Saturday, April 27, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចឃាត់អ្នកបើករថយន្តតាក់ស៊ីនិងអ្នកហៅម៉ូយអនាធិបតេយ្យ យកមកពិនិត្យទឹកនោម រកសារធាតុញៀន

សមត្ថកិច្ចឃាត់អ្នកបើករថយន្តតាក់ស៊ីនិងអ្នកហៅម៉ូយអនាធិបតេយ្យ យកមកពិនិត្យទឹកនោម រកសារធាតុញៀន

ភ្នំពេញ៖ នេះជាលើកទីមួយហើយ ដែលអាជ្ញាធរខណ្ឌសែនសុខ បើកយុទ្ធនាការចាប់ឃាត់អ្នកបើករថយន្តតាក់ស៊ី និងអ្នកហៅម៉ូយ តាមដងផ្លូវ យកទៅពិនិត្យរកសារធាតុញៀន ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដោយសារអ្នកបើកបរ។ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នេះ នៅចំណុចផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលរថយន្តទាំងនោះឈប់ ចតហៅម៉ូយអនាធិបតេយ្យ។

តាមមន្រ្តីសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ  បានឲ្យដឹងថា ការឃាត់រថយន្តតាក់ស៊ី និងព្រូ នេះធ្វើឡើងតាមការណែនាំរបស់លោកប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ បង្កឡើងដោយអ្នកបើករថយន្តតាក់ស៊ីជាមួយនេះផងដែរ ដោយរាជរដ្ឋាភិបាលចេញបទបញ្ជាបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសផង ក៍យកទាំអ្នកបើករថយន្តនិងព្រូពិនិត្យរកសារធាតុញៀតតែម្តង។

តាមមន្រ្តីសណ្តាប់ធ្នាប់ឲ្យដឹងទៀតថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថ្នាក់លើតម្រូវឲ្យនាំខ្លួនអ្នកបើកបររថយន្តតាក់ស៊ី និងព្រូ យកមកពិនិត្យរកសារធាតុញៀន ព្រោះថាអ្នកបើករថយន្តតាក់ស៊ីនិងព្រូមួយភាគ មានប្រើប្រាស់នូវសារធាតុញៀន។ ក្រោយពីនាំខ្លួនដល់អធិការខណ្ឌត្រូវបានសមត្ថកិច្ចធ្វើតេស្តទឹកនោមតៃកុងនិងព្រូរថយន្តទាំង៤គ្រឿង យកទៅពិនិត្យ ឃើញមានតៃកុងម្នាក់មានសារធាតុញៀន បានឃាត់ខ្លួន និងហៅក្រុមគ្រួសារមកធានាយក រថយន្តទៅវិញ ចំណែករថយន្ត៣គ្រឿងទៀត ដែលមិនពាក់ព័ន្ធឲ្យត្រឡប់ទៅផ្ទះវិញ ៕

RELATED ARTICLES