Friday, April 19, 2024
Homeព័ត៌មានជាតិស្រលាញ់សង្សារស្មើជីវិត គ្រាន់តែសង្សារសុំបែក លេបថ្នាំពុលសម្លាប់ខ្លួន

ស្រលាញ់សង្សារស្មើជីវិត គ្រាន់តែសង្សារសុំបែក លេបថ្នាំពុលសម្លាប់ខ្លួន

ខេត្តបាត់ដំបង  យុវជនម្នាក់ស្រលាញ់សង្សារស្មើជីវិត បានសម្រេចចិត្តលេបថ្នាំពុលសម្លាប់ខ្លួនក្រោយសង្សារនិយាយតាមទូរស័ព្ទសុំផ្តាច់ក្តីស្នេហ៍ ទៅមានប្រុសថ្មី។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិចំការចេកលើ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

លោកវរសេនីយត្រី កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា យុវជនរូបនោះមានឈ្មោះភាព កុសល ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករចំការម្រេច ស្នាក់នៅបណ្តោះអាសន្នភូមិចំការចេកលើ ឃុំស៊ុង ស្រុកសំឡូត មានស្រុកកំណើតនៅខេត្តកំពង់ចាម។

លោកប្រាប់ឱ្យដឹងទៀតថា ក្រោយពីកើតហេតុនោះ មកសមត្ថកិច្ចបានការចុះពិនិត្យនៅកន្លែងកើតហេតុទៅលើសាកសពរបស់ជនរងគ្រោះ ឈ្មោះ ភាព កុសល សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាផឹកថ្នាំពុលបាញ់កំចាត់សត្វល្អិតការពារដំណាំម្រេចពិតប្រាកដ មិនជាប់ពាក់ព័ន្ធអំពើឃាតកម្មនោះឡើយ។

លោកប្រាប់ឱ្យដឹងទៀតថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចមូលហេតុ គឺយុវជនរូបនោះឈឺចិត្តនិងសង្សារនៅឯស្រុក បានបែកចិត្តសុំផ្តាច់ការទំនាក់ទំនងស្នេហាជាមួយខ្លួន ក្រោយពីមានការជជែកនិយាយតាមទូរស័ព្ទ ជាមួយនិងអតីតសង្សាររួចហើយនោះ ។ សាកសពយុវជនរូបនោះបន្ទាប់មកត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕

RELATED ARTICLES