Friday, March 29, 2024
Homeកីឡាអន្ដរជាតិ​T​o​​​t​​​t​​​​e​​n​h​​​a​​m​​ ចង់​​បាន​ ​M​ar​t​i​al​ ពី​ M​a​n​ ​U​t​d​

​T​o​​​t​​​t​​​​e​​n​h​​​a​​m​​ ចង់​​បាន​ ​M​ar​t​i​al​ ពី​ M​a​n​ ​U​t​d​

ទោះបីរដូវកាលដោះដូរកីឡាករបានបិទបញ្ចប់ទៅហើយក្តី ក្លឹប Tottenham បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករ ខ្សែប្រយុទ្ធ Anthony Martial ពីក្លឹបបិសាចក្រហម​Man Utd ។  កីឡាករសញ្ជាតិបារាំងរូបនេះ មិនស្ថិតក្នុងក្រសែភ្នែករបស់លោក ម៉ូរីញ៉ូទេខុសប្លែកកាលពីរជ្ជកាលរបស់លោក​Van Gaal ដែលគេអាចរកគ្រាប់បាល់បាន​១៧គ្រាប់។

ក្លឹប Tottenham មានជំនឿថាអាចទិញកីឡាករនេះបានខណៈដែលក្លឹប Man Utd កំពុងត្រូវការលុយដើម្បីទិញកីឡាករ​ខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប At Madrid ។ ទោះជាយ៉ាងណាក្តី ក្លឹប Tottenham មិនបានបង្ហើបប្រាប់ពីចំនួនទឹកប្រាក់ប៉ុន្មានលានដុល្លារ ដែលគេគ្រោងនឹងផ្តល់ឲ្យដល់កីឡាករ Martial នោះទេ។

ក្រៅពីក្លឹប​ Tottenham ក្លឹប Sevilla និង ក្លឹប​Paris SG ក៏ចង់បានកីឡាកររូបនេះដែរ ។

ដោយ៖ ហេង ដេត

RELATED ARTICLES