Thursday, April 25, 2024
Homeព័ត៌មានជាតិជួលជុល​ទូរស័ព្ទ មិន​កាក់​កប នាំប្រពន្ធ​ជួញ​ថ្នាំ​ញៀន ជាប់​ខ្នោះ

ជួលជុល​ទូរស័ព្ទ មិន​កាក់​កប នាំប្រពន្ធ​ជួញ​ថ្នាំ​ញៀន ជាប់​ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ប្រកបមុខរបរជា ជាងជួសជុលទូរស័ព្ទ ទំនងជាគិតថា ក្រមានបាន នឹងគេ ក៏បែកគំនិតនាំប្រពន្ធចែកចាយថ្នាំញៀន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដាក់ខ្នោះទាំង២ កាលពីវេលាម៉ោង៦ ព្រលប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួលលេខ២០៦ ជាន់ ទី១ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ ខ្លួនបុរសជាប្តីឈ្មោះសូរ សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានស្រុក កំណើតនៅភូមិកោះទ្រមូង ឃុំបឹងសាលា ខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត និងប្រពន្ធ ឈ្មោះខឹម ចិន្តា អាយុ២៩ឆ្នាំ មុខរបរជាកម្ម ការិនីរោងចក្រ មានស្រុកកំណើតនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ ពួកគេទាំង ២នាក់ប្តីប្រពន្ធ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើត ហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពី ស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃនោះមក សមត្ថកិច្ចក៏បានកំណត់មុខសញ្ញារបស់ជនសង្ស័យ បាន ទើបលោកសាន ប៉ែត នាយប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់កាកាប បានដឹកនាំកម្លាំងសមត្ថកិច្ច មួយក្រុម ចុះទៅចាប់ជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធខាងលើនេះ ដល់បន្ទប់ជួល ដោយដកហូត បាននូវឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស ជា ច្រើន រួមមាន ដបសម្រាប់ជក់ថ្នាំញៀន សម្ភារៈ សម្រាប់កាច់សោកម៉ូតូ គាស់ និងកាត់ ជាច្រើន មុខ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ មកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់កាកាប ដើម្បីសាកសួរ រួចធ្វើកំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការ បន្តតាមនីតិវិធី

RELATED ARTICLES