Friday, April 19, 2024
Homeព័ត៌មានជាតិនារីវ័យក្មេងស្រស់ស្អាត ស្រវឹងស្រាជិះម៉ូតូ​បុករនាំងដែកបាំងការដ្ឋានជួសជុលផ្លូវ

នារីវ័យក្មេងស្រស់ស្អាត ស្រវឹងស្រាជិះម៉ូតូ​បុករនាំងដែកបាំងការដ្ឋានជួសជុលផ្លូវ

ភ្នំពេញ ៖ ​នារីវ័យក្មេងរូបស្រស់ម្នាក់ ស្រវឹងស្រាជិះម៉ូតូ​បោះពួយយ៉ាងលឿន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករនាំងដែក ដែលគេដាក់បាំងការដ្ឋានជួសជុលផ្លូវ សម្រាប់ឲ្យរថយន្តនិងម៉ូតូជិះវាងបណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខបណ្ណាល័យ ហ៊ុន សែន តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ម៉ូតូបង្កម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខព្រៃវែង ១A-៨០១៦ ​បើកបរដោយនារីវ័យក្មេងរូបស្រស់ម្នាក់មិនស្គាល់ឈ្មោះ វ័យ​២៥ឆ្នាំ ដោយបើកបរក្នុងស្ថានភាពស្រវឹង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលមុនពេលកើតហេតុគេឃើញម៉ូតូបង្កបើកបរតាមបណ្តោយផ្លូវ៥៩៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករនាំងដែក ដែលគេដាក់បាំងការដ្ឋានជួលជុលផ្លូវឲ្យម៉ូតូឬរថយន្តបើកវាងទៅផ្លូវម្ខាងទៀត បណ្តាលឲ្យម៉ូតូបង្កដួលរងការខូចខាតបន្តិចបន្តួច ចំណែកឯនារីដែលជាអ្នកបើកបររងរបួសបែកមុខបែកមាត់។

ក្រោយពេលកើតហេតុជនគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកសម្ភពពន្លឺ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញនៅពេលក្រោយ៕

RELATED ARTICLES