Friday, April 19, 2024
Homeព័ត៌មានជាតិឪស្រវឹង​ដេក​ក្រៅ​ផ្ទះ កូន​ដាស់​ស្លាប់​រឹង​ស្តូក

ឪស្រវឹង​ដេក​ក្រៅ​ផ្ទះ កូន​ដាស់​ស្លាប់​រឹង​ស្តូក

ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ក្រោយ ពីផឹកស្រាស្រវឹងជោក ក៏ចេញទៅដេកនៅយ៉ខាង ក្រៅផ្ទះតែម្នាក់ឯង ចំណែកកូនៗ និងម្តាយ សម្រាកនៅក្នុងផ្ទះ ពុំបានចាប់អារម្មណ៍នោះទេ។ លុះព្រឹកឡើង ឃើញជនរងគ្រោះដេកមិនព្រម ភ្ញាក់ ក៏ដើរទៅដាស់ ទើបដឹងថាស្លាប់ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះ លេខ ២៧ែ២ ជាន់ទី២ ក្រុមទី១៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ ដែលដេកស្លាប់ដោយគ្មាន អ្នកដឹងនោះ មានឈ្មោះស៊ិន តារា អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ជាបុរសពោះម៉ាយ មានកូន៤នាក់ (ប្រុស៣ ស្រី១) សព្វថ្ងៃមានកូនប្រុស២នាក់ រស់នៅក្នុងបន្ទុក ចំណែកកូនប្រុសស្រី២នាក់ទៀត បានចេញទៅរស់នៅជាមួយប្រពន្ធ ដែលលែងលះ គ្នាជាយូរឆ្នាំមកហើយ។ ជនរងគ្រោះ សព្វថ្ងៃ ស្នាក់នៅផ្ទះជាមួយម្តាយឈ្មោះស៊ិន រ៉ានី អាយុ ៧៥ឆ្នាំ មានស្រុកកំណើតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា នៅក្នុងផ្ទះកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយបុរសរងគ្រោះ បាន រៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) គឺជាមនុស្សញៀនស្រា ផឹករហូត ដាច់បាយដាច់ទឹក ហើយកន្លងមក ជនរងគ្រោះ ធ្លាប់មានការងារធ្វើ ជាសន្តិសុខក្រុមហ៊ុនឯកជន ដែរ តែដោយសារតែផឹកស្រាស្រវឹងព្រឹកល្ងាច ទើបក្រុមហ៊ុនសម្រេចបញ្ឈប់ពីការងារ។

ស្ត្រីជាម្តាយបន្តថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានផឹកស្រា ស្រវឹងជោក រួចក៏ចូលទៅសម្រាក ដោយមិនឮ ត្អូញត្អែរថា មិនស្រួលខ្លួនឬយ៉ាងណានោះទេ។ លុះយប់បន្តិច ជនរងគ្រោះក៏ចេញទៅដេកនៅ យ៉ខាងមុខផ្ទះជាន់ទី២ ចំណែកគាត់ និងចៅៗ នាំគ្នាដេកនៅក្នុងផ្ទះ ដោយមិនចាប់អារម្មណ៍ អ្វីនោះទេ។ រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី ០៣ មករា ដោយសារតែមិនឃើញកូនប្រុស ភ្ញាក់ពីដំណេកដូចសព្វមួយដង ទើបគាត់បាន ដើរទៅដាស់កូន តែមិនឮសំឡេងឆ្លើយតប ទើប ចូលទៅអង្រួន ក៏ឃើញកូនប្រុសស្លាប់ឡើងរឹង ស្តូកទៅហើយ មិនដឹងថា ដាច់ខ្យល់ស្លាប់តាំង ពីថ្មើរណាមកនោះទេ ធ្វើឱ្យគាត់ភ័យឆោឡោ ស្រែកហៅអ្នកជិតខាង ឱ្យជួយនិងរាយការណ៍ ប្រាប់សមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែកើតអាការៈ ខ្យល់គរ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះអាចផឹកស្រាច្រើន លុះកើតមាន អាការៈមិនស្រួលខ្លួន មិនហ៊ានត្អូញត្អែរប្រាប់ក្រុម គ្រួសារ បែរជាសម្ងំដេកតែម្នាក់ឯង បណ្តាលឱ្យ ដាច់ខ្យល់ស្លាប់បែបនេះតែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី

RELATED ARTICLES