Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិUN អំពាវនាវ រកសន្តិភាពពេញ​ លេញ​រវាង ​ស៊ូដង់​និង ​ស៊ូដង់ខាងត្បូង

UN អំពាវនាវ រកសន្តិភាពពេញ​ លេញ​រវាង ​ស៊ូដង់​និង ​ស៊ូដង់ខាងត្បូង

ព័ត៌មានតំបន់​អាហ្វ្រិក

ស៊ូដង់៖ ប្រេសិត​អង្គការ​ ​សហប្រជាជាតិ​ ប្រចាំស៊ូដង់និង ស៊ូដង់ខាង ត្បូង​លោក Nicholas Hayom  កាលពីថ្ងៃពុធ​បាន ធ្វើការ​អំពាវនាវ ជាថ្មីម្តងទៀត​អំពីសារសំខាន់​នៃ ការ​សម្រេចបាន សន្តិភាព​ពេញ លេញ​រវាង ​ប្រទេស​ទាំងពីរ​ ។

បេសកជនពិសេស រូបនេះថែម ទាំងបានកត់ សម្គាល់បែបនេះ ​តាមរយៈ​កិច្ចប្រជុំ​ របស់លោក​ជា មួយនិង ​ប្រធានាធិបតី​ ស៊ូដង់​លោក Omar al-Bashir ក្នុង​ទីក្រុង ​Khartoum ។

លោកថា​សហគម អន្តរជាតិ​បាន និងកំពុង​ ធ្វើកិច្ចការ​ ដើម្បី​ស្តារ ឡើងវិញ ​នូវ​ចំណង​ ទំនាក់​ទំនង​រវាង ​រដ្ឋាភិបាលក្រុង Khartoum និង​ក្រុង Juba និង​ស្វែងរក ​ឱកាស ​នានា​សម្រាប់​ អភិវឌ្ឍន៍​និង​ ស្ថិរភាព​ក្នុង ប្រទេស​ស៊ូដង់ខាងត្បូង ។ ជាងនេះទៅ ទៀត​លោកបាន បន្ថែមថា​សន្តិភាព ​គួរតែ​ត្រូវ​ សម្រេចបាន​ ពេញ​លេញ​ រវាង​ប្រជាជាតិ ​ទាំងពីរ​តាម រយៈ​ការ​បំពេញ ទំនាក់​ទំនង​រវាង ​ប្រជាជាតិ​ទាំងពីរ​ ។

​គួររំលឹកផង ដែរថា​ កាលពីខែកញ្ញា ឆ្នាំ​២០១២​ ប្រទេស ​ទាំងពីរបាន ​ចុះហត្ថលេខាលើ ​កិច្ចព្រម​ព្រៀង ​កិច្ចសហប្រតិ បត្តិការ​មួយ​ ក្នុង​រដ្ឋធានី​ Addis Ababa របស់ប្រទេស​ អេចូពី​ក្រោម ​​​ការ​ជួយ​ ឧបត្ថម្ភ​របស់ សហភាព អាហ្វ្រិក ។ តែយ៉ាងណា​ បញ្ហា​ព្រំដែន​គឺ ជា​ឧបសគ្គ​ដ៏ ​ធំជាងគេ​ បំផុត​ក្នុង​​ការ​ព្រមព្រៀង លើ​ការខ្វែង គំនិតគ្នា​រវាង​ស៊ូដង់​ និង ស៊ូដង់ខាងត្បូង​។

 

RELATED ARTICLES