Friday, March 29, 2024
Homeកីឡាអន្ដរជាតិS​a​n​c​h​e​​z​ ​អាច​នឹង​ចាក​​ចេញ​​ពី​កាំ​ភ្លើង​ធំ A​rs​e​n​a​l​​ ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​

S​a​n​c​h​e​​z​ ​អាច​នឹង​ចាក​​ចេញ​​ពី​កាំ​ភ្លើង​ធំ A​rs​e​n​a​l​​ ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​

បន្ទាប់ពីផ្ទុះជម្លោះជាមួយគ្រូបង្វឹកលោក Wenger និង មិត្តរួមក្រុម ខ្សែប្រយុទ្ធ Sanchez ​កាន់តែអាក់អន់ចិត្ត ហើយអាចឈានទៅដល់ការបោះជំហានចាកចេញពី​ក្លឹប​កាំភ្លើង​ធំ ​ក្រោយពេល​ចប់​រដូវ​កាល​នេះ។

ការប្រេះឆា​រវាងSanchez ជាមួយលោក​ Wenger បានកើតមានឡើងបន្ទាប់ពីលោកដាក់ឲ្យរូបគេស្ថិតនៅកៅអីបម្រុងក្នុងអំឡុងពេលប្រកួតជាមួយក្លឹបLiverpool កាលពីចុងសប្តាហ៍កន្លងទៅ ខណកាលពីខែមុនកីឡាកររូបនេះក៏មានការឈ្លោះប្រកែកគ្នាជាមួយ ​មិត្ត​រួម​ក្រុម​ Arsenal ​​​បន្ទាប់ពីប្រកួត​ចាញ់​ Bayern ៤-១  ​ក្នុងយុទ្ធនាការប្រកួតយូហ្វាឆេមពានលីកវគ្គ១៦ ក្រុមជើងទី១។

ការអាក់អន់ស្រពន់ចិត្តរបស់ Sanchez ​បានធ្វើឲ្យរូបគេកាន់តែឃ្លាត​ឆ្ងាយ​ពី​មិត្ត​រួម​ក្រុម ​បន្តិចម្តងៗ ធ្វើឲ្យគ្រូបង្វឹកសញ្ជាតិបារាំងកាន់តែក្តៅក្រហាយថែមទៀត ដោយមិនចង់ដាក់ចូលទីលានប្រកួតទេ ។

ដោយសារតែកាមិនសប្បាយចិត្ត​កីឡាករសញ្ជាតស៊ីលី  ​មិន​បានបន្ត​កុងត្រា​ថ្មី​ជាមួយក្លឹបArsenal ទៀតទេ ​ខណៈ​​ក្លឹប​ Paris SG និង Juventus ​រួមនឹងបណ្តា​ក្លឹប​ជា​ច្រើន​ទៀត​កំពុង​ដែរ៕

ដោយ៖ ហេង ដេត

RELATED ARTICLES