បានចេញសេចក្តីសម្រេចផ្សេង មួយទៀត ដែលកាត់បន្ថយវិសាលភាព នៃការស៊ើបសួររបស់តុលាការ ពាក់ព័ន្ធនឹងលោក មាស មុត អនុលោមតាមវិធាន៦៦ ស្ទួន នៃវិធានផ្ទៃក្នុង ៕

 

RELATED ARTICLES