Saturday, April 20, 2024
Homeព័ត៌មានជាតិផឹក​ស្រវឹង​ជិះ​ម៉ូតូ ក្មេង​ទំនើង​ដេញ​គប់ ស្រែក​ថាចោរ​ប្លន់

ផឹក​ស្រវឹង​ជិះ​ម៉ូតូ ក្មេង​ទំនើង​ដេញ​គប់ ស្រែក​ថាចោរ​ប្លន់

ភ្នំពេញ ៖ បុរសស្រវឹងស្រា៣នាក់ ជិះម៉ូតូ ដឹកគ្នាតាមផ្លូវ ក៏ស្រាប់តែត្រូវក្មេងទំនើងមួយ ក្រុមទាញដុំថ្មដេញគប់ និងតាមវាយដល់មុខផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ស្រាប់តែស្រែក ឆោឡោថា ចោរប្លន់ម៉ូតូ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខសិប្បកម្ម កែច្នៃឈើ ធ្វើគ្រឿងចម្លាក់យីហោ ចម្លាក់ស្នាដៃខ្មែរ តាម បណ្តោយផ្លូវដីថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់មាន គ្នា៣នាក់ បាននាំគ្នាចេញទៅផឹកស៊ីនៅផ្សារ កណ្តាល ខណ្ឌដូនពេញ លុះផឹកស៊ីរួចរាល់ចេញ មកវិញ ពួកគាត់ក៏ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-4445 ដឹកគ្នាធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បត់ចូលមកតាមផ្លូវលេខ២០០១ ក្នុងបំណង ត្រឡប់ទៅផ្ទះវិញ លុះពេលជិះជិតដល់ផ្ទះទៅ ហើយ ស្រាប់តែលេចមុខក្មេងទំនើងមួយក្រុម មានគ្នាជាង១០នាក់ ជិះម៉ូតូ៥គ្រឿង ប្រដាប់ ដោយដុំថ្ម មិនដឹងជាជិះដេញតាមពួកគាត់តាំង ពីណាមកទេ បានដេញគប់មកលើពួកគាត់ទាំង កំរោល បណ្តាលឱ្យគ្នាគាត់ម្នាក់បែកក្បាលហូរ ឈាមស្រោចខ្លួន លុះពេលពួកគាត់ធ្វើដំណើរ មកដល់មុខផ្ទះ ក៏ផ្តួលម៉ូតូរត់ហៅគេឱ្យជួយ ទើប ធ្វើឱ្យក្រុមក្មេងទំនើងភ័យនាំគ្នាជិះគេចខ្លួនបាត់ ស្រមោលអស់តែម្តង ចំណែកពួកគាត់៣នាក់ រងរបួសបែកក្បាលម្នាក់ និងរបួសស្រាលរលាត់ ដៃជើងដោយសារដួលម៉ូតូចំនួន២នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរា- គមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ចំណែកក្រុម ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ពួកគាត់ ត្រូវក្រុមក្មេងទំនើងដេញប្លន់យកម៉ូតូ តែមិន បានសម្រេច។

បន្ទាប់ពីសាកសួរដឹងរឿងសមត្ថកិច្ចបាន ណែនាំឱ្យជនរងគ្រោះទាំង៣នាក់ ទៅព្យាបាល របួសសិន ហើយបើចង់ដាក់ពាក្យបណ្តឹង ចាំព្រឹក ទៅដាក់នៅប៉ុស្តិ៍នគរបាលមូលដ្ឋានចុះ៕

សោល វណ្ណៈ

 

RELATED ARTICLES