Friday, March 29, 2024
Homeព័ត៌មានជាតិបុរស​ចំណាស់​ដេក​ស្លាប់​អាក្រាតកាយ

បុរស​ចំណាស់​ដេក​ស្លាប់​អាក្រាតកាយ

ខេត្តកំពត ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវ បានប្រទះឃើញដេកស្លាប់ក្នុងសភាពអាក្រាត កាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរផ្ទះជួល ស្ថិតក្នុង ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង កំពត។

បុរសរងគ្រោះដែលដេកស្លាប់ទាំងអាក្រាត- កាយនោះ មានឈ្មោះនួន សន អាយុ៥៦ឆ្នាំ មានលំនៅក្នុងភូមិឡា ឃុំឡា ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបាន ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់អាក្រាត កាយ នៅក្បែរផ្ទះជួលរបស់ខ្លួន ទើបកើតមាន ការភ្ញាក់ផ្អើលចោមរោមមើល រួចក៏រាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយ ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថា ប្រទះឃើញសពរួចមក សមត្ថកិច្ចបានចុះ ទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើ កោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារតែកើតមានអាការខ្យល់គរ ហើយនៅលើខ្លួនប្រាណសព មិនមានស្លាកស្នាម អ្វីគួរឱ្យកត់សម្គាល់ថា អាចនឹងជាប់ពាក់ព័ន្ធ ទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទង ផ្តល់ដំណឹងដល់ក្រុមគ្រួសារ មកទទួលដឹកទៅ កាន់ស្រុកកំណើតឯខេត្តតាកែវ ដើម្បីរៀបចំ ធ្វើបុណ្យ តាមប្រពៃណី៕

 

RELATED ARTICLES