Thursday, April 25, 2024
Homeសម្រស់តិចនិកផាត់ភ្នែកពណ៌សឱ្យស្រស់ស្អាត ដូចតារា Elle Fanning

តិចនិកផាត់ភ្នែកពណ៌សឱ្យស្រស់ស្អាត ដូចតារា Elle Fanning

-ផ្ទៃមុខ ៖ ក្រោយពេលសម្អាតស្បែកមុខហើយ ត្រូវលាបក្រែមផ្តល់សំណើម។ បន្ទាប់មក ផាត់ម្សៅទ្រនាប់ (Foundation) ស្តើងៗ ហើយផាត់ម្សៅហុយពីលើឱ្យសព្វស្បែកមុខ។

-ភ្នែក ៖ តែងចិញ្ចើមឱ្យស្អាតចេញទម្រង់មើលទៅដូចធម្មជាតិ ដោយប្រើ Eyeshadow សម្រាប់គូសចិញ្ចើម ហើយផាត់ Eyeshadow ស្តើងៗឱ្យសព្វស្នាមផ្នត់ត្របកភ្នែក។ បន្ទាប់មកប្រើ Eyeshadow ពណ៌ស ផាត់លើត្របកភ្នែក និងគល់ភ្នែក រួចគូសត្រេភ្នែកស្តើងៗឱ្យជិតគែមភ្នែកលើបំផុត ហើយសឹមពត់រោមភ្នែកហើយផាត់ម៉ាស្ការ៉ាទាំងរោមភ្នែកលើ និងក្រោម។

-ថ្ពាល់ ៖ ផាត់ថ្ពាល់ស្តើងៗដោយ Blush-On ពណ៌ផ្កាឈូក លាយទឹកក្រូច។

-បបូរមាត់ ៖ បន្ថែមភាពស្រស់ថ្លា ឱ្យបបូរមាត់ដោយក្រែមលាបបបូរមាត់ ពណ៌ផ្កាឈូកលាយទឹកក្រូច៕

RELATED ARTICLES