Thursday, April 25, 2024
Homeព័ត៌មានជាតិផ្ទុះកំប៉ុងហ្គាស ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌមានជ័យ

ផ្ទុះកំប៉ុងហ្គាស ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌមានជ័យ

ភ្នំពេញ : សង្ស័យផ្ទុះកំប៉ុងហ្គាស ទើបបង្កការឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅផ្សែងឃ្មួលខ្មាញ់ឡើងខ្មៅ ឡើងទៅលើមេឃ ហើយត្រូវសមត្ថកិច្ចរថយន្តពន្លត់អគ្គីភ័យមានបាញ់ពន្លត់ កាលវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយស្ថានីយបូមទឹកបឹងទំពុន តាមផ្លូបេតុង ក្រុម៤ ស្ថិតនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា មុនកើតមានឮសំឡេងផ្ទុះកំប៉ុងហ្គាស ស្រាប់តែមានផ្សេងឃ្មួលខ្មាញ់ឡើងលើមេឃ និងអណ្ដាតភ្លើងឆេះរាលដាលពីផ្ទះបន្តបន្ទាប់ រួចបានប្ដឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ និងសុំរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងព្រោះឆេះខ្លាំងណាស់ ក្រោយមកសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចុះមកបាញ់ពន្លត់ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ថា មុនកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ថាមានករណីភ្លើងឆេះផ្ទះ រួចក៏ប្រញាប់ប្រមូលកម្លាំងចុះមកដល់កន្លែងកើតហេតុ និងឃើញភ្លើងឆេះសន្ធោសន្ធៅ និងបានហៅរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ជាច្រើនគ្រឿង ហើយភ្លើងនៅតែបន្តឆាបឆេះពីផ្ទះមួយទៀតផ្ទះមួយ ក៏បំផុសឲ្យប្រជាពលរដ្ឋផ្ទះណាដែលមិនទាន់ឆេះដល់សូមរើសយកអីវ៉ាន់ ជាពិសេសកូនតូចមកចេញខាងក្រៅ ចៀសវាងផលប៉ះក្រោយមករថយន្តពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញ និងរថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថែមទាំងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា មកជួយអន្តរាគមន៍ផងដែរ ។

លោក ព្រហ្ម យ៉ន ប្រធានអង្គភាពអន្តរាគមន៍ពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញ បានប្រាប់ថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋត្រូវកម្លាំងគាត់បានចុះមកអន្តរាគមន៍បាញ់ពន្លត់ក្រោយមកការបានបាញ់ពន្លត់ទប់ស្កាត់បាននៅម៉ោង៧និង០០នាទីព្រឹក និងមានរថយន្តដែលមកអន្តរាគមន៍ចំនួនសរុប១៤គ្រឿង ៣អង្គភាព មានរថយន្តពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញចំនួន១១គ្រឿង ប្រើប្រាស់អស់៨គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា មកចំនួន១គ្រឿង ប្រើប្រាស់អស់១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មកចំនួន៣គ្រឿង ប្រើប្រាស់ទាំង៣គ្រឿង ។

សមត្ថកិច្ចបន្តថា ក្រោយពីបាញ់ពន្លត់រួចរាល់ ការធ្វើការសាកសួរនាំប្រជាពលរដ្ឋពីមូលហេតុបង្កភ្លើងឆាបឆេះផ្ទះហើយ ទើបដឹងមូលហេតុដោយសារម្ចាស់ផ្ទះឈ្មោះ វ៉ែន ណារី ភេទស្រី អាយុ៣៨ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិកើតហេតុខាងលើ ផ្ទុះកំប៉ុងហ្គាសដបតូច ហើយបានឆាបឆេះបន្តរួចរាលដាលបន្តបន្ទាប់ នេះជាការសន្និដ្ឋានជំហានដំបូង រង់ចាំខាងក្រុមពន្លត់អគ្គីភ័យធ្វើការស្រាវជ្រាវឲ្យច្បាស់លាស់ជាក្រោយទៀត ហើយអង្គការជួលដីនិងធ្វើផ្ទះអោយប្រជាពលរដ្ឋក្រីក្ររស់នៅមានចំនួនសរុប៤៦ខ្នងផ្ទះ និងរងការឆាបឆេះមានចំនួន១៨ខ្នងផ្ទះ ធ្វើអំពីឈើនិងដំបូលជញ្ជាំងប្រក់ស័ង្កសី និងខូចខាតសំភារ:ផ្សេងទៀត ៕

RELATED ARTICLES