Friday, April 19, 2024
Homeព័ត៌មានជាតិក្រសួង​រ៉ែ និង​ថាមពល ស្នើ​សុំ​កិច្ច​សហ​ការ ត្រួត​ពិនិត្យ​ស្ថានីយ​ប្រេង​ឥន្ធនៈ

ក្រសួង​រ៉ែ និង​ថាមពល ស្នើ​សុំ​កិច្ច​សហ​ការ ត្រួត​ពិនិត្យ​ស្ថានីយ​ប្រេង​ឥន្ធនៈ

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានធ្វើការស្នើសុំកិច្ចសហការពីអភិបាលនៃគណៈអភិ- បាលរាជធានី-ខេត្តទូទាំងប្រទេស ដើម្បីធ្វើការ ចុះពិនិត្យទប់ស្កាត់ និងវាយតម្លៃលក្ខណៈបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងបណ្តាស្ថានីយ ប្រេង និងឧស្ម័នឥន្ធនៈ នៅទូទាំងប្រទេសកម្ពុជា។

យោងតាមលិខិតរបស់ក្រសួងរ៉ែ និងថាមពល លេខ ០៥១៧ រថ.នក.លស ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ និងចុះហត្ថលេខាដោយ លោករដ្ឋមន្ត្រី ស៊ុយ សែម មានខ្លឹមសារទាំង ស្រុងដូចខាងក្រោម ៖

ជម្រាបជូន

ឯកឧត្តមអភិបាលនៃគណៈអភិបាលគ្រប់ រាជធានី-ខេត្ត

កម្មវត្ថុ ៖ សុំកិច្ចសហការក្នុងការចុះពិនិត្យ ទប់ស្កាត់ និងវាយតម្លៃលក្ខណៈបច្ចេកទេស សុវត្ថិភាពក្នុងការគ្រប់គ្រងបណ្តាស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ នៅទូទាំងប្រទេសកម្ពុជា។

យោង ៖ សារាចរលេខ ៤៦៥ រថ.អប្រក. សរច ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់ ក្រសួងរ៉ែ និងថាមពល

សារាចរលេខ ៣២៩ រថ.បវប.សរច ចុះ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល

ប្រកាសលេខ ០៩២ រថ.បវប.ប្រក ចុះ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ របស់ក្រសួងរ៉ែ និងថាមពល

ប្រកាសលេខ ១០៥ រថ.បវប.ប្រក ចុះ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ របស់ក្រសួងរ៉ែ និងថាមពល

ប្រកាសលេខ ១០៦ រថ.បវប.ប្រក ចុះ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ របស់ក្រសួងរ៉ែ និងថាមពល

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំមាន កិត្តិយសជម្រាបជូនឯកឧត្តមអភិបាលនៃគណៈ- អភិបាលគ្រប់រាជធានី-ខេត្ត ជ្រាបថា ក្រសួង រ៉ែ និងថាមពល បានចេញជាបន្តបន្ទាប់នូវ សារាចរស្តីពីសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួម ប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាសស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយ ទាំងនោះ ក្នុងគោលបំណងកំណត់បទដ្ឋាន បច្ចេក- ទេសសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយឱ្យ មានសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានល្អ ដើម្បីកាត់បន្ថយ ទប់ស្កាត់ និង បង្ការនូវឧបទ្ទវហេតុផ្ទុះ និងការឆាបឆេះនានា ដែលកើតមានឡើងជាយថាហេតុ ពីប្រេង និង ឧស្ម័នឥន្ធនៈ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ រងរបួស និងបាត់បង់អាយុជីវិតជាបន្តបន្ទាប់។

ក្នុងការផ្តល់ការគាំទ្រដល់មន្ត្រីជំនាញ និង មន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត ក្រសួងរ៉ែ និងថាមពល សូមស្នើសុំកិច្ចសហការពី ឯឧត្តម អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ក្នុង ការចុះត្រួតពិនិត្យ ទប់ស្កាត់ និងវាយតម្លៃលក្ខណៈ បច្ចេកទេស សុវត្ថិភាពក្នុងការគ្រប់គ្រងបណ្តា ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ នៅទូទាំងប្រទេស កម្ពុជា លើសកម្មភាពដូចខាងក្រោម ៖

១-ពិនិត្យតាមដាន ផ្អាក និងទប់ស្កាត់ រាល់សកម្មភាពសាងសង់ស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈថ្មី ដែល ពុំមានលិខិតបញ្ជាក់បច្ចេកទេស សុវត្ថិភាព នៃ ការបង្កើតស្ថានីយពីក្រសួងរ៉ែ និងថាមពល និងណែនាំឱ្យមកដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ បច្ចេកទេស សុវត្ថិភាព នៅតាមមន្ទីររ៉ែ និង ថាមពល រាជធានី-ខេត្ត ជាមុនសិន។

២-អប់រំណែនាំ និងផ្សព្វផ្សាយដល់ម្ចាស់ ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈទាំងអស់ ដែល កំពុងដំណើរការអាជីវកម្មដោយពុំទាន់មានការ អនុញ្ញាតពីក្រសួងរ៉ែ និងថាមពល ឱ្យយល់ដឹង ពីសារាចរ និងប្រកាសខាងលើ ដេម្បិជីំរុញម្ចាស់ ស្ថានីយទាំងនោះឱ្យមកដាក់ពាកស្នើសុំបនបត្រ អនុញ្ញាតដំណើរស្ថានីយនៅតាមមន្ទីររ៉ែ និង ថាមពលរាជធានី-ខេត្ត។

៣-ចុះពិនិត្យ និងវាយតម្លៃចំពោះរាល់ ស្ថានីយទាំងឡាយនាដែលពុំមានលក្ខណៈបច្ចេក- ទេសត្រឹមត្រូវ និងតម្រូវឱ្យម្ចាស់ធ្វើការកែសម្រួលស្ថានីយរបស់ខ្លួន ស្របតាមសារាចរស្តី ពីសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយប្រេង ឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និង ឧស្ម័នឥន្ធនៈ។

៤-ប្រមូលចងក្រងទិន្នន័យ និងព័ត៌មាន ពីស្ថានីយប្រេង និងឧស្ម័នឥន្ធនៈនៅតាមបណ្តា រាជធានី-ខេត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯឧត្តម ជ្រាបជាព័ត៌មាន និងផ្តល់កិច្ចសហការ ដោយក្តីអនុគ្រោះ។

សូមឯកឧត្តមអភិបាល ទទួលនូវការរាប់ អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

RELATED ARTICLES