Tuesday, April 23, 2024
Homeព័ត៌មានជាតិចងអង្រឹងដេកលក់មួយភាំង ទុកម៉ូតូក្បែរខ្លួន ចោរលួចបាត់

ចងអង្រឹងដេកលក់មួយភាំង ទុកម៉ូតូក្បែរខ្លួន ចោរលួចបាត់

ភ្នំពេញ៖ តាអាចារ្យគណៈកម្មការវត្តម្នាក់ ទុកម៉ូតូក្បែរខ្លួន ដោយអស់កំលាំងបានចងអង្រឹងដេកលក់មួយភាំង ចោរលួចបាត់ ដោយទាំងលុយជាង៥០ម៉ឺនទៅជាមួយផង។ ករណីនេះបង្កឲ្យភ្ញាក់ផ្អើកាលពីម៉ោង១៣និង០០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្នុងវត្តក្រាំងធ្នង់ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ម្ចាស់ម៉ូតូឈ្មោះ តុម សឿន អាយុ៨០ឆ្នាំ មុខរបរគណៈកម្មការអាចារ្យវត្ត ស្នាក់នៅភូមិត្រពាំងក្រាំងអង្ក្រង១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមសំដីលោកតាអាចារ្យបានប្រាប់ថា នៅមុនកើតហេតុ គាត់បានចងអង្រឹងដេកនៅក្បែរម៉ូតូរបស់គាត់ ម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ មិនចាំស្លាកលេខខ្លួនឯង ដោយទុកសោរជាប់ម៉ូតូ និងបានស្រាតខោជើងវែង ព្យួរនឹងដៃម៉ូតូ ដែលមានលុយក្នុងហោប៉ៅខោ ជាង៥០ម៉ឺនរៀល និងបានស្លៀកក្រមា ហើយឡើងដេកលើអង្រឹងដេកលក់មួយភាំង ស្រាប់តែឮសំឡេងម៉ូតូជិះចេញពេលនោះ គាត់ដេញតាមពីក្រោយ និងស្រែកចោរៗផង តែមិនមានអ្នកណាជួយអន្តរាគមន៍ធ្វើឲ្យចោរជិះគេចខ្លួនដោយសុវត្ថិភាព។

ក្នុងករណីខាងលើនេះ តាមម្ចាក់ម៉ូតូបានប្រាប់ថា ក្រោមកែបម៉ូតូមានកាតគ្រឺម៉ូតូមួយសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខែ្មរថ្មីចាស់ ០២សន្លឹក និងលុយជាងប្រហែល៥០ម៉ឺនរៀល។ ក្រោយហេតុការណ៍កើតឡើង តាអាចារ្យបានត្រឹមមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋក្រាំងធ្នង់ ដើម្បីដាក់ពាក្យបណ្តឹងប៉ុណ្ណោះ៕

RELATED ARTICLES