Thursday, May 9, 2024
Homeតារាខ្មែរទៀតហើយ!ចន ច័ន្ទលក្ខិណា ត្រូវគេបង្ហោះបង្ខូចឈ្មោះភាគបន្ត

ទៀតហើយ!ចន ច័ន្ទលក្ខិណា ត្រូវគេបង្ហោះបង្ខូចឈ្មោះភាគបន្ត

បន្ទាប់ពីលោកសេង រតនា បង្ហោះសារសម្អុយឈ្មោះហើយគម្រាមហែករឿងអាស្រូវភាគបន្តបើអ្នកនាងចន ច័ន្ទលក្ខិណា ហ៊ានប្ដឹងនោះ ពេលនេះមានគណនេយ្យហ្វេសប៊ុកម្នាក់ទៀតឈ្មោះChham chhany បានបង្ហោះសារហែករឿងអាស្រូវលោកហេង ឡុង ស្វាមីថ្មីរបស់អ្នកនាងលក្ខិណា ជាបន្តធ្វើឲ្យលក្ខិណា កាន់តែក្ដៅចុងច្រមុះ។

លោកChham chhany  បានបង្ហោះសំណេរថា” ហេង ទ្បុង ហ្នឹង មិនមែនឧកញ្ញាអីទេ ឧកញ្ញាខ្យល់ទេបង រកស៊ីកាប់ដាវច្រើនណាស់កន្លងមក វាជាមនុស្សដូច ហេង ពៅ ចឹង គឺដុតស្ពានចោលពេលឆ្លងស្ពានរួច សួរតែម្ចាស់ផលិតកម្ម Big Man និង ឧកញ្ញា គិត ធាង ទៅដឹងប្រវត្តិវាហេីយ , មុនទាក់ទងជាមួយចនចន្ទ័ អាហេងទ្បុង ( ឈ្មោះហៅក្រៅ អារត្ន) អ្នកស្រុកព្រៃវែង បានតាមស្រលាញ់ប្រពន្ធគេគឺជំទាវ ម៉ានុត ដែលជាប្រពន្ធរបស់ ឧត្តមសេនីយ សៀក សុជាតិ.. ប្ដីប្រពន្ធគ្មានខាន់ស្លានេះគឺគ្រោះថ្នាក់ខ្លាំងណាស់ បើក្នុងសង្គមសិល្បះឥលូវនេះគេជ្រិញវាណាស់ អ្នកបោះឆ្នោតអោយវាក្លាយជាប្រធានសមាគមសិល្បះនោះគឺភាគច្រើនជាកូនជឹងរបស់ពួកវាទេ ពោលគឺ អា ហេងទ្បុងបានផ្ញើរសារសំលេងតាមហ្វេសប៊ុកទៅគ្រប់ជឹងវាអោយជួយបោះឆ្នោតអោយចនចាន់តែប៉ុណ្ណោះ បងមើលទៅកាលថ្ងៃនោះមានតារាភាពយន្ត និង តារាចំរៀងល្បីៗប៉ុន្នាននាក់បោះឆ្នោតអោយនាង ? ស្ដាយណាស់មនុស្សចាស់ទុំល្អៗច្រើនក្នុងសង្គមសិល្បះពុំគួរណាយកមនុស្សចឹងមកធ្វើប្រធានចឹងសោះ “។លោក Chham chhany បញ្ជាក់ថាសំណេរខាងលើនេះជារបស់ប្រិយមិត្តដែលផ្ញើរមកហ្វេសប៊ុករបស់លោក។

ដោយឡែកលោក សេង រតនា ក៏បានបង្ហោះសារបញ្ឆេះឲ្យអ្នកនាងលក្ខិណា ប្ដឹងផងដែរដែលមានសំណេរថា”សូមស្វាគមន៏អូនចនចន្ទ័ បើអូនចនចន្ទ័ចង់ប្តឹង ប្តឹងមកតុលាការអាមេរិកមក កុំប្តឹងនៅតុលាការស្រុកខ្មែរ ។ ហើយប្រធានបទនៃការប្តឹង ប្តឹងពីបទអ្វី ? អត្ថបទដែលខ្ញុំបានចុះផ្សាយនោះ គឺដកស្រង់ចេញពី comment របស់ឈ្មោះ កូនខ្មែរ ដែលបាន comment នៅលើ Facebook របស់ ឆាំ ឆានី ត្រង់អត្ថបទ ” អញ្ជើញចូលមក បើនាងចង់ ” ដែលបានផុសកាលពីថ្ងៃសុក្រ ទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង 3:41 រសៀល ។
អាស្រ័យហេតុនេះសូមសាធារណជន និង អ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប “។

ពាក់ព័ន្ធនឹងបញ្ហានេះអ្នកគាំទ្រអ្នកនាងចន ច័ន្ទលក្ខិណា ចង់ឃើញអ្នកនាងនិងស្វាមីគឺលោកហេង ឡុង ដាក់ពាក្យបណ្ដឹងលើបុគ្គលពីរនាក់នេះឲ្យរាងចាលម្ដង និងដើម្បីការពារភាពស្អាតស្អំរបស់ខ្លួន។សូម្បីតែលោកសុះម៉ាចក៏ចង់ឲ្យអ្នកនាងដោះស្រាយតាមផ្លូវច្បាប់ផងដែរ ខណៈដែលគេមើលឃើញថាជាបទបរិហាកេរ្តិ៍ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលច្បាប់គួរតែចាត់វិធានការបើទោះបីមិនមានពាក្យបណ្ដឹងពីសាមីខ្លួនក្ដី។ មជ្ឈដ្ឋានជាច្រើនមើលឃើញថា បុគ្គលទាំងពីរគឺលោកសេង រតនា និងលោក ឆាំ ឆានី ដែលបង្ហោះសារវាយប្រហាអ្នកនាងចន ច័ន្ទលក្ខិណា គឺជាការបង្ខូចឈ្មោះនិងការបំផ្លាញតម្លៃស្ត្រីខ្មែរខណៈដែលអ្នកនាងលក្ខិណា មានប្រៀបជាងក្នុងការដាក់ពាក្យបណ្ដឹង។

យ៉ាងណាចំពោះអ្នកនាងលក្ខិណា ក្រៅបង្ហោះសំណេរជេរប្រទិចឲ្យអ្នកទាំង២ឲ្យចេញមុខតទល់នៅស្រុកខ្មែរអ្នកនាងនិងស្វាមីមិនទាន់មានវិធានការដាក់ពាក្យប្ដឹងនៅឡើយទេ៕

 

RELATED ARTICLES