Friday, March 29, 2024
Homeព័ត៌មានជាតិជិះកង់​ទៅហូប​ការ​លោត​ចុះ​ពីលើ​កង់​ រថយន្ត​កុង​តឺន័រ​កិន​ស្លាប់

ជិះកង់​ទៅហូប​ការ​លោត​ចុះ​ពីលើ​កង់​ រថយន្ត​កុង​តឺន័រ​កិន​ស្លាប់

ភ្នំពេញ​៖ បងប្អូន​ជីដូន​មួយ​២នាក់ ជិះកង់​ចេញ​ពី​ផ្ទះដើម្បី​ទៅ​ហូប​ការ​បងប្អូន​ ខណៈពេលជិះ​មកដល់​ពាក់​កណ្ដាល​ផ្លូវ​ ​ស្រាប់តែប្អូន​ដែល​ជាអ្នក​អង្គុយ​ខាងក្រោយ​បានលោត​ចុះ​ពី​លើ​កង់​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​កៀរហើយកិនបុរសដែលលោតពីកង់​បណ្ដាល​អោយ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ធ្លាយខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ ដែលហេតុ​ការណ៍​នេះបានកើតឡើង​នៅ​វេលា​៥និង​៥៨នាទីល្ងាច​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៧​ ទុលមុខ​និង​វត្ត​ អង្គ​មេត្រី​ផ្លូវ​បេតុង​ព្រៃសរ​ ភូមិ​កំរៀង​ សង្កាត់​ព្រៃ​វែង​ ខណ្ឌ​ដង្កោ​ ។

​​សពជនរងគ្រោះ​មានឈ្មោះ​ ជួនជំនោរ​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​មុខរបរ​រើសអេតចាយ​
ស្នាក់នៅ​សហគមន៍​ញញឹម​ ភូមិ​កំរៀង​ សង្កាត់​ព្រៃ​វែង​​ខណ្ឌ​ដង្កោ​ មានប្រពន្ធ​ឈ្មោះ​ យ៉ូ​ ស្រីវ៉ាន​ អាយុ​១៧ឆ្នាំ​មុខរបរ​រើសអេតចាយ​ ស្នាក់នៅ​ជាមួយ​ប្តី​ និង​កូន​ប្រុស​អាយុ​ ៥ខែ​

​ចំនែក​អ្នកឌុបត្រូវជាបង​ជីដូន​មួយ​ មា​នឈ្មោះ​ ភឿន​ ភួន​ ភេទប្រុស​ អាយុ​៤៥ឆ្នាំ​  មុខរបរ​រើសអេតចាយ​ ស្នាក់នៅ​សហគមន៍​ ញញឹម​ ភូមិ​កំរៀង​ សង្កាត់​ព្រៃ​វែង​ ខណ្ឌ​ដង្កោ​ ។

តាមសម្តីបងប្រុស​ជីដូន​មួយ​ ដែល​ជាអ្នក​ឌុប​បាននិយាយ​ មុនពេលកើតហេតុ​រូបគាត់​ពីរ​នាក់ជនរងគ្រោះ​​ត្រូវ​ជាបងបងប្អូនជីដូន​មួយ​បានចេញពី​ផ្ទះ​គោលបំណង​ទៅ​ហូប​ការ​ បងប្អូន​នៅ​ម្ដុំ​ភូមិ​ឬស្សី​ សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​ ដោយ​បានជិះ​កង់​មួយ​គ្នា​២នាក់​ ហើយ​រូប​គាត់​ជាអ្នក​ឌុប​​ធ្វើដំនើរតាមផ្លួវ​លំ​ចេញ​ពី​ភូមិ​  លុះមកដល់​ចុះ​កើតហេតុ​ រូបគាត់​ពីរ​នាក់​បានជិះកង់​ឆ្លង​ផ្លូវ​បេតុង​ព្រៃស​​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ឆ្លងលក្ខណៈ​បញ្ឆិត​ ខណៈ​ពេល​កំពុង​ឆ្លង​ដល់​ពាក់​កណ្ដាល​ផ្លូវ​  មិន​ដឹង​ជាយ៉ាង​មិច​នោះ​ទេសង្ស័យប្អូនប្រុសឃើញរថយន្តមកពីក្រោយក៏មិនដឹងបានជា​ប្អូន​ជីដូន​មួយ​លោត​ចុះ​ពី​លើ​កង់​ធ្វើឲ្យកង់រុញទៅមុខចំណែកជនរងគ្រោះឈរនៅកណ្តាលផ្លូវស្របពេល​នោះ​ដែរ​ក៍ស្រាប់តែមាន​រថយន្ត​
សណ្តោង​កុងតឺន័រ​ម៉ាក​HINO ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​3D4930 បានធ្វើដំនើរតាមផ្លូវ​បេតុង​ព្រៃស​​ ក្នុង​ទិសដៅ​ ពី​កើត​ទៅ​លិច​ ស្របគ្នា​គ្នា​ជាមួយ​នឹង​កង់​  ចាប់​ហ្វ្រាំង​មិនទាន់​ ក៍ជ្រុលទៅ​កៀរ​​ជនរងគ្រោះ​ដែរ​លោតចេញ​ពីលើកង់​ បណ្ដាល​អោយ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ចំក្បាល​ធ្លាយខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ គួរ​អោយ​អាណោចអាធ័ម​បំផុត​ ។ ចំនែក​រូបគាត់​ជាឌុបវិញ​អត់​មាន​រងរបួស​នោះ​ទេ​  ។ ដោយ​ឡែក​ខាង​រថយន្ត​កុងតឺន័រ​ ឃើញ​ហេតុ​ការណ៍​ដូច​នេះ​ បានឈប់​រថយន្ត​រួច​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​  ។

​ក្នុង​ហេតុការណ៍​នេះ​ដែរ​ ឃើញ​មា​ន​បងប្អូន​និង​ប្រពន្ធ​ជនរបស់​ជនរងគ្រោះបានមកយំ​សោកបោក​ខ្លួន​អោប​កូន​តូច​នៅ​ក្នុង​ដៃ​មើល​ទៅ​គួរ​ឲ្យ​សង្វេគ​បំផុត​ ក្នុង​នោះ​ដែរ​គេឃើញ​មាន​ម្ដាយ​របស់ជនរងគ្រោះបានមកយំ​សោក​​លើក​ដៃ​សំពះ​ សុំ​អោយ​បងប្អូនសប្បុរស​ជន​ ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ផង​  ពី​ព្រោះ​អី​ក្រុម​គ្រួសារ​របស់​គាត់​បានជី​វភាព​លំបាកណាស់​ រកព្រឹក​ខ្វះ​ល្ងាច​ រក​ល្ងាច​ខ្វះ​ព្រឹក​  ។

​​ក្រោយ​ពេល​កើតហេតុ​ សពជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួចបាន​ប្រគល់​សពទៅ​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ ឬស្សី​សាញ់​ ក្នុង​សង្កាត់​ព្រៃ​ស​  ខណ្ឌ​ដង្កោ​  ចំនែក​រថយន្ត​បង្ក​​ ព្រមទាំង​កង់​និងអ្នកជិះកង់ត្រូវ​បានសមត្ថកិច្ច​យកទៅ​រក្សា​ទុកការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​  ៕ ណនរ៉ាត់

RELATED ARTICLES