Thursday, April 25, 2024
Homeនយោបាយក្រសួងមហាផ្ទៃ កំណត់​យក​ស្រុក​គោល​ដៅ៦ ​បង្កើត​កា​រិយាល័យ​ប្រជាពល​រដ្ឋ​ឆ្នាំ២០១៧

ក្រសួងមហាផ្ទៃ កំណត់​យក​ស្រុក​គោល​ដៅ៦ ​បង្កើត​កា​រិយាល័យ​ប្រជាពល​រដ្ឋ​ឆ្នាំ២០១៧

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា បានចេញ សេចក្តីសម្រេចកំណត់យកស្រុកគោលដៅចំនួន៦ ស្ថិតក្នុងខេត្ត៥ សម្រាប់បង្កើតការិយាល័យ ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋឆ្នាំ២០១៧ ដើម្បីផ្តល់ការងាយស្រួល ដល់ប្រជាពលរដ្ឋ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួង មហាផ្ទៃ លេខ៤០០សសរ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ស្តីពីការកំណត់ស្រុកគោលដៅ សម្រាប់ បង្កើតការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ បានសម្រេចដូចខាង ក្រោម ៖

ប្រការ១ ៖ ត្រូវបានកំណត់យកស្រុកគោល- ដៅចំនួន៦ សម្រាប់បង្កើតការិយាល័យច្រក ចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក្នុងឆ្នាំ២០១៧ ដូចខាងក្រោម ៖

១-ស្រុកសង្កែ ខេត្តបាត់ដំបង ២-ស្រុក ថ្មគោល ខេត្តបាត់ដំបង ៣-ស្រុកស្អាង ខេត្ត កណ្តាល ៤-ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៥- ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៦-ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រការ២-តួនាទី ភារកិច្ច នីតិវិធី និង របៀបរបបអនុវត្តការងារនៃការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវអនុវត្តតាមប្រកាសលេខ៩២៨ប្រក ចុះថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃការិយាល័យច្រកចេញចូល តែមួយ នៅក្រុង ស្រុក ខណ្ឌគោលដៅ និង ប្រកាសលេខ៩២៧ ប្រក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការិយាល័យប្រជាពលរដ្ឋ នៅក្រុង ស្រុក ខណ្ឌ គោលដៅ។

ប្រការ៣ ៖ អគ្គលេខាធិការនៃអគ្គលេខា- ធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តក្តំពង់ចាម និងខេត្តតាកែវ ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

RELATED ARTICLES