Friday, March 29, 2024
Homeព័ត៌មានជាតិមើ​ល​រឿង​សិច​កម្រើក​តណ្ហា ចាប់​រំលោភ​ក្មេង​ស្រី៤​ឆ្នាំ

មើ​ល​រឿង​សិច​កម្រើក​តណ្ហា ចាប់​រំលោភ​ក្មេង​ស្រី៤​ឆ្នាំ

ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ ក្រោយពីបើករឿងសិចក្នុងទូរស័ព្ទមើលអស់ចិត្ត ក៏កើតមានអារម្មណ៍ផ្លូវភេទ រហូតដល់បែក គំនិតចាប់ក្មេងស្រីរស់នៅជិតខាងម្នាក់ ដែល ទើបនឹងមានអាយុ៤ឆ្នាំ រំលោភរហូតដល់បាន សម្រេច បណ្តាលឱ្យដាច់រលាត់ប្រដាប់ភេទយ៉ាង ធ្ងន់។ លុះក្មេងស្រីរងគ្រោះ ឈឺពេកស្រែកយំ រត់ទៅប្រាប់ម្តាយ ក៏ត្រូវម្តាយនាំទៅដាក់ពាក្យ បណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនយុវជនល្មោភកាម នោះយកមកចាត់ការតាមច្បាប់។

ករណីយុវជនល្មោភកាមចាប់រំលោភសេពសន្ថវៈក្មេងស្រីអាយុ៤ឆ្នាំ រហូតដល់បានសម្រេច នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចភូមិពន្លឺខែ ឃុំ ពេជ្រមុនី ស្រុកគងពិសី។

ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចក្របួចជាប់ មានឈ្មោះអ៊ុត វ៉ិត អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៤ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅ ក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិជាមួយ ជនសង្ស័យដែរ។

តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ គាត់បានចូលទៅក្នុងផ្ទះបាយ រៀបចំបាយទឹក រួចលើកចេញមកហូបជុំគ្រួសារនៅខាងក្រោម ផ្ទះ ស្រាប់តែបាត់កូនស្រី (ក្មេងស្រីរងគ្រោះ) មិនដឹងជាដើរទៅណា ប៉ុន្តែពួកគាត់មិនចាប់ អារម្មណ៍នោះទេ នឹកស្មានថាកូនស្រីដើរលេង ក្បែរៗផ្ទះជាមួយក្មេងដទៃក្នុងភូមិដូចសព្វដង ទើបមិនអើពើដើររកភ្លាមៗនោះទេ។ លុះ ក្រោយពីហូបបាយរួចហើយ នៅតែមិនទាន់ ឃើញកូនស្រីត្រឡប់មកផ្ទះវិញទៀត ទើប ចេញដើររក គាប់ជួនកូនស្រីក៏ដើរត្រឡប់ចូល ផ្ទះល្មម និងមានទឹកមុខស្លេកស្លាំងខុសប្រក្រតី ថែមទាំងទួញយំផង និងមានប្រឡាក់ឈាម ជាប់នឹងសម្លៀកបំពាក់ទៀត ទើបគាត់ជាម្តាយ ប្រញាប់ឈ្លេចសួរកូនស្រី ទើបនាងប្រាប់ថា ត្រូវជនសង្ស័យឈ្មោះអ៊ុត វ៉ិត ដែលរស់នៅ ផ្ទះក្បែរគ្នាចាប់រំលោភសេពសន្ថវៈ។ ឮបែប នេះ គាត់រន្ធត់ចិត្តយ៉ាងខ្លាំង លុះពិនិត្យមើល ប្រដាប់ភេទកូនស្រីឃើញដាច់រលាត់យ៉ាងធ្ងន់ធ្ងរ និងមានហូរឈាមចេញមកយ៉ាងច្រើន ទើបគាត់ ប្រញាប់នាំកូនស្រីទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ ព្យាបាល រួចចេញទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ ខ្លួនជនសង្ស័យល្មោភកាម នាំយកមកចាត់ការ តាមច្បាប់តែម្តង។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ រួចក៏ឈានដល់ការ ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ុត វ៉ិត នាំយក មកសាកសួរតាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមឈ្មោះអ៊ុត វ៉ិត បានសារភាពថា រូបគេ ពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ រហូត ដល់បានសម្រេចប្រាកដមែន។

ជនសង្ស័យបានបន្តសារភាពថា កន្លង មក រូបគេធ្លាប់មើលរឿងអាសអាភាសតាម ទូរស័ព្ទញឹកញាប់ណាស់ ទើបធ្វើឱ្យកើតមាន អារម្មណ៍ផ្លូវភេទ ចង់សាក ចង់ដឹង ចង់ភ្លក្ស រសជាតិ។ រហូតមកដល់វេលាព្រលប់ថ្ងៃកើតហេតុ រូបគេបានមើលរឿងសិចតាមទូរស័ព្ទម្តង ទៀត លុះពេលកើតមានអារម្មណ៍តណ្ហា ក៏ ស្រាប់តែប្រទះឃើញក្មេងស្រីរងគ្រោះជាកូន អ្នកជិតខាងដើរលេងតែម្នាក់ឯង ក៏ចាប់ខ្ទប់ មាត់អូសទៅកន្លែងស្ងាត់ ធ្វើសកម្មភាពរំលោភ សេពសន្ថវៈ រហូតដល់បានសម្រេចតែម្តង ធ្វើ ឱ្យប្រដាប់ភេទក្មេងស្រីរងគ្រោះមានធ្លាក់ឈាម យ៉ាងច្រើន ហើយនាងបានស្រែកទ្រហោយំដើរ ត្រឡប់ទៅផ្ទះវិញ។ ចំណែករូបគេភ័យពេក ក៏ រត់ទៅសម្ងំនៅក្នុងផ្ទះ ធ្វើដូចមិនដឹងរឿង ស្រាប់តែមិនបានប៉ុន្មានផង ក៏មានសមត្ថកិច្ចចុះមក ចាប់ខ្លួនរូបគេដល់ផ្ទះតែម្តង។

ជនសង្ស័យល្មោភកាមខាងលើ ត្រូវបាន សមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ អ៊ុំ ណូន

RELATED ARTICLES