Saturday, April 20, 2024
Homeព័ត៌មានជាតិចោរលួចទូរ​ស័ព្ទ ម្ទាស់​ឃើញ​ទាន់​ហៅ ពល​រដ្ឋស្ទាក់​វាយ​រយះ​ក្បាល

ចោរលួចទូរ​ស័ព្ទ ម្ទាស់​ឃើញ​ទាន់​ហៅ ពល​រដ្ឋស្ទាក់​វាយ​រយះ​ក្បាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានឆ្កឹះសោ បន្ទប់ជួលចូលលួចទូរស័ព្ទ ក៏អស់លក្ខណ៍ត្រូវ ម្ចាស់មកទាន់ស្រែកថាចោរៗ ផ្អើលដល់ជិតខាង ដេញចាប់បានវាយទ្រមខ្លួន កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៧ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ ឱ្យសមត្ថកិច្ច ឈ្មោះអ៊ន វិសាល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅ ការ៉ាស់ស៊ីធី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ ព្រៃលិច ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់បន្ទប់ជួល ឈ្មោះសួង សារុំ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់បបរនៅផ្សារទួល-ពង្រ ស្នាក់នៅផ្ទះជួល នៅភូមិទួលពង្រ សង្កាត់ ចោមចៅ មានស្រុកកំណើតនៅភូមិត្រពាំង-ចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសម្តីរបស់ជនរងគ្រោះ បានឱ្យដឹង ថា មុនពេលកើតហេតុ គាត់បានទៅដាក់ដាំបបរ នៅជិតបន្ទប់ជួល ដែលមានចម្ងាយប្រមាណ ១៥ម៉ែត្រ ដោយចាក់សោបន្ទប់ត្រឹមត្រូវ។ លុះពេលគាត់ត្រឡប់មកវិញ ស្រាប់តែឃើញ ទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុង ទើបគាត់ គោះ ទ្វារ ស្រាប់តែជនសង្ស័យបើកទ្វារចេញមក ក្រៅ។ ឃើញបែបនេះ គាត់ក៏បានសួរថា ហេតុ ដូចម្តេចបានចូលបន្ទប់របស់គាត់អ៊ីចឹង? ពេល នោះជនសង្ស័យបានឆ្លើយថា គេមកមើលបន្ទប់ ទឹកខូច រួចហើយជនសង្ស័យបានស្ទុះរត់ចេញ ទៅក្រៅ។ ភ្លាមនោះ គាត់បានមើលនៅក្នុង បន្ទប់ ឃើញបាត់ទូរស័ឰដៃចំនួន៣គ្រឿង ទើប គាត់ស្រែកថាចោរៗ បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋដេញចាប់ ធ្វើឱ្យជនសង្ស័យភ័យរត់ឡើង ទៅលើផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត ទើប ចាប់រួចហើយវាយបែកក្បាល ឡើងទ្រមខ្លួន។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវ ប្រជាពលរដ្ឋប្រគល់ឱ្យសមត្ថកិច្ចនាំទៅដេររបួស ចំនួន៣៧ថ្នេរ រួចហើយនាំទៅសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ចោមចៅ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍- សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕

នូ ផាន់ណា

RELATED ARTICLES