Friday, March 29, 2024
Homeព័ត៌មានជាតិប្រពន្ធស​រសៃខ្ចី ប្តីវ៉ៃក្បាល​នឹង​វែក​សម្ល ស្លាប់​ដឹក​សព​ទៅ​ឱ្យ​ពេទ្យព្យា​បាល

ប្រពន្ធស​រសៃខ្ចី ប្តីវ៉ៃក្បាល​នឹង​វែក​សម្ល ស្លាប់​ដឹក​សព​ទៅ​ឱ្យ​ពេទ្យព្យា​បាល

ភ្នំពេញ ៖ ស្ត្រីសរសៃខ្ចីម្នាក់ ទើបនឹងសម្រាល កូនបាន៨ខែ បានកើតមានទំនាស់ពាក្យសម្តី ជាមួយប្តីពីរឿងហាមប្តីមិនឱ្យផឹកស៊ី ស្រាប់តែ ប្តីកំពុងស្រវឹងស្រាធ្លាក់ភ្នែកច្រឡោតខឹង បាន ទាញវែកសម្លវាយក្បាលរហូតដល់ស្លាប់ រួច ប្រើល្បិចដឹកសពប្រពន្ធបញ្ជូន​ទៅកាន់មន្ទីរ- ពេទ្យ ដោយនិយាយបង្វែងដានថា ប្រពន្ធរអិល ដួលបោកក្បាល ក្នុងបន្ទប់ទឹក បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពី​វេលា​ម៉ោង១០និង១៥ នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្ថិតក្នុង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវប្តីចិត្តកំណាចព្រៃផ្សៃ វ៉ៃក្បាលនឹងវែកសម្លរហូតដល់ស្លាប់នោះ មាន ឈ្មោះខេន ស្រីខួច អាយុ២៧ឆ្នាំ មុខរបរ​មេផ្ទះ មានស្រុកកំណើតនៅភូមិប្រាសាទ ស្រុកភ្នំសន្ទុក ខេត្តកំពង់ធំ។ ចំណែកបុរសជាប្តីចិត្តឃោរឃៅ មានឈ្មោះសូរ អឿន អាយុ​៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្រុមគ្រួសារខាងលើនេះ មាន​កូន៣នាក់ក្នុង បន្ទុក (ប្រុស២ ស្រី១) ហើយស្ត្រីរងគ្រោះទើប នឹងសម្រាលកូនបាន៨ខែប៉ុណ្ណោះ សព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុង​ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ទោះជាយ៉ាងណាមុនដំបូងជនដៃដល់ជា ប្តីបាននិយាយបង្វែងដានបិទបាំងអំពើហិង្សា របស់ខ្លួនទៅលើស្ត្រីរងគ្រោះជាប្រពន្ធ ដោយ បុរសជាប្តី បានរៀបរាប់ប្រាប់នៅក្នុងមន្ទីរពេទ្យ ថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) មិនបានត្អូញត្អែរថា​នាងឈឺ​អ្វី សោះ ស្រាប់តែមកដល់វេលាម៉ោង១១និង១៥ នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ប្រពន្ធ របស់គាត់បានក្រោកពីដេក ដើរចូល​បន្ទប់​ទឹក តែមិនដឹងជាយ៉ាងម៉េច ក៏ដួលក្នុងបន្ទប់ទឹក បណ្តាលឱ្យសន្លប់បាត់មាត់បាត់ក។ ឃើញបែប នេះ គាត់ស្មានថាប្រពន្ធកើត​អាការខ្យល់ចាប់ ទើបកោសខ្យល់ឱ្យនាង រួចក៏ដេកលង់លក់បាត់ ទៅ រហូតដល់វេលាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ប្រពន្ធនៅតែ​ដេក​មិនព្រម ក្រោក តែគាត់ស្មានថាប្រពន្ធមិនស្រួលខ្លួន ក៏ចេះតែ បណ្តោយឱ្យដេកយកកម្លាំងសិន រហូតដល់វេលា ម៉ោង១០និង១៥​នាទី​ព្រឹក ប្រពន្ធរបស់គាត់ នៅតែដេកស្តូកស្តឹងដដែល ទើបគាត់ភ័យស្លន់- ស្លោប្រញាប់បីប្រពន្ធដាក់រ៉ឺម៉កម៉ូតូដឹកបញ្ជូន ទៅកាន់មន្ទីរ​ពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បី ឱ្យគ្រូពេទ្យជួយសង្គ្រោះ តែអកុសល ពេលដឹក ប្រពន្ធទៅដល់គ្រូពេទ្យពិនិត្យរួចប្រាប់ថា ប្រពន្ធ គាត់បាន​ដាច់​ខ្យល់ស្លាប់បាត់ទៅហើយ។

តាមប្រភពពីក្រុមគ្រូពេទ្យ បានបញ្ជាក់ ថា សាកសពស្ត្រីរងគ្រោះ មានសភាពពកជាំ ខៀវនៅលើថ្ងាសខាងស្តាំ ជាំភ្នែកម្ខាង និងមាន ស្នាមរបួសមុតដោយក្រចក នៅលើដៃនិងជើង ទើបមានការសង្ស័យមិនមែនជាករណីដើរដួល ស្លាប់នោះទេ តែអាចជាករណីជម្លោះ​ប្រតាយ ប្រតប់ប៉ះពាល់ដល់រាងកាយយ៉ាងធ្ងន់ធ្ងរ រហូត ដល់ស្លាប់។

លោកយឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ក្រោយកើត មានការភ្ញាក់ផ្អើលខាងលើ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព និងរកឃើញថា សពស្ត្រីរងគ្រោះទទួលរងអំពើ ហិង្សា ពោលគឺមិនមែនដើរដួលដោយ​ខ្លួនឯង ដូចការអះអាងរបស់បុរសជាប្តីនោះទេ។

លោកអធិការបានបន្តថា ដោយមានការ សង្ស័យ ទើបសមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនបុរស ជាប្តីយកមកសាកសួរតាមជំនាញ។ ទីបំផុត សមត្ថកិច្ចទទួលបានចម្លើយសារភាពពីបុរសជា ប្តីថា ប្រពន្ធរបស់ខ្លួនមិនមែនដួលស្លាប់ក្នុងបន្ទប់ ទឹកនោះទេ តែត្រូវខ្លួនជាប្តីវាយដំនឹង​វែកឆា រហូតដល់ស្លាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តី បានសារភាពថា នៅមុនពេលកើតហេតុ កាល ពីវេលាម៉ោង១១យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៧ បន្ទាប់ពីខ្លួនផឹកស្រាស្រវឹងជោក បាន ឈ្លោះប្រកែកជាមួយប្រពន្ធ ដោយសារតែ ប្រពន្ធស្តីបន្ទោសពីរឿងផឹកស៊ីនិងប្រាប់ឱ្យ​ឈប់ ផឹក លុះស្រវឹងខ្លាំងពេក បាត់បង់ម្ចាស់ការ ខ្លួន ក៏ទាញវែកសម្ល ស្ទុះទៅវាយប្រពន្ធ ជាច្រើន វែក បណ្តាលឱ្យរងរបួសធ្ងន់ និងបាន​ដាច់​ខ្យល់ ស្លាប់ នៅចន្លោះប្រមាណ៥ទៀបភ្លឺ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧។ ក្រោយពីដឹងថា ប្រពន្ធ ស្លាប់ ខ្លួនមិនទាន់ឆោឡោភ្លាម​នោះ​ទេ ពោលគឺ នៅរកមធ្យោបាយដោះស្រាយយករួចខ្លួនសិន។ លុះក្រោយពីគិតឃើញវិធីឆ្លើយដោះសាយក រួចខ្លួនហើយ នៅវេលា​ម៉ោង១០និង១៥នាទី ព្រឹកថ្ងៃដដែល ខ្លួនក៏ធ្វើជាប្រញាប់ប្រញាល់បី សពប្រពន្ធដាក់រ៉ឺម៉កម៉ូតូដឹកទៅកាន់មន្ទីរពេទ្យ ដោយធ្វើជាស្លន់​ស្លោ​ថា ប្រពន្ធដួលសន្លប់ក្នុង បន្ទប់ទឹក រួចក៏ប្រឌិតរឿងប្រាប់គ្រូពេទ្យ និងត្រូវ បានគ្រូពេទ្យជឿទៅហើយ តែបែរជាសមត្ថកិច្ច ចុះមក​ស្រាវ​ជ្រាវ ក៏បែកធ្លាយការពិតតែម្តង។

លោកយឹម សារ៉ាន់ បញ្ជាក់ថា នៅពេល ដែលជនសង្ស័យបានបញ្ជូនប្រពន្ធរបស់ខ្លួនទៅ កាន់មន្ទីរពេទ្យ រួចប្រាប់គ្រូពេទ្យថា ប្រពន្ធ​ដួល បោកក្បាលសន្លប់ក្នុងបន្ទប់ទឹក តែពេលសមត្ថកិច្ច ទទួលបានព័ត៌មាននេះភ្លាម ក៏បើកការស្រាវជ្រាវ ភ្លាមៗ ទើបដឹងថា ករណី​នេះមិនមែនជារឿង ដួលក្នុងបន្ទប់ទឹកនោះទេ តែជាករណីឃាតកម្ម ដែលប្រព្រឹត្តឡើងដោយបុរសជាប្តី។ ពេល នេះ អ្វីដែលគួរឱ្យ​អាណោចអាធ័មបំផុតនោះ គឺកូនតូចៗ៣នាក់ ត្រូវរស់នៅកំព្រា ខណៈដែល ម្តាយបានស្លាប់ ចំណែកឪពុកនឹងត្រូវជាប់គុក។

ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត​តាមនីតិវិធី។

ចំណែក សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕”

RELATED ARTICLES