Friday, April 19, 2024
Homeព័ត៌មានជាតិរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកចៀសឡានដឹកដី ក្រឡាប់ចូលទឹក

រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកចៀសឡានដឹកដី ក្រឡាប់ចូលទឹក

​ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បើកគេចរថយន្តដឹកដី បើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យ​ជ្រុលដីផុងក្រឡាប់ធ្លាក់ចូលទឹកប្រឡាយ បះជើងទ្រមេឃ សំណាងល្អមិនមានអ្នករងរបួសទេ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំមាត់ប្រឡាយ ភូមិទួលពង្រ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលក្រឡាប់ចូលទឹកជាប្រភេទរថយន្តកូរ៉េ ក្រឡុកស៊ីម៉ង់ត៍ ពណ៌ក្រហមលាយស ​ពាក់ស្លាក់លេខភ្នំពេញ 5A-1372 អ្នកបើកបរមិនស្គាល់ឈ្មោះ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៍ដឹកបេតុងលាយហើយពេញរថយន្ត បើក​តាមផ្លូវលំ​ជាប់ប្រឡាយទឹកទិសដៅពីកើតទៅលិច មកដល់ចំណុច​កើតហេតុបើកគេចពីរថយន្តដឹកដីបើកមកខាងមុខ ងាកចង្កូតទៅចិញ្ចើមផ្លូវ ដែលជាដីថ្មី ទើបធ្វើឲ្យជ្រេលដីផុង​ក្រឡាប់រថយន្តធ្លាក់ចូលទឹកបះជើងឡើងលើ លេចទឹកចូលក្នុងរថយន្តស្ទើរលិចបាត់ទៅហើយ សំណាងល្អអ្នកបើកបរលោតរួចពីគ្រោះថ្នាក់មិនមាន​រងរបួសទេ  ​ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យ​ឃើញថា រថយន្ត​បង្កមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសទេ ទើបសមត្ថកិច្ចឲ្យម្ចាស់ក្រុមហ៊ុនហៅរថយន្តស្ទូចមកលើកយកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES