Friday, March 29, 2024
Homeព័ត៌មានជាតិចង់ឱ្យស្រស់ស្រាយពេលព្រឹកធ្វើដូចម្តេច ?

ចង់ឱ្យស្រស់ស្រាយពេលព្រឹកធ្វើដូចម្តេច ?

-ទទួលទានវីតាមីនបំប៉ន ៖

ជាវិធីដែលងាយបំផុត ក្នុងការបន្ថែមសារធាតុអាហារឱ្យខ្លួនឯង។ ដូច្នេះ គួរសាកល្បងប្រឹក្សាជាមួយឱសថការី នឹងបានវីតាមីន ដែលស័ក្តិសម និងមិនមានសារធាតុពុលសេសសល់ត្រូវបារម្ភពេលក្រោយ។

-ធ្វើយោគៈងាយៗមុនគេង ៖

ជ្រើស២-៣ ឥរិយាបថ ដែលជួយបន្ធូរភាពតានតឹងសាច់ដុំបាន។ បន្ទាប់មកអ្នកនឹងបានបន្ធូរភាពតានតឹង និងគេងលក់ស្រួល។

-បាញ់ស៉្ប្រៃយ៍ក្រអូបៗ ៖

គួរជាក្លិនដែលជួយឱ្យចិត្តនិងអារម្មណ៍ស្ងប់ ដូចជា ក្លិនផ្កាឡាវ៉េនឌ័រ។ ចំណែកក្លិនក្រូចឆ្មារ ក្លិនក្រូចពោធិ៍សាត់ ដែលដាស់ខួរក្បាលឱ្យស្រស់ស្រាយ គួរទុកប្រើពេលធ្វើទៅការល្អជាង។

-ពុំគួរប្រើ iPad និងទូរស័ព្ទដៃ ៖

ព្រោះពន្លឺពណ៌ខៀវនៃទូរស័ព្ទដៃ នឹងជះចេញ មកធ្វើឱ្យខួរក្បាលយល់ថា ជាពេលថ្ងៃនៅឡើយ ដែលបណ្តាលឱ្យពិបាកគេងលក់ជាងធម្មតា។ ចំណែកពន្លឺពណ៌ផ្ទៃមេឃ នឹងទៅរំខានការផលិតអ័រម៉ូនមេឡាថូនីន ក្នុងខួរក្បាល នាំឱ្យគេងមិនលក់ ឬគេងមិនស្កប់។

-ពិសាទឹកដោះគោក្តៅឧណ្ហៗមុនគេង ៖

ក្នុងទឹកដោះគោ មានអាស៊ីដអាមីណូ ចាំបាច់ច្រើនប្រភេទ ពិសាហើយពេលភ្ញាក់ឡើងនឹងរហ័សរហួនស្វាហាប់ផងដែរ ៕

RELATED ARTICLES