Thursday, April 25, 2024
Homeព័ត៌មានជាតិឆ្លងចរន្តអគ្គិសនីឆេះរថយន្តទេសចរណ៍ សំណាងល្អភ្ញៀវទេសចរមិនមានគ្រោះថ្នាក់

ឆ្លងចរន្តអគ្គិសនីឆេះរថយន្តទេសចរណ៍ សំណាងល្អភ្ញៀវទេសចរមិនមានគ្រោះថ្នាក់

បន្ទាយមានជ័យ៖ ភ្ញៀវទេសចរណ៍បរទេសចំនួន១០នាក់ ភ័យបះសក់ ខណៈដែលរថយន្តដឹកអ្នកដំណើរមួយគ្រឿង ពេលកំពុងធ្វើដំណើរតាមដងផ្លូវស្រាប់តែឆ្លងចរន្តអគ្គីសនី បណ្តាលអោយអគ្គិភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ តែសំណាងណាស់ អ្នកជិះទាំងអស់ ត្រូវបានគេជម្លៀសទាន់ ទើបរួចផុតពីគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចព្យាយាមពន្ឡត់ភ្លើងដែលឆេះរថយន្តដឹកភ្ញៀវបរទេស

ប្រភពពីនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរជាភ្ញៀវទេសចរបរទេស ប្រមាណ១០នាក់ ដោយបានធ្វើដំណើរក្នុងទិសដៅពខេត្តសៀមរាប ទៅកាន់ក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងជារថយន្តនោះឆ្លងចរន្តអគ្គីសនី ក៏បណ្តាលឲ្យអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។  ភ្លាមៗនោះដែរ ភ្ញៀវទេសចរណ៍ ទាំងអស់ត្រូវបានគេជួយជម្លៀសចេញពីកន្លែងកើតហេតុដោយសុវត្ថិភាពទាំងអស់គ្នា មិនមាននរណាម្នាក់រងរបួសគ្រោះថ្នាក់អ្វីទេ។

ទោះជាយ៉ាងណា រថយន្តត្រូវបានភ្លើងឆាបឆេះនៅសល់តែគ្រោងឆ្អឹងមិនអាចជួយបានទេ ទោះបីជារថយន្តពន្លត់អគ្គីភ័យប្រឹងបាញ់ទឹកយ៉ាងខ្លាំងក៏ដោយ៕

RELATED ARTICLES