Friday, April 19, 2024
Homeព័ត៌មានជាតិខឹងប្តីផឹក និងកូនប្រុសញៀនថ្នាំ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន

ខឹងប្តីផឹក និងកូនប្រុសញៀនថ្នាំ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់ក្នុងស្ថានភាពស្រវឹងស្រា បានឈ្លោះប្រកែកជាមួយប្តី រួចចុះទៅហែលទឹកទន្លទៅវិញទៅមក ជិត៥ម៉ោង ទើបព្រមឡើងលើគោកវិញ បង្កឲ្យមានប្រជាពលរដ្ឋចោមរោមមើលគ្រប់គ្ នាកាលពីវេលាម៉ោង​៧និង៥០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវមាត់ទន្លេ ក្បែរសណ្ឋាគារសុ​ខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ដែលគេស្គាល់ថាឈ្មោះ ​អៀងសោភ័ណ្ឌ ភេទស្រី អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិចាម សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គាត់ដើរតាំងពីម៉ោង៣រសៀល​ ហើយ​ចុះទៅលើទូកនេសាទរបស់បងប្អូនខ្មែរអ៊ីស្លាម​លោតចូលក្នុងទឹក​ហែលទៅវិញទៅហែលមក ទោះបីជា​កូនស្រីខំប្រឹងហែលតាមហៅម្តាយឲ្យចូលខាងវិញ ក៏ស្រ្តីជាម្តាយនោះមិនព្រមចូលខាងវិញដែរ នៅតែបន្តហែលទឹកទៅវិញទៅមក រហូតដល់ម៉ោងជិត៨យប់ ​ដោយហែល​តាំងពីមុខ​សណ្ឋាគារសុខា រហូតដល់មុខវត្តចាស់ ទើបស្រ្តីរូបនោះហែលទៅជិតទូកបងប្អូនខ្មែរអ៊ីស្លាម ​ចត​នៅមាត់ច្រាំងទន្លេ ត្រូវម្ចាស់ទូកចុះទៅជួយស្រង់យកមកលើគោកវិញ ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើល។

ខណៈពេលដែលស្រ្តីហែលទឹករាប់ម៉ោងឡើងមកដល់លើគោក បាននិយាយទាំងសភាពស្រវឹងស្រាថា មូលហេតុដែលគាត់​សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនឯង ដោយសារតែគាត់ខឹងប្តីរបស់គាត់ ដោយសារតែ​គាត់មានប្តី២នាក់ បានកូន៤នាក់ ប្រុស៣នាក់និងកូនស្រីម្នាក់  ប្តីទីមួយស្លាប់ចោល ហើយយក​ប្តីក្រោយ​ទៀត ប៉ះចំប្តីគេវាយធ្វើបាបរូបគាត់ ធ្វើឲ្យគាត់ពិបាកចិត្តពេកសម្រេចគិតខ្លីលោតទឹកសម្លាប់ខ្លួនតែម្តង។

ស្រ្តីខាងលើបានបញ្ជាក់ទៀតថា គាត់ចង់សម្លាប់ខ្លួនបានលេបថ្នាំសម្លាប់ខ្លួន ចំនួន៣ដង រួចមកហើយ និងធ្លាប់លោតទឹកសម្លាប់ខ្លួនផងដែរ នៅតែមិនស្លាប់ គ្រាន់តែពេលលេបថ្នាំ សម្លាប់ខ្លួនម្តងៗ ពិបាកណាស់ ត្រូវគេបញ្ចូលទឹកតាមច្រមុះ ដើម្បីលាងក្រពះ ។ ដោយសារតែគាត់ពិបាកចិត្តរឿងប្តីនិងរឿងកូនប្រុសប្រើប្រាស់ថ្នាំញៀនផង ទើបធ្វើឲ្យគាត់​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ ។ នៅថ្ងៃកើតហេតុគាត់ឈ្លោះប្រកែកជាមួយប្តី រួចបានចុះទៅហែលទឹកសម្លាប់​ខ្លួនបែបនេះ ។

ហេតុការណ៍ខាងលើនេះធ្វើឲ្យមានប្រជាពលរដ្ឋផ្អើលឆោឡោចោមរោមមើល និងកូនស្រី បានហៅលួងលោមប្រាប់ថា ឪពុកមកដឹកត្រឡប់ទៅផ្ទះវិញ ទើបស្រ្តីជាម្តាយយល់ព្រមត្រឡប់ទៅផ្ទះវិញ ៕

RELATED ARTICLES