Thursday, April 25, 2024
Homeព័ត៌មានជាតិកំពុងផឹកស៊ី ឃើញគេមកទារលុយប្រពន្ធ ផ្ទុះហិង្សាវាយ និងយកទុលវីសចាក់

កំពុងផឹកស៊ី ឃើញគេមកទារលុយប្រពន្ធ ផ្ទុះហិង្សាវាយ និងយកទុលវីសចាក់

​ភ្នំពេញ ៖ បុរសម្នាក់កំពុងតែផឹកស្រា ឃើញគេមកទារលុយប្រពន្ធ កើតក្តីខឹងសម្បាប្រពន្ធជំពាក់លុយ ក៏បានស្ទុះ​ទៅវាយ​ប្រពន្ធ ត្រូវប្រពន្ធតដៃវិញ ផ្ទុះកំហឹងយកទុលវីសចាក់ប្រពន្ធចំនួន៤កន្លែង បណ្តាលអោយរងរបួសធ្ងន់ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះមានឈ្មោះ សេង ឡង់ឌី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់​នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានកូន២នាក់។​ ចំណែកជនបង្កជាប្តី មានឈ្មោះ ភឹម វណ្ណចាន់ ភេទប្រុស ​អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅ​ជាមួយគ្នា ។​

តាមប្រភពព័ត៌មានពីជនរងគ្រោះត្រូវជាប្រពន្ធ បាននិយាយថា ប្តីប្រពន្ធរបស់គាត់បង្កើត​បាន​កូនប្រុសស្រី២នាក់ ដែល​កូនបងជាកូនប្រុសអាយុ១០ឆ្នាំ និងកូនស្រីអាយុ​៧ឆ្នាំ ជា​រៀងរាល់ថ្ងៃប្តីរបស់គាត់ តែងតែផឹកស្រាស្រវឹង ​ដោយសារតែ​ជីវ​ភាពខ្វះខាត គាត់បានខ្ចី​លុយ​គេ២នាក់ចំនួន៣០០ដុល្លារ នៅថ្ងៃកើតហេតុ ខណៈពេលដែលគាត់កំពុងតែធ្វើម្ហូបហូបបាយ​ ស្រាប់តែមានអ្នកមកទារលុយ​ទាំងយប់ ហើយគាត់ពុំមានលុយសងទេ។

ប្រភពដដែលបានបន្តទៀតថា  ​ពេលដែលគេមកទារលុយ ចំពេលដែលប្តីរបស់គាត់កំពុងផឹកស៊ីនៅជិតផ្ទះរបស់ខ្លួន លុះឃើញគេមកទារលុយ ក៏បានដើរ​មករករឿងគាត់ ហើយបានវាយទៅលើរូបគាត់ ពីរទៅបីដៃ ធ្វើឲ្យ​គាត់​យកមួកសុវត្ថិភាពវាយទៅលើប្តី​វិញ ស្រាប់តែប្តី​បានស្ទុះទៅយកទុលវីសមកចាក់​លើរូបគាត់ចំពោះ និងគល់ដោះ ចំនួន៣កន្លែង និងបាតដៃមួយកន្លែងបណ្តាលឲ្យរងធ្ងន់ សរុបចំនួន៤កន្លែង ភ្លាមៗនោះ គាត់បានទូរស័ព្ទប្តឹងសមត្ថ​កិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។​

បើតាមការសាកសួរពីបុរសជាប្តី​ មិននិយាយស្តីអ្វីទាំងអស់ ក្រោយពេលកើតហេតុ ជនបង្កជា​ប្តីត្រូវបានកម្លាំងប៉ុសិ៍្តនគរបាលកន្ទោក បានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ៕

RELATED ARTICLES