Wednesday, April 24, 2024
Homeព័ត៌មានជាតិស្ត្រី​ក្រីក្រ​ពោះ​ធំ៨​ខែ កើត​មហារីក​សុដន់ សំពះ​អំពាវនាវ​រក​សប្បុរស​ជន​ជួយ​សង្គ្រោះ

ស្ត្រី​ក្រីក្រ​ពោះ​ធំ៨​ខែ កើត​មហារីក​សុដន់ សំពះ​អំពាវនាវ​រក​សប្បុរស​ជន​ជួយ​សង្គ្រោះ

ខេត្តតាកែវ ៖ ស្ត្រីក្រីក្រម្នាក់ ដែលមានផ្ទៃពោះ៨ខែ និងកំពុងមានជំងឺមហារីកសុដន់ ធ្ងន់ដល់ដំណាក់កាលចុងក្រោយ បានលើកដៃ សំពះអំពាវនាវរកសប្បុរសជនជួយសង្គ្រោះឱ្យ នាងបានព្យាបាលជំងឺនិងបន្តជីវិតរស់នៅ រហូត ដល់សម្រាលកូន។

ស្ត្រីទុរគត កើតជំងឺមហារីករលួយសុដន់ ស្រែកដង្ហោយហៅរកអំណោយមនុស្សធម៌នេះ មានឈ្មោះសេង រី អាយុ៣៥ឆ្នាំ រស់នៅភូមិឈើ ទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ មានប្តី ឈ្មោះមេង ហៀន អាយុ៤០ឆ្នាំ មានមុខរបរ ជាកម្មករសំណង់នៅភ្នំពេញ។ តាំងពីរៀបការ ហើយ អស់រយៈពេល៣ឆ្នាំមក នាងនិងប្តីមិន បានបែកផ្ទះទៅរស់នៅទីណាទេ គឺរស់នៅជាមួយ ម្តាយមេម៉ាយឈ្មោះហែប សុន អាយុ៦០ឆ្នាំ ក្នុងនាមជាកូនស្រីទោលនៅក្នុងគ្រួសារ ហើយ កន្លងមក ទោះបីមានជីវភាពក្រីក្រ តែនាងមាន សុខភាពល្អ រស់នៅសុខសប្បាយដូចគេដូចឯង តែពេលនេះជំងឺមហារីកសុដន់ បានធ្វើទុក្ខនាង ខ្លាំងណាស់ ធ្វើឱ្យដេកមិនបាន ស្រែកឈឺចាប់ ស្ទើររាល់យប់។

នាងសេង រី បានរៀបរាប់ពីស្ថានភាពជំងឺ ដ៏សាហាវនេះថា តាមពិត កាលពីឆ្នាំ២០១៥ នាងធ្លាប់ត្រូវបានវះកាត់ម្តងរួចហើយ តាមរយៈ មណ្ឌលសុខភាពនៅក្នុងភូមិស្រុកដែលនាង រស់នៅ ដោយមិនអស់កម្រៃអ្វីច្រើន អស់តែ ថ្លៃគ្រែដេក៤ម៉ឺនរៀល។ លុះនៅពេលនាងចាប់ ផ្តើមមានផ្ទៃពោះ ក្នុងរយៈពេល២ខែដំបូង ក៏ ចាប់ផ្តើមឡើងជាដុំពកនៅសុដន់។ លុះកូនក្នុង ផ្ទៃបាន៤ខែ ក៏ចាប់ផ្តើមឃើញពកប៉ុនមេដៃ ទើបនាងបានមកមន្ទីរពេទ្យរុស្ស៊ី នៅពេលកូន ក្នុងផ្ទៃបានជាង៥ខែ។ ពេលនោះ គ្រូពេទ្យ ប្រាប់ថា កូនក្នុងផ្ទៃ អាយុបានប៉ុណ្ណេះទៅហើយ មិនអាចធ្វើអ្វីកើតទេ ត្រូវតែទុកដល់សម្រាល ហើយនាងបានទៅពេទ្យម្តងទៀត នៅពេលកូន ក្នុងផ្ទៃបាន៧ខែ និងត្រូវបានគ្រូពេទ្យកាត់សាច់ មហារីកនោះយកទៅពិនិត្យមើល។ រហូតមក ទល់ពេលនេះ អស់រយៈពេលជាច្រើនខែហើយ ខណៈដែលគ្មានប្រាក់ព្យាបាលជំងឺមហារីកសុដន់ ឯដំបៅក៏ស៊ីរូងរលួយសុដន់បានធ្វើឱ្យនាងឈឺ- ចាប់ស្ទើរតែពិបាកទ្រាំ ជួនមានឈាមចេញពី ស្នាមមុខដំបៅនោះ ដូចគេអារកមាន់។ ឯប្តី របស់នាងក៏នឹកអាណិតដល់នាងជាប្រពន្ធណាស់ ដែរ ទើបសុខចិត្តនៅមើលថែនាង តែដោយ- សារកត្តាជីវភាពខ្វះខាត ទើបប្តីរបស់នាងត្រូវ ចុះឡើងទៅធ្វើការជាកម្មករសំណង់នៅភ្នំពេញ ដោយបានកម្រៃពលកម្ម១ថ្ងៃ២ម៉ឺនរៀល គ្រាន់ ផ្ញើមកឱ្យនាងទុក ទិញចំណីហូប តែគ្មានលទ្ធ- ភាពនឹងរកបានប្រាក់សម្រាប់ព្យាបាលជំងឺមហា- រីកសុដន់របស់នាងបានឡើយ។ ហេតុដូច្នេះ ហើយ ទើបក្លាយក្តី ភិតភ័យព្រួយបារម្ភ តក់ស្លុត សម្រាប់នាងខ្លាំងណាស់ គឺរន្ធត់នឹងជីវិតខ្លួនឯង ផង និងជីវិតកូននៅក្នុងផ្ទៃផង។

នាងសេង រី បានលើកដៃសំពះអំពាវនាវ ជាមួយនឹងភាពឈឺចាប់ថា ក្នុងស្ថានភាពពេល នេះ នាងកំពុងមានផ្ទៃពោះជិតនឹងសម្រាល និង កំពុងមានជំងឺសាហាវ ដោយគ្មានប្រាក់ព្យាបាល បើបានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភ នាងពិតជារំភើបរកអ្វីមកតបគុណ មិនបានទេ ព្រោះទោះបីបានរស់ក្នុងរយៈពេល ខ្លីក៏ដោយ ក៏នាងចង់ឱ្យកូនក្នុងផ្ទៃ បានសម្រាល មកឃើញពន្លឺព្រះអាទិត្យ ក៏នាងអស់ចិត្តដែរ។ រាល់ថ្ងៃនេះ ប្រហែលបានកូននេះដែរ ដែលជួយ ផ្តល់កម្លាំងចិត្តឱ្យនាងខំប្រឹងរស់ បើមិនអ៊ីចឹង ទេ នាងមិនចង់រស់ទេ គឺពេលឈឺចាប់នឹងជំងឺ មហារីកធ្វើទុក្ខម្តងៗ នាងចង់តែគិតខ្លី ចង់ឱ្យ ស្លាប់ទៅបានផុតទុក្ខ។ ប៉ុន្តែនាងក៏ហាក់នៅមាន សង្ឃឹមថា នឹងបានរស់នៅរួចជីវិតពីជំងឺដ៏សាហាវ នេះ បើសិនជានាងមានប្រាក់គ្រប់គ្រាន់ ក្នុងការ ព្យាបាល ឬវះកាត់នេះ។ ដូច្នេះជីវិតនាងសង្ឃឹម លើសប្បុរសជនគ្រប់គ្នា សូមជួយសង្គ្រោះដល់ ជីវិតអភ័ព្វរបស់នាងផង។

កញ្ញាលក្ខណ៍ ហ្កូដហាត រស់នៅខេត្តតាកែវ ដែលបានទៅឃើញស្ថានភាពរបស់នាងសេង រី បានបញ្ជាក់ថា នាងពិតជានឹកអាណិតទៅដល់ ភាពឈឺចាប់របស់ស្ត្រីទុរគតរូបនោះណាស់ ព្រោះ កំពុងមានការខ្វះខាតក្នុងជីវភាពហើយ បែរជា ត្រូវកើតជំងឺសាហាវបែបនេះទៀត។ និយាយ ទៅ នាងបានឃើញច្បាស់ហើយ បើសម្រាប់ អ្នកដែលមានការរើសអើង ប្រហែលជាមិនមាន អ្នកណាហ៊ានទៅចូលក្បែរស្ត្រីអភ័ព្វរូបនោះទេ ព្រោះតែដំបៅមហារីករបស់គាត់ ជះក្លិនស្អុយ ពិបាកទ្រាំ ហើយនៅក្នុងផ្ទះនោះ កុំថាឡើយ មានអង្ករសម្រាប់ដាំបាយហូបគ្រប់គ្រាន់ សូម្បី តែនំចំណី ថ្នាំសង្កូវ សម្រាប់បំប៉នរាងកាយទប់ ស្កាត់ការវាយលុកនៃជំងឺនោះ ក៏គ្មានផង ធ្វើ ឱ្យពិបាកយកភ្នែកមើលណាស់ ខណៈដែលនៅ សល់មិនដល់១ខែទេ គាត់នឹងសម្រាលកូន ហើយ។ ដូច្នេះនាងសូមអំពាវនាវថា មិនថាទៅ មុខយ៉ាងណាទេ បើស្ថានភាពពេលនេះ ស្ត្រី- អភ័ព្វរូបនេះបានទទួលការឧបត្ថម្ភពីសប្បុរសជន ក៏ដូចជាកាកបាទក្រហមកម្ពុជា សម្រាប់ឱ្យគាត់ បានផ្គត់ផ្គង់ជីវភាពសម្រាលកូន និងព្យាបាល ជំងឺមហារីកសុដន់ពិតជាល្អប្រសើរណាស់ មិន ខុសពីជួយសង្គ្រោះមនុស្សជិតស្លាប់ឱ្យរស់រាន មានជីវិតវិញនោះទេ៕កុលបុត្រ

RELATED ARTICLES