Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីចាប់​សម្រាត​ប្រពន្ធ ចង​ដៃ​ជើង រឹតក​វាយ​ដំ

ប្តីចាប់​សម្រាត​ប្រពន្ធ ចង​ដៃ​ជើង រឹតក​វាយ​ដំ

ខេត្តកំពត ៖ បុរសប្រមឹកម្នាក់ វិលពីផឹក ស្រាស្រវឹង មកដល់ផ្ទះមិនឃើញប្រពន្ធ ក៏កើត ចិត្តប្រចណ្ឌសង្ស័យ​ប្រពន្ធលួចទៅជួបប្រុសសហាយក៏តាមចាប់ប្រពន្ធធ្វើទារុណកម្មយ៉ាង សាហាវឃោរឃៅដោយចាប់សម្រាត​ខោអាវ ប្រពន្ធចេញអស់ននលគក រួចយកខ្សែគោ និង ខ្សែអង្រឹងមកចងដៃជើងប្រពន្ធ ព្រមទាំងយក ខ្សែរឹតក និងវាយដំប្រពន្ធ បណ្តាលឱ្យទទួល រងរបួសពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលា៦ព្រលប់ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិកោះត្រាច ឃុំស្វាយ ទងខាងត្បូង ស្រុកកំពង់ត្រាច។

ជនបង្កហេតុជាប្តីដែលចាប់ប្រពន្ធធ្វើទារុណ- កម្មយ៉ាងព្រៃផ្សៃនោះ មានឈ្មោះអួន យន អាយុ៣១ឆ្នាំ មុខរបរ​កសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះពេជ គិ អាយុ ៣៣ឆ្នាំ។ ប្តីប្រពន្ធនេះ សព្វថ្ងៃស្នាក់នៅភូមិ​កើត​ហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ស្ត្រីរងគ្រោះធ្លាប់មានប្តីម្តងរួចមកហើយ និងរួមរស់បង្កើតបានកូន​២​នាក់ តែក្រោយមក ដោយសារតែការរួមរស់មិនចុះសម្រុងនឹងគ្នា ទើបឈានដល់ការលែងលះគ្នាទៅ។ បន្ទាប់​ពី លែងលះប្តីទី១ដាច់ស្រេច ស្ត្រីរងគ្រោះបានភ្ជាប់ ទំនាក់ទំនងស្នេហាជាមួយជនបង្កហេតុឈ្មោះ អួន យន (ប្តី​សព្វថ្ងៃ) ហើយក៏ចាប់ដៃគ្នារួមរស់ ជាប្តីប្រពន្ធរហូតមក។

ប្រភពដដែលបន្តថា អំឡុងពេលរួមរស់ នឹងគ្នាកន្លងមកនេះ គ្រួសារខាងលើ ហាក់គ្មាន សុភមង្គលទាល់តែសោះ ព្រោះ​តែងកើតមាន រឿងរ៉ាវឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ មូល ហេតុក៏ដោយសារតែប្តីគឺជាមនុស្សប្រមឹក​ញៀន​ ញ៉ាមស្រលាញ់ស្រាជាងប្រពន្ធកូន មិនតែប៉ុណ្ណោះ បុរសជាប្តីនេះ គឺជាមនុស្សប្រចណ្ឌខុសរឿងឱ្យ តែ​ស្រវឹង​​ស្រាម្តងៗ តែងចោទប្រពន្ធថា មាន សហាយជាមួយអ្នកនេះ អ្នកនោះរហូត ទោះជា ប្រពន្ធព្យាយាម​ពន្យល់ប្រាប់យ៉ាងណា ក៏មិន ព្រមយកត្រចៀកស្តាប់ដែរ។

ប្រភពខាងលើ បានបញ្ជាក់ថា មុនពេល កើតហេតុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ជនបង្កហេតុជាប្តី បានចេញ​ទៅផឹកស្រាជាមួយ បនភឿនតាំងពីថ្ងៃរសៀល រហូតដល់វេលា ម៉ោង៦ព្រលប់ បន្ទាប់ពីស្រវឹងជោក ទើបវិល ត្រឡប់​ចូលផ្ទះវិញ។ លុះពេលមកដល់ផ្ទះ ស្រប ពេលស្ត្រីរងគ្រោះជាប្រពន្ធមិននៅផ្ទះ ព្រោះ កូនឈឺនាំទៅរក​ពេទ្យ​ក្នុងភូមិព្យាបាល ស្រាប់ តែជនបង្កហេតុជាប្តី ក៏ចាប់ផ្តើមស្រែកឡូឡា ជេរបញ្ចោរ ចោទប្រពន្ធថាមានប្រុស​សហាយ រួចក៏តាមដើររកប្រពន្ធ រហូតបានជួបក៏អូសដៃ ប្រពន្ធមកផ្ទះចាប់ហែកខោអាវប្រពន្ធសម្រាត ចេញអស់ សល់តែខ្លួនននលគក រួចចងដៃជើង ជាប់នឹងអង្រឹងលើដីក្រោមផ្ទះ ហើយក៏ធ្វើសកម្មភាពយកខ្សែគោមករឹតក​ប្រពន្ធ និងវាយដំប្រពន្ធ យ៉ាងចាស់ដៃ បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ទទួលរងរបួសពេញខ្លួនតែម្តង។

ក្រោយកើតហេតុ អ្នកជិតខាងដែលប្រទះ ឃើញហេតុការណ៍ដ៏ឃោរឃៅនេះផ្ទាល់ភ្នែក ក៏នាំគ្នាចូលមកជួយ​ឃាត់ស្រាយចំណង និង ស្លៀកពាក់ឱ្យស្ត្រីរងគ្រោះវិញ។ បន្ទាប់មក ក៏ បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថ​កិច្ចចុះ ចាប់ឃាត់ខ្លួនជនបង្កហេតុនាំយកទៅសាកសួរ។ ចំណែកស្ត្រីជាប្រពន្ធសមត្ថកិច្ចបានពិនិត្យឃើញ ថា មាន​ស្នាមរបួសពេញផ្ទៃមុខ មានស្នាមរឹតក និងស្នាមរឹតកដៃ និងកជើងទាំងសងខាងទៀតផង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុឈ្មោះ អួន យន បានសារភាពថា រូបគេពិតជាបាន ចាប់ចងដៃជើងប្រពន្ធ និងសម្រាតសម្លៀក- បំពាក់នាងចេញ វាយដំប្រាកដមែន មូលហេតុ ដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក ម៉្យាង មានចិត្តប្រចណ្ឌ និងខឹងប្រពន្ធមិននៅផ្ទះផង សង្ស័យនាងលួចទៅជួបប្រុសសហាយទើបបញ្ចោញកំហឹង ទុកជាការព្រមានកុំ ឱ្យប្រពន្ធធ្វើ បែបនេះទៀត។

ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

 

RELATED ARTICLES