Friday, April 26, 2024
Homeព័ត៌មានជាតិនាំ​ប្អូន​ប្រុស​ដើរ​ឆក់​ត្រី ភ្លាត់​ស្នៀត​ឆក់​ខ្លួន​ឯង​ស្លាប់

នាំ​ប្អូន​ប្រុស​ដើរ​ឆក់​ត្រី ភ្លាត់​ស្នៀត​ឆក់​ខ្លួន​ឯង​ស្លាប់

ខេត្តតាកែវ ៖ បងប្អូនប្រុស២នាក់ បាននាំ គ្នាដើរឆក់ត្រីតាមវាលស្រែ ស្រាប់តែយុវជន ជាបងប្រុសលើកដងឆក់មិនប្រយ័ត្ន ប៉ះចំចង្កា របស់ខ្លួន បណ្តាលឱ្យឆ្លងចរន្តឆក់ខ្លួនឯងស្លាប់ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែ មករា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ក្នុងភូមិ ក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស។

យុវជនរងគ្រោះដែលដើរឆក់ត្រី ស្រាប់តែ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នោះ ឈ្មោះខឹម សុភ័ស្ត អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីក្មេងប្រុសឈ្មោះខឹម កែវសុភ័ក្រ អាយុ១២ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ បងប្អូនរបស់គេ (ជនរងគ្រោះ) បានបបួលគេចេញទៅដើរឆក់ត្រីនៅចំណុចវាល ស្រែ ទីតាំងកើតហេតុខាងលើ បន្ទាប់មក បង ប្រុសក៏ស្ពាយឧបករណ៍ឆក់ ដោយឱ្យរូបគេកាន់ ទ្រុងសម្រាប់ដាក់ត្រីដើរតាមពីក្រោយ។ លុះ ពេលកំពុងឆក់ត្រីសុខៗ បងប្រុសបានលើកដង ឆក់ ប៉ះចំចង្កាខ្លួនឯង បណ្តាលឱ្យឆ្លងចរន្តឆក់ ជាប់ ដួលចូលក្នុងទឹកទាំងកំរោល ភ្លាមនោះរូប គេបានព្យាយាមស្ទុះទៅចាប់ដងឆក់ចេញដែរ តែអកុសល បងប្រុសបានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ ធ្វើឱ្យរូបគេភ័យឆោឡោ ប្រញាប់ រត់ចូលភូមិប្រាប់ក្រុមគ្រួសារ និងស្រែកហៅអ្នក ជិតខាងឱ្យជួយសែងយកសពបងប្រុសត្រឡប់ មកផ្ទះវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវឧបករណ៍ឆក់ត្រីឆក់ស្លាប់ ប្រាកដមែនមូលហេតុ ដោយសារតែជនរងគ្រោះ ដើរឆក់ត្រីភ្លាត់ស្នៀត ទើបបណ្តាលឱ្យឆ្លងចរន្ត ឆក់ខ្លួនឯងរហូតដល់ស្លាប់បែបនេះ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី

RELATED ARTICLES