Friday, April 26, 2024
Homeព័ត៌មានជាតិឃាត់​ខ្លួន​ជន​សង្ស័យ​៣​នាក់ គាស់ផ្ទះ​លួច​លុយ​ និង​គ្រឿង​អលង្ការ

ឃាត់​ខ្លួន​ជន​សង្ស័យ​៣​នាក់ គាស់ផ្ទះ​លួច​លុយ​ និង​គ្រឿង​អលង្ការ

ភ្នំពេញ : សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសហការជានគរបាលបុ៉ស្តិ៍សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបន្ទាប់ពីជនសង្ស័យគាស់ផ្ទះយកគ្រឿងអង្កាលការមួយចំនួនធំនិងលុយខ្មែរ១មឺុនដុល្លាសហរដ្ឋអាមេរិចនិងលុយខ្មែរ៨លានរៀលក្រោយមករយះពេល៨ថ្ងៃចាប់បក្សពួក៣នាក់ក្នុងចំនោម៤នាក់យកមកសាកសួរនាំ កាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចតាមផ្លូវលំ ក្រុម៤ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលបុ៉ស្តិ៍សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបានប្រាប់ថាជនរងគ្រោះមានឈ្មោះ សឹុម វី ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរលក់សំលៀកបំពាក់ស្នាក់នៅផ្ទះលេខA1 តាមផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបានមកដាក់ពាក្យបណ្ដឹងថាដោយកាលវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៧ក៏បានចាក់សោផ្ទះរួចចេញទៅលក់ដូរនៅផ្សារហើយក្រោយមកក៏ត្រលប់មកវិញនៅម៉ោង៥និង០០នាទីល្ងាចថ្ងៃខែខាងលើស្រាប់តែសោទ្វារបស់គាត់របើកនិងទ្វាបើកចំហហើយក៏ឆ្ងល់ក៏ចូលទៅក្នុងផ្ទះមើលក៏មានជនសង្ស័យរើសកកាយសំលៀកបំពាក់និងក្នុងទូរើសយកលុយដុល្លានិងលុយខ្មែរមួយចំនួននិងគ្រឿងអង្កាលហើយក៏ប្រញ្ញាប់ប្ដឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យដើម្បីស្រាវជ្រាវតាមចាប់ជនល្មើសហើយទ្រព្យសម្បត្តិបាត់បង់រួមមានលុយដុលា្ល១មឺុនដុល្លាសហរដ្ឋអាមេរិចនិងលុយខ្មែរចំនួន៨លានរៀលនិងជញ្ជៀនមាសចំនួន១វង់ទម្ងន់១តំម្លឹងកន្លះខ្សែកផ្លាទីនចំនួន១ខ្សែ៤តំម្លឹងទ្រព្យសម្បត្តិដាក់ក្នុងទូរឈើហើយត្រូវជនសង្ស័យគាស់រើសកកាយយកខ្ទាចគ្មានសល់លុយ១កាក់ទេហើយសង្ឃឹមសមត្ថកិច្ចឆាប់ស្វែងចាប់ជនល្មើសមកដាក់ទោសអោយបានឆាប់ ។

ជនសង្ស័យទី១មានឈ្មោះ សុវណ្ណ បញ្ញាហៅអាត្រេន ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ(ចាប់បាននៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅនៅវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០១៧)ជនសង្ស័យទី២មានឈ្មោះ ហែម វណ្ណ:ហៅឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ចាប់បាននៅក្រោមស្ពាន ស្ថិតនៅភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅកាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០១៧)ជនសង្ស័យទី៣មានឈ្មោះ អឹុម សុភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំមុខរបររត់តុការស្នាក់នៅបន្ទប់ជួលផ្លូវលំ ក្រុម៤ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ចាប់បាននៅបន្ទប់ជួលនៅក្រុម៤ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ)រួមនិងថ្នាំក្រាមសថ្លា១កញ្ចប់តូចនិងឧបករណ៍សំរាប់ជក់ប្រើប្រាស់គ្រឿងញៀនមួយកំប្លេនៅក្នុងបន្ទប់ជួល ។

លោក ម៉ៅ សឿត អធិការរងទទួលផែនយុត្តិធម៍ខណ្ឌច្បារអំពៅបានប្រាប់ថាដោយមានករណីចោរគាស់ផ្ទះកាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខA1 សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅត្រូវជនសង្ស័យ៤នាក់គាស់ផ្ទះជនរងគ្រោះយកលុយដុល្លានិងខ្មែររួមនិងគ្រឿងអង្កោលមួយចំនួនហើយក៏ធ្វើការសើុបអង្កេតក្រោយមកក៏សហការជាមួយបុ៉ស្តិ៍នគរបាលសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅកាលវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០១៧ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុវណ្ណ បញ្ញាបានម្នាក់ក្រោយមកក៏យកមកសាកសួរនាំជនបានសារភាពខ្លួនបានចូលគាស់ផ្ទះខាងលើនិងមែនយកលុយខ្មែរដុល្លាមិនដឹងចំនួនបុ៉ន្មានទេហើយមានបក្សពួកចំនួន៤នាក់ហើយ៣នាក់ឈរនៅខាងក្រៅក្រោយពីប្រមូលលុយយកមកអោយទៅឈ្មោះ ភ័ណ្ឌនិងឧត្ដមក្រោយមក៏ឈ្មោះបេង ភេទប្រុស អាយុ២៦ឆ្នាំចូលទៅក្នុងផ្ទះរងគ្រោះម្ដងដោយមិនអស់ចិត្តរួចមួយសន្ទុះក្រោយឈ្មោះបេងប្រមូលបានខ្សែកនិងជញ្ជៀនរួចក៏នាំគ្នារត់តែបុរសយុវជនឈ្មោះបញ្ញា បានលុយពីគេចែកបានតែ១០ដុល្លាសហរដ្ឋអាមេរិចទេក្រោយពីស្ដាប់ចំលើយពីជនសង្ស័យរួចក៏ធ្វើការស្រាជ្រាវបន្ត ។

លោក អធិការរងបន្តថាលុះដល់ព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០១៧ក៏ធ្វើការឃាត់ខ្លួនបក្សពួកជនសង្ស័យគាស់ផ្ទះម្នាក់ទៀតនៅចំណុចក្រោមស្ពានព្រះមុន្នីវង្សថ្មី ស្ថិតនៅភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅមានឈ្មោះ ហែម វណ្ណ: ភេទប្រុសហៅឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះគ្មាន់េខផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅបន្ទាប់មកយកមកសាកសួរភ្លាមក៏ទៅឃាត់ជនសង្ស័យម្នាក់នៅបន្ទប់ជួលតាមផ្លូវលំ ក្រុម៤ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅនិងឆែកឆេររកឃើញថ្នាំក្រាមសថ្លា១កញ្ចប់តូច(សង្ស័យមានសារធាតុញៀន)រួមនិងឧបករណ៍ជក់១កំប្លេទៀតហើយក៏មានការចូលរួមឆែកឆេរមានលោកមេភូមិតាងៅហើយក៏ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសាកសួរនាំតើលុយដែលជនសង្ស័យគាស់ផ្ទះយកទៅលាក់ឯណាបើចាយក៏ចាយមិនទាន់អស់ដែរតែជនសង្ស័យទាំង២នាក់បដិសេតថាមិនបានចូលរួមគាស់ផ្ទះយកលុយរាប់មឺុនដុល្លាទេទោះបីជនសង្ស័យម្នាក់ក្នុងចំនោម២នាក់បានចង្អុលច្បាស់លាស់ថាជាអ្នកកាន់លុយទាំងអស់ពិតមែនក៏ដោយយោងក្ដីសមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌកសាងសំណុំរឿងពីបទលួចមាបស្ថានទម្ងន់ទោស(គាស់សោផ្ទះទំលុះទំលាយ)និងបញ្ជូលទៅតុលាការដើម្បីចាត់ការបន្ត៕

RELATED ARTICLES