Friday, April 26, 2024
Homeព័ត៌មានជាតិយុវជន៦នាក់ មកពីដើរលេងកោះពេជ្រ ត្រូវយុវជនមួយក្រុមជិះម៉ូតូដេញវាយ ភ័យពេកបើកម៉ូតូជ្រុលទៅបុករបងផ្ទះ

យុវជន៦នាក់ មកពីដើរលេងកោះពេជ្រ ត្រូវយុវជនមួយក្រុមជិះម៉ូតូដេញវាយ ភ័យពេកបើកម៉ូតូជ្រុលទៅបុករបងផ្ទះ

ភ្នំពេញ៖ យុវជន​៦នាក់​ ចេញ​ពី​ដើរ​លេង​នៅ​កោះពេជ្រ​ គោលបំណងត្រឡប់ទៅផ្ទះ​ លុះ​ម៉ូតូ​ជិះ​ដល់​ពាក់កណ្តាលផ្លូវ​ ត្រូវ​បានជនមួយ​ក្រុមទៀត​ មានគ្នា​ប្រហែល​៧ទៅ៨នាក់​ បាន​ជិះម៉ូតូ​ដេញ​តាមដេញតាម​វាយ​ ធ្វើ​ឲ្យ​ពួក​គេភ័យពេក​ បានជិះម៉ូតូ​ជ្រុលទៅបុក​របង់ផ្ទះ​របស់​គេ​ បណ្តាល​ឲ្យមានអ្នក​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល់​៥នាក់​ ហេតុការណ៍​នេះបានកើតឡើងនៅ​វេលាម៉ោង​២យប់ ឈាន​ចូល​ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០១៧​ ទុលមុខផ្ទះលេខ​​១០៥​Eo​ ផ្លូវ​១៩៩​ សង្កាត់​ទួលស្វាយ​ព្រៃ២​ ខណ្ឌចំការមន​ ។

តាម​សម្តីជនរងគ្រោះ​មិនប្រាប់ឈ្មោះ​ រងរបួស​ស្រាល បានឲ្យដឹងថា​ មុនពេលកើតហេតុ​ ពួកគេ​មានគ្នា​៦នាក់​ បានជិះ​ម៉ូតូ​ចេញ​ពី​ដើរ​លេង​នៅ​ម្តុំ​កោះ​ពេជ្រ​ គោលបំណងត្រឡប់ទៅផ្ទះ​នៅម្តុំ​ទួលគោក​ បានជិះម៉ូតូ​២គ្រឿង​ មានម៉ាកហុងដាឌ្រីម​​ ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​ភ្នំពេញ​ 1L-7401 និងមួយ​គ្រឿងទៀត​ ម៉ាកគុបជ្រុង ​ពណ៌​កាប់​ស្ទាំង​ ​ពាក់ស្លាកលេខ​ ក​២៤០៧​ ភព១​ បានធ្វើដំណើតាមផ្លូវ​១៩៩ ​ក្នុងទិសដៅ​ពី​កើត​ទៅលិច​ ខណៈពេលនោះ​ពួកគេ​បានធ្វើដំណើរតាមផ្លូវ​ដល់ពាក់​កណ្ដាល​ផ្លូវ​  ដោយមិនដឹងថាមានរឿងអ្វីនោះទេ​ ក៍ស្រាប់​តែ​មាន​បុរស​​៧ទៅ៨នាក់បានជិះ​ម៉ូតូ​ចំនួន​៣គ្រឿង​ មានម៉ាក PCX និង​២គ្រឿង​ទៀត​ មិនចាំម៉ាក​បានជិះដេញ​តាម​វាយពួក​គេ​ ដោយ​ម្នាក់​មាន​កាន់​ខ្សែ​ក្រវ៉ាត់​ និង​បំពង់​ទីប​ គ្រប់ដៃ​។

​​ប្រភពដដែល​បានបន្ត​ទៀតថា​ នៅពេលដែល​ពួកគេ​ជាជនរងគ្រោះ​ភ័យពេក ​បានបន្ថែមល្បឿន​ម៉ូតូ​ ដើម្បី​រត់គេ​ចពី​ក្រុម​ដែល​ដេញ​វាយពួកគេ ធ្វើ​ឲ្យ​ម៉ូតូ​របស់​ពួក​គេ​មួយ​គ្រឿង​ បានជ្រុលទៅ​បុក​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋពេញទំហឹង​ បណ្តាលឲ្យ​ម៉ូ​តូ​ពួកគេដួល​ ​រងរបួស​សន្លប់ស្តូកស្តឹងបុរស​ម្នាក់​​ ​​ភ្លាមៗនោះ​ក្រុម​ជនបង្ក​បានវាយ​ពួកគេថែមទៀត​ បណ្តាលឲ្យមានអ្នកខ្លះ​របួស​ និងខ្លះ​អត់មាន​រងរបួស​  រួចហើយ​ពួក​ក្រុមជន​បង្កបាននាំ​គ្នាជិះម៉ូតូ​រត់គេ​ខ្លួន​បាត់ស្រមោល​អស់ទៅ​ ។

​​ក្រោយពេលកើតហេតុ​ ឃើញ​សមត្ថកិច្ច​ចុះទៅ​កន្លែង​ ព្រមទាំង​រថយន្ត​សង្គ្រោះ​ បានមកដឹក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ តែ​ក្រុម​គ្នី​គ្នា​ពួក​គេ​មិនឲ្យឡើង​លើរថយន្ត​សង្គ្រោះ​នោះ​ទេ​ គឺបាន​នាំ​គ្នា​លើក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ ដាក់​លើម៉ូតូ​ រួចហើយ​នាំគ្នា​ធ្វើ​ដំណើរ​បន្ត​ទៅមុខ​ទៀត​ទៅ​៕

RELATED ARTICLES