Friday, March 29, 2024
Homeប្លែកៗចោរដៃ​ឆើតឆក់​ទូរស័ព្ទ​បាន​រត់​​គេច​ចូលប៉ុស្តិ៍​​ប៉ូលិស​

ចោរដៃ​ឆើតឆក់​ទូរស័ព្ទ​បាន​រត់​​គេច​ចូលប៉ុស្តិ៍​​ប៉ូលិស​

ប្លែកៗ៖ ចោរដៃឆើតម្នាក់​ត្រូវបាន​ចាប់ខ្លួន​ត្រឹមតែ​ប៉ុន្មាន​វិនាទីប៉ុណ្ណោះ​បន្ទាប់ពីបា​ន​កញ្ឆក់​ទូរស័ព្ទដៃ​របស់​ស្ត្រីម្នាក់​ដោយសារតែ​គាត់​បាន​រត់​​ចូល​ទៅ​ក្នុងប៉ុស្តិ៍​ប៉ូលិស​​។

​យោងតាម​កា​មេរ៉ា​ដែល​ថត​បាន​រូបភាព​បង្ហាញថា​​បុរសម្នាក់​​រត់យ៉ាងលឿន​ដោយ​ត្រង់​សំដៅ​ទៅកាន់ប៉ុស្ថិ៍​ប៉ូលិស​សង្កាត់​ Longgang ក្រុងស៊ិនជិន​ខណៈ​ពេល​ដែល​ជន​នោះ​ព្យាយាម​​​រត់​ចេញគេចពី​ជនរងគ្រោះ ។

បុរសម្នាក់នោះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុចកើតហេតុ​ហើយ​ក្រៀកជាប់ដោយ​មន្ត្រីប៉ូលិស​ចូល​ក្នុង​ប៉ុស្តិ៍​តែម្តង ។

តាម​វីដេអូឃ្លីប​ដែលបានបង្ហោះ​នៅលើបណ្តាញសង្គម​ចិន​បង្ហាញថា​ស្រ្តីម្នាក់​កំពុង​លេងទូរស័ព្ទ​ដៃរបស់គាត់​ ខណៈ​ពេល​រង់ចាំ​ភ្លើងសញ្ញាចរាចរណ៍​នៅ​ចំណុ​ច​​ផ្លូវប្រសព្វមួយក្នុង​សង្កាត់ Longgang ។ ភ្លាមៗនោះ​បុរសម្នាក់​បាន​ខិតចូល​ជិត​នាង​ហើយ​កញ្ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​គាត់​តែម្តង ។

ជាមួយគ្នានោះដែរស្ត្រីរងគ្រោះ​បានដេញ​តាមពីក្រោយចោរ​ ប៉ុន្តែ​គាត់​បាន​ដួល​​លើ​កម្រាល​ឥដ្ឋសើម ។ ចោរ​ដៃឆើតរូបនោះ​ក៏បាន​រត់យ៉ាងលឿន​ឆ្លង​កាត់​ច្រក​ទ្វារ​ដែក​នៅខាងក្រៅ​ប៉ុស្តិ៍ប៉ូលិស ។

ទោះជាយ៉ាងណាប៉ូលិស​​បាន​ឲ្យ​ដឹងថា​​ជនសង្ស័យ​រូបនេះ​គាត់​មិនបាន​ដឹងថា​គាត់​រត់ចូល​​ប៉ុស្តិ៍ប៉ូលិសឡើយ ហើយគាត់មកដល់ក្រុងស៊ិនជិននេះគឺ​ព្យាយាម​រក​ការងារធ្វើនិងកន្លែងស្នាក់នៅ​ គាត់​មិន​ស្គាល់​ក្រុងនេះច្បាស់នោះឡើយ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES