Friday, March 29, 2024
Homeព័ត៌មានជាតិល្បួង​រំលោភ​ក្មេង​ស្រី​ច្រើន​ដង ម្តាយទានប្តឹ់ង​ប៉ូលិស​ចាប់

ល្បួង​រំលោភ​ក្មេង​ស្រី​ច្រើន​ដង ម្តាយទានប្តឹ់ង​ប៉ូលិស​ចាប់

ខេត្តក្រចេះ ៖ បុរសល្មោភកាមម្នាក់ បាន ធ្វើសកម្មភាពលួងលោមរំលោភក្មេងស្រីម្នាក់ រហូតដល់បានសម្រេចជាច្រើនលើកច្រើនសា លុះចុងក្រោយត្រូវម្តាយក្មេងស្រីប្រទះឃើញ ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០២ ខែ មករា ឆ្នាំ២០១៧ នៅចំណុចរោងស្នាក់នៅ របស់កម្មករមួយកន្លែង ស្ថិតក្នុងចម្ការកៅស៊ូ ស្រុកស្នួល។

ជនសង្ស័យល្មោភកាម ដែលចាប់រំលោភ ក្មេងស្រីនោះ មានឈ្មោះប៊ុន ថន អាយុ៣១ឆ្នាំ មុខរបរជាកម្មករចម្ការកៅស៊ូ ធ្វើការនឹងស្នាក់នៅក្នុងចម្ការកៅស៊ូ ទីតាំងកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មុខរបរជាកម្មករចម្ការកៅស៊ូដូចគ្នា និងស្នាក់នៅ ក្នុងរោងកម្មករជាមួយគ្នា។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បាន រៀបរាប់ប្រាប់ថាជនសង្ស័យ និងគ្រួសារនាង ជាមនុស្សរាប់អានគ្នា ដោយសារតែធ្វើការ និងស្នាក់នៅក្នុងចម្ការកៅស៊ូជាមួយគ្នា។ ស្រាប់ តែក្រោយមកនៅពេលដែលមានឱកាសស្ងាត់ ល្អ ឪពុកម្តាយនាងមិននៅ ជនសង្ស័យក៏ព្យាយាមលួងលោម សុំនាងរួមរ័ក តែនាងមិនព្រម ក៏ត្រូវជនសង្ស័យចាប់នាងរំលោភទាំងកំរោល រហូតដល់បានសម្រេច និងបានគំរាមមិនឱ្យនាង ប្រាប់រឿងនេះឱ្យអ្នកណាដឹងដាច់ខាត ពុំនោះ ទេ គេនឹងសម្លាប់នាងចោលមិនខាន។ ចំណែក នាង ដោយសារតែខ្លាចពាក្យគំរាមរបស់ជនសង្ស័យ ទើបមិនហ៊ានទម្លាយរឿងរ៉ាវប្រាប់អ្នក ណាឡើយ សូម្បីម្តាយក៏នាងលាក់បាំងមិនឱ្យ ដឹងដែរ។

ក្មេងស្រីរងគ្រោះ បន្តថា ក្រោយពីចាប់ រំលោភសេពសន្ថវៈនាងបានម្តង ជនសង្ស័យ ចេះតែញៀនញ៉ាម តែងគំរាមផង លួងលោម ផង ចាប់នាងរំលោភសេពសន្ថវៈជាបន្តបន្ទាប់ នៅរាល់ពេលមានឱកាស ជួននៅក្នុងរោងស្នាក់នៅរបស់កម្មករ ជួននៅក្នុងព្រៃចម្ការកៅស៊ូ ខណៈដែលនាងនិងជនសង្ស័យធ្វើការជាមួយ គ្នា។

ក្មេងស្រីរងគ្រោះ បញ្ជាក់ថា លុះមក ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ខណៈដែល ឪពុកម្តាយនាងចេញទៅធ្វើការនៅចម្ការកៅស៊ូ បាត់ជនសង្ស័យក៏លបចូលមកប៉ុនប៉ងចាប់នាង រំលោភសេពសន្ថវៈម្តងទៀត នៅក្នុងរោងស្នាក់នៅ តែសំណាងល្អ ត្រូវម្តាយនាងតាមទាន់ ក៏ រត់ទៅប្តឹងប៉ូលិសឱ្យចុះមកចាប់ខ្លួនជនសង្ស័យ យកទៅចាត់ការតាមច្បាប់តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយ ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រាះរួចមក សមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួន ជនសង្ស័យយកមកសាកសួរតាមនីតិវិធិី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេ ពិតជាធ្លាប់បានចាប់រំលោភ សេពសន្ថវៈក្មេងស្រីរងគ្រោះជាច្រើនលើកច្រើនសា ដូចអ្វីដែលនាងបានចោទប្រកាន់ពិត មែន ហើយរាល់ពេលរំលោភនាងរួច រូបគេ តែងគំរាមសម្លាប់នាងចោល ប្រសិនបើនាង ហ៊ានធ្វើឱ្យបែកធ្លាយរឿង ទើបនាងមិនហ៊ាន ប្រាប់អ្នកណា ទីបំផុតខណៈដែលរូបគេបម្រុង នឹងចាប់នាងរំលោភសេពសន្ថវៈម្តងទៀតក៏ត្រូវ ម្តាយនាងតាមទាន់ ទើបត្រូវម្តាយនាងប្តឹង ប៉ូលិសឱ្យចាប់រូបគេតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធិ

RELATED ARTICLES