Thursday, April 25, 2024
Homeព័ត៌មានជាតិចាប់​ខ្លួន​ក្មួយ​ប្រុស​ស្រវឹង កាប់​អ៊ំស្រី​និង​ក្មួយ​ស្រី​ដាច់​ដៃ

ចាប់​ខ្លួន​ក្មួយ​ប្រុស​ស្រវឹង កាប់​អ៊ំស្រី​និង​ក្មួយ​ស្រី​ដាច់​ដៃ

ខេត្តស្វាយរៀង ៖ ជនដៃដល់ចិត្តកំណាច ឃោរឃៅ ដែលផឹកស្រាស្រវឹងវាយប្រពន្ធ លុះ អ៊ំស្រីចេញមកឃាត់ បែរជាពុលកំហឹងទាញ កាំបិតកាប់អ៊ំស្រី និងក្មួយស្រីតូចម្នាក់ទៀត បណ្តាលឱ្យដាច់ដៃ រួចរត់គេចខ្លួនបាត់កាលពី យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នោះ ត្រូវ បានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងត្រី ឃុំអម្ពិល ស្រុករមាសហែក ខណៈដែលជនដៃដល់ អត់ លុយកាក់ដាច់បាយទឹកលួចត្រឡប់ចូលស្រុក វិញ។

ជនកំណាចដែលកាប់កាប់អ៊ំស្រីនិងក្មេង ស្រីដាច់ដៃរូបនោះ មានឈ្មោះគង់ កុសល់ អាយុ៣២ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ងួន សុភា និងមានលំនៅក្នុងភូមិកើតហេតុ ខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះគង់ ញ័រ អាយុ៦៣ឆ្នាំ ត្រូវជាអ៊ំស្រីរបស់ជនដៃដល់ រងរបួស៤កាំបិត លើផ្ទៃមុខ៣កាំបិត និងក១ កាំបិត។ ដោយឡែកក្មេងស្រីរងគ្រោះ ដែល រងរបួសដាច់ដៃ មានឈ្មោះសឿន ស្រីរ័ត្ន អាយុ ៥ឆ្នាំ ត្រូវជាចៅស្រីបង្កើតរបស់ស្ត្រីរងគ្រោះ និងត្រូវជាក្មួយស្រីរបស់ជនដៃដល់ផងដែរ មាន លំនៅក្នុងភូមិជាមួយគ្នា (ផ្ទះក្បែរគ្នា)។

ប្រភពពីមន្ត្រីអាវុធហត្ថស្រុករមាសហែក បានឱ្យដឹងថា ក្រោយពីកាប់ប្រហារអ៊ំស្រី និង ក្មួយស្រីឱ្យរងរបួសធ្ងន់រួចមក ជនដៃដល់បាន រត់គេចខ្លួនចេញពីភូមិបាត់ស្រមោល លុះមក ដល់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំង អាវុធហត្ថបានស្រាវជ្រាវចាប់ឃាត់ជនដៃដល់ នៅចំណុចភូមិត្រពាំងត្រី ឃុំអម្ពិល ស្រុករមាស ហែក ខណៈដែលជនដៃដល់ អត់លុយកាក់ទិញ បាយទឹកហូប ក៏លួចត្រឡប់ចូលស្រុកវិញ។

នៅចំពោះមុខសមត្ថកច្ចិ ជនដៃដល់បាន សារភាពថា រូបគេពិតជាបានកាប់អ៊ំស្រី បណ្តាល ឱ្យរងរបួសធ្ងន់ប្រាកដមែនមូលហេតុ ក៏ព្រោះ តែរូបគេផឹកស្រាស្រវឹងជ្រុលពេក ហើយខឹង នឹងអ៊ំស្រីមកស្តីបន្ទោសពីរឿងគេវាយប្រពន្ធ ទើបរូបគេទ្រាំមិនបានក៏កាប់ចំនួន៤កាំបិតតែ ម្តង។ ចំណែកមូលហេតុដែលរូបគេកាប់ក្មួយ ស្រី (ក្មេងស្រីរងគ្រោះ) ទៀតនោះ គឺព្រោះ តែខឹងនឹងក្មួយស្រីសម្លឹងមុខ និងរារាំងកុំឱ្យរូប គេកាប់ជីដូន ទើបរូបគេទប់កំហឹងមិនជាប់ ក៏ ជ្រុលដៃកាប់ទាំងក្មយ្ទួស្រីម្នាក់ទៀតតែម្តង។

ជនដៃដល់ត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង១១និង២០ នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មាន ករណីអំពើហិង្សាដ៏ឃោរឃៅមួយបានកើត ឡើងនៅចំណុចភូមិត្រពាំងស្មាច់ ឃុំរមាស- ហែក ស្រុករមាសហែក ដោយបុរសម្នាក់ ក្រោយ ពីផឹកស្រាស្រវឹងជោក បានរករឿងឈ្លោះប្រកែក ទាញព្រនង់វាយប្រពន្ធ រហូតប្រពន្ធភ័យរត់ ចេញពីផ្ទះ លុះស្ត្រីចំណាស់ជាអ៊ំស្រីចេញមកស្តី បន្ទោស២-៣ម៉ាត់ ស្រាប់តែជនកំណាចខឹង ច្រឡោតទាញកាំបិតកាប់ស្ត្រីចំណាស់ បណ្តាល ឱ្យរយះមុខរងរបួសធ្ងន់ រួចស្ទុះទៅកាន់ក្មេង- ស្រីដែលត្រូវជាក្មួយស្រីរបស់ខ្លួន បណ្តាលឱ្យ ដាច់ដៃម្ខាងទៀត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនដៃដល់បាន ចេញទៅផឹកស្រាតាំងពីក្បាលព្រលប់ លុះដល់ យប់ជ្រៅត្រឡប់មកដល់ផ្ទះវិញទាំងស្ថានភាព ស្រវឹងជោក បានរករឿងឈ្លោះប្រកែកជាមួយ ប្រពន្ធ ទើបធ្វើឱ្យប្រពន្ធទ្រាំមិនបាន ក៏តមាត់ ប្តី ស្រាប់តែប្តីកំណាចរូបនេះ បានទាញព្រនង់ មកវាយសំពងប្រពន្ធ២-៣ព្រនង់ ធ្វើឱ្យស្ត្រីជា ប្រពន្ធភ័យពេក ក៏ស្ទុះរត់ចេញពីផ្ទះបាត់ ព្រោះ ខ្លាចប្តីវាយស្លាប់។

ប្រភពដដែលបន្តថា ដោយឃើញក្មួយប្រុស ឈ្លោះប្រកែកគ្នាកណ្តាលយប់រំខានដល់ដំណេក អ្នកជិតខាងផងនោះ ទើបស្ត្រីចំណាស់រងគ្រោះ ដែលត្រូវជាអ៊ំស្រីបង្កើតរបស់ជនដៃដល់ បាន ចេញទៅឃាត់ និងស្តីបន្ទោសក្មួយប្រុស (ជន ដៃដល់) ២-៣មាត់ ស្រាប់តែធ្វើឱ្យជនបង្ក- ហេតុដែលកំពុងពុលកំហឹងបានស្ទុះទៅទាញកាំបិត កាប់ប្រហារស្ត្រីចំណាស់រងគ្រោះ បណ្តាលឱ្យ រយះមុខរងរបួសធ្ងន់តែម្តង។ លុះមិនទាន់រំសាយ កំហឹងអស់ជនដៃដល់ ក៏ទាញកាំបិតទៅកាប់ ក្មេងស្រីរងគ្រោះដែលត្រូវជាក្មួយស្រីរបស់ខ្លួន (ជនដៃដល់) បណ្តាលឱ្យដាច់ដៃខាងឆ្វេងម្ខាង ត្រឹមកំភួនដៃ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ជីដូននិងចៅស្រីត្រូវបានក្រុមគ្រួសារប្រញាប់ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យប្រតិបត្តិស្រុករមាស- ហែក ដើម្បីសង្គ្រោះ។ ប៉ុន្តែស្ត្រីចំណាស់ជាជីដូន ដោយរងរបួសធ្ងន់ពេក ទើបត្រូវគេបញ្ជូនបន្ត ទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បី សង្គ្រោះជីវិត៕

RELATED ARTICLES