Thursday, April 25, 2024
Homeព័ត៌មានជាតិប្រយោជន៍នៃការពិសាទឹកពេលពោះទទេ

ប្រយោជន៍នៃការពិសាទឹកពេលពោះទទេ

ការពិសាទឹកពេលពោះទទេ ឆ្លងកាត់ក្រពះដើម្បីរក្សាសុខភាពដែលល្អនោះ បច្ចុប្បន្នកំពុងមានការពេញនិយមច្រើនក្នុងប្រទេសជប៉ុន។ រាល់ព្រឹក ប្រជាជនជប៉ុនពិសាទឹកភ្លាមៗ ក្រោយពេលភ្ញាក់ពីគេងពេលព្រឹក (មុនដុសធ្មេញ) ១កែវ ដើម្បីរក្សាសុខភាព ព្រោះទឹកជួយព្យាបាលជំងឺផ្សេងៗបានជាច្រើនដូចជា អាការឈឺក្បាល អាការឈឺតាមដងខ្លួន ជំងឺប្រព័ន្ធបេះដូង ជំងឺគ្រុន រលាកសន្លាក់ ជំងឺចង្វាក់បេះដូងដើរលឿន ជំងឺធាត់ ជំងឺរលាកបំពង់ខ្យល់ ជំងឺហឺត ជំងឺភ្នែក និងជំងឺខាងក្នុងនៃស្ត្រី៘

-ភ្ញាក់ពីគេងពេលព្រឹក មុននឹងដុសធ្មេញ ត្រូវពិសាទឹក៤កែវ ឬ ៦៤០ មិល្លីលីត្រ។

-បន្ទាប់ពីនោះ អាចដុសធ្មេញ និងលុបមុខបាន។ តែពុំត្រូវពិសា ឬទទួលទានអ្វីរហូតដល់ជាង ៤៥នាទីកន្លងផុតទៅ ទើបទទួលទានបានតាមធម្មតា។

-ពិសាទឹករាល់ថ្ងៃក្រោយទទួលទានអាហារព្រឹក ថ្ងៃ និងល្ងាច៕

RELATED ARTICLES