Friday, April 26, 2024
Homeកីឡាអន្ដរជាតិបំណង​ទៅ​ដឹក​នាំ​ក្លឹប Nantes របស់​លោក Claudio Ranieri ត្រូវ​ពន្យារ​ពេល

បំណង​ទៅ​ដឹក​នាំ​ក្លឹប Nantes របស់​លោក Claudio Ranieri ត្រូវ​ពន្យារ​ពេល

 បំណងទៅដឹកនាំក្លឹបបាល់ទាត់បារាំង Nantes របស់លោក Claudio Ranieri អតីតគ្រូបង្វឹកក្លឹបLeicester អាចនឹងត្រូវពន្យារមួយរយៈពេលសិន មុននឹងទទួលបានការសម្រេចចុងក្រោយពីសមាគមបាល់ទាត់បារាំងជាមុនសិន។

អ្វីដែលជាឧសបសគ្គសម្រាប់លោក  Ranieriគឺដោយសារតែវ័យរបស់គាត់ចាស់ពេក ខុសទៅនឹងលក្ខន្តិកៈរបស់សមាគមបាល់ទាត់បារាំង។

ក្រុមប្រឹក្សាបាល់ទាត់បារាំងបានកំណត់ថា ក្លឹបបាល់ទាត់នីមួយៗមិនត្រូវជួលគ្រូបង្វឹកលើសពី65 ឆ្នាំ ទេខណៈលោកRanieri មានអាយុ65 ឆ្នាំតាំងពីខែតុលា 2016 មកម្លេះ។

លោក Ndd Waldemar Kita ប្រធានក្លឹបNantes បាននិយាយថា៖ក្លឹបមិនបានសំម្លឹងមើលអាយុរបសលោក Ranieri ទេ អ្វីដែលយើងចាប់អារម្មណ៍គឺបទពិសោធន៍ដឹកនាំរបស់គាត់។ គាត់ធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់ដឹកនាំក្លឹបធំៗក្នុងតំបន់អឺរុប​ជាពិសេសដឹកនាំក្រុមLeicester ឈ្នះជើងឯកប្រឺមីញេលីក រដូវកាល 2016

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះអត់ការងារធ្វើតាំងពីខែកុម្ភៈ 2017 បន្ទាប់ពីរូបលោកត្រូវក្លឹបបណ្តេញចេញ។

RELATED ARTICLES