Thursday, April 18, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េ​ខាងជើង​​ធ្វើតេ​ស្ត​មីសុីល​​​​​​​ផ្លោង​ឆ្លង​ទ្វីប​​ផ្គើន​នឹង​ការ​ដាក់​សម្ពាធ​ពីពិភពលោក

កូរ៉េ​ខាងជើង​​ធ្វើតេ​ស្ត​មីសុីល​​​​​​​ផ្លោង​ឆ្លង​ទ្វីប​​ផ្គើន​នឹង​ការ​ដាក់​សម្ពាធ​ពីពិភពលោក

ឧបទ្វីប៖ទីភ្នាក់ងារព័ត៌មានយ៉ុងហាប់​​បាន​រាយការណ៍ថា​កូរ៉េខាងជើង​បាន​ធ្វើ​តេស្ត​បាញ់​មីស៊ីលផ្លោង​ឆ្លងទ្វីប​ចេញពី​តំបន់​មួយ​នៃភាគខាងជើង​ក្រុងព្យុង​យ៉ាង​នៅ​ថ្ងៃសៅរ៍នេះ​ ស្របពេល​ដែល​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ស​ម្ពាធ​រឹតតែខ្លាំងឡើង​ដើម្បី​​ទប់​​​ទល់នឹងការ​គំរាម​នុយក្លេអែរ​របស់​ប្រទេស​នេះ​។

យោងតាមសេចក្តី​ថ្លែងការណ៍​មួយ​ដែលចេញផ្សាយដោយ​​​យោធាកូរ៉េខាងត្បូង​បង្ហាញថា​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​​​​មួយគ្រាប់ដែល​គេ​មិនស្គាល់​ឈ្មោះ​ចេញពី​ផ្នែកមួយ​ដែលស្ថិតក្នុង​​បរិវេណ​តំបន់ Bukchang ក្នុង​ខេត្តភាគខាងត្បូង Pyeongan កាលពីព្រឹកមិញនេះ ។

របាយការណ៍​បានបន្ថែមថា​ក្រុងសេអ៊ូលបាននិងកំពុង​វិភាគ​អំពីប្រភេទ​និង​រយៈ​ចម្ងាយ​ផ្លោង​​របស់គ្រាប់ទាំងនោះ​ ។

ការ​បាញ់​សាកល្បងមីស៊ីលមួយគ្រាប់នេះ​បានកើតឡើង​ស្របពេល​ដែលមាន​ភាព​តានតឹង​កាន់តែ​ខ្លាំងឡើង​នៅលើ​ឧបទ្វីបកូរ៉េ​ ជាមួយនិង​​ការ​ធ្វើតេស្ត​ថ្មី ​កូរ៉េខាងជើងគួបផ្សំ​និងមានការព្រមាន​ពី​រដ្ឋបាលលោកប្រធានាធិបតី​ដូណាល់​ត្រាំ​ដែលថា​ខ្លួនបាននិងកំពុង​បោះបង់ចោលនូវ​នយោបាយ​​អត់ធ្មត់​។

នៅ​ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃសុក្រ​ ក្រុងវ៉ាស៊ីនតោន​បានជំរុញ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​រឹតតែ​ខ្លាំង​ថែមទៀត​ចំពោះ​ការគំរាមកំហែង​របស់កូរ៉េខាងជើង​ ក៏ដូចជាការ​ដាក់សម្ពាធលើ​ចិនឲ្យ​ទប់​ស្កាត់​សម្ព័ន្ធមិត្ត​របស់ខ្លួ​ន​​ខណៈ​ដែល​ចិន​ក្រើនរំលឹកថាខ្លួន​បាននិងកំពុង​រក្សា​ជម្រើសនៃការប្រើ​កម្លាំង​យោធា​ដាក់លើតុចរចា ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES