Friday, March 29, 2024
Homeព័ត៌មានជាតិរថយន្តដឹកដែកកិនបុរសម្នាក់ធ្លាយពោះវៀនស្លាប់ រួចបើករត់បាន៣០០ម៉ែត្រ ត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់បាន

រថយន្តដឹកដែកកិនបុរសម្នាក់ធ្លាយពោះវៀនស្លាប់ រួចបើករត់បាន៣០០ម៉ែត្រ ត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់បាន

ភ្នំពេញ ៖ បុរស​ម្នាក់កំពុងតែ​ជិះម៉ូតូធ្វើដំណើរ​តាមផ្លូវ​ ក៍ស្រាប់តែ​រថយន្តសណ្តោងដឹកដែក​ មួយគ្រឿង បានធ្វើរដំណើរមក​ក្នុងទិសដៅ​ស្របគ្នា​ ជ្រុលទៅបុក​និង​កិនលើ​ពីក្រោយ​ម៉ូតូ​ បណ្តាលឲ្យ​អ្នកបើកម៉ូតូ​ធ្លាយពោះវៀនស្លាប់នៅនឹងកន្លែង​ ហេតុការណ៍នេះ​កើតឡើង​នៅ​វេលាម៉ោង​៧និង​១០នាទី​យប់​ ថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ជិត​បុរី​ហាយលែន​ ផ្លូវ​៣៧១​ ភូមិ​ត្នោត​ជ្រុំ៤​ សង្កាត់​បឹងទំពុន​២​ ខណ្ឌ​មាន​ជ័យ​ ។

សពជនរងគ្រោះមានឈ្មោះ​ ថេង​ ឡាយ​ ភេទប្រុស​ អាយុ​៤៨ឆ្នាំ​ មានទីលំនៅ​ផ្ទះលេខ​១០៩DE1 ផ្លូវ១០៧​ សង្កាត់​អូឬស្សី៤​ ខណ្ឌ៧មករា​ មានស្រុកកំណើត​នៅភូមិ​ត្បូងឃ្មុំ​ ឃុំត្បូងឃ្មុំ​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្តកំពងចាម​។ ចំណែក​អ្នក​បើក​រថយន្ត​មានឈ្មោះ​ ជា​ គឹមរ៉ុង ​ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរបើក​រថយន្ត​ ស្នាក់​នៅ​អ្នក​លឿង​ មានស្រុកកំណើត​ឃុំអូរាំង​ ស្រុកបារាយ៍​ ខេត្ត​កំពង់ធំ​ ​។​ រីឯជំនួយការរថយន្ត​ មានឈ្មោះ​ ឈុំ​ មករា​ ភេទ​ប្រុស​ អាយុ១៨ឆ្នាំ​​​ មានស្រុក​កំណើត​ភូមិត្និតថ្មី​ ស្រុក​បារាយ៍​ ខេត្ត​កំពង់ធំ​ ។

​តាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​គេបានឃើញ​បុរស​បុរស​រងគ្រោះ​ខាងលើ​ មិន​ដឹង​ថា គោល​បំណង​ទៅណានោះទេ​ គឺបាន​ជិះម៉ូតូ​ម៉ាក​ YAMAHA FINO ពណ៌ស​​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1BZ-7552 បានធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១​ ក្នុង​ទិសដៅ​ពីកើតទៅលិច​ ខណៈមកដល់​ចំណុចកើត​ហេតុ ស្រាប់​តែមាន​រថយន្ត​សណ្តោង​ដឹក​ដែក​មួយគ្រឿង ​ម៉ាក​ FUSU ពណ៌ទឹកក្រូច​ ​ពាក់ស្លាកលេខ​កំពង់ធំ 3A-1320​ បានធ្វើដំណើរតាមផ្លូវ​ ៣៧១​ ក្នុងទិសដៅ​ពី​កើតទៅលិច​ ស្របទិសគ្នា​ ហើយ​ក្នុង​ល្បឿនលឿន​ បានជ្រុល​ទៅ​បុក​​ម៉ូតូ​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ចំពីក្រោយ​ ហើយ​រថយន្ត​នោះ​បានបើក​កិន​ពី​លើម៉ូតូ​ និង​ជនរងគ្រោះ​ បណ្តាលឲ្យធ្លាយ​ពោះវៀន​ ស្លាប់​នៅ​ក្រោម​ម៉ូតូ​ យ៉ាង​អណោច​អធម័បំផុត​។  ដោយឡែក​ខាងរថយន្ត​វិញ​នៅពេល​ដែល​បង្ក​​គ្រោះថ្នាក់​ហើយ​ មិន​បានឈប់​ដោះ​ស្រាយ​នៅ​នៅកន្លែង​កើតហេតុ​នោះទេ​ គឺ​ព្យាយាម​បើក​រថយន្ត​រត់គេចខ្លួន​ពីកន្លែងកើតហេតុ​ប្រហែល​៣០០ម៉ែត្រ​ ចូល​ទៅ​ផ្លូវ​បេតុង​បឹង​តាម៉ាត​ ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ទើប​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដេញ​ឃាត់​រថយន្ត​និង​អ្នក​បើក​បាន​ រួចហើយបាន​នាំខ្លួន​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគបាលបឹងទំពុន។

​​នៅពេល​សាកសួរ​ អ្នកបើកបាននិយាយថា​ រូបគាត់​មិនបានបើករថយន្តបុក​ជនរងគ្រោះនោះទេ​ គឺជនរងគ្រោះ​បានជិះម៉ូតូមកដល់​ចាប់ហ្រាំងដួល​ ចូលកង់ក្រោយរថយន្តខ្លួនឯងនោះទេ​ ។

​បើតាមសំដី​អ្នកឃើញ​ហេតុការណ៍ផ្ទាល់ភ្នែក​ តែសុំមិនបញ្ចេញឈ្មោះ​បានឲ្យដឹងថា​ រូបគាត់បានឃើញ​ម៉ូតូជិះមកស្របទិសគ្នា​ជាមួយរថយន្ត​ ហើយមកដល់ចំណុចកើតហេតុ​ ខាងម៉ូតូបម្រុង​វ៉ា​រថយន្ត​ ប៉ុន្តែដោយ​សារតែ​វ៉ាក់អើនឹងរថយន្តមួយគ្រឿងទៀត មកពីមុខ ​ទើបខាងម៉ូតូចាប់ហ្រាំង​ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ចូលកង់ក្រោយ​រថយន្តតែម្តងទៅ​។

​​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ខណ្ឌ​និង​ក្រុង​ទៅដល់​ បានធ្វើ​កំណត់ហេតុ​ឲ្យរថយន្ត​ដឹក​សពជនរងគ្រោះ​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មកយក​ទៅ​ធ្វើ​បុណ្យ​។ ចំណែកក​ម៉ូតូ​និង​រថយន្ត​ ព្រមទាំង​អ្នក​បើក​បរ​ ត្រូវ​សមត្ថកិច្ច​ ធ្វើ​ការ​វាស់វែងយកទៅ​រក្សា​ទុក និងនាំខ្លួនទៅកា​រិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​៕

RELATED ARTICLES