Friday, April 19, 2024
Homeព័ត៌មានជាតិប្តីកំពូលប្រចណ្ឌ បញ្ចោញដំបងខ្លីវ៉ៃប្រពន្ធ

ប្តីកំពូលប្រចណ្ឌ បញ្ចោញដំបងខ្លីវ៉ៃប្រពន្ធ

នារីម្នាក់នេះ អះអាងថា ប្តីនាងជាមនុស្សកំពូលប្រចណ្ឌ ឱ្យតែ ឃើញនាងនិយាយលេងសើចជាមួយប្រុសណា ក៏ចោទថា នាងមានសហាយ រួចអូសដៃនាងចូលបន្ទប់ បញ្ចោញដំបងខ្លីកំប៉ិត កេរឪចែក វ៉ៃធ្វើបាបនាងអត់អាសូរ។ ជាក់ស្តែង ពេលប្រចណ្ឌនាង នឹងបងប្រុសបង្កើតរបស់គេ ក៏អូសដៃនាងចូលបន្ទប់ ធ្វើបាបដូចមុន លុះនាងកើតទុក្ខមិនសុខចិត្ត គេឱបបង្វេចរត់ទៅប្រទេសថៃបាត់…។

នាងថុល ស្រីគា អាយុ២៧ឆ្នាំ រស់នៅភូមិ បេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា តាមពិតនាង មានស្រុកកំណើត នៅខេត្តព្រៃវែង ឯណោះទេ ដោយមានឪពុកឈ្មោះថូន ថុល អាយុ៥៩ឆ្នាំ ម្តាយឈ្មោះហ៊ឹម សូនី អាយុ ៥១ឆ្នាំ។ ដោយសារនាង ប្រព្រឹត្តខុសគន្លងប្រពៃណី ជ្រុលជ្រួស ជាមួយប្តីសព្វថ្ងៃនេះ ក៏ចាកចេញពីស្រុក កំណើត មករស់នៅខាងប្តីនៅមូលដ្ឋាន ដូចខាងលើនេះ តែម្តង។ នាងរំព្ញកថា កាលពីប៉ុន្មានឆ្នាំមុន នាងបាន ទៅធ្វើការរោងចក្រកាត់ដេរនៅភ្នំពេញ ក៏មានទំនាក់ទំនងស្នេហាជាមួយ កំលោះម្នាក់ឈ្មេះជួន ភាត់ អាយុ ប្អូននាង៥ឆ្នាំឯណោះ ក៏ជ្រុលជ្រួសហួស ប្រពៃណី រហូតដល់នាងមានផ្ទៃពោះ ក៏នាំគ្នាមកជ្រកកោនក្រោម បន្ទុកឪពុកម្តាយខាងប្តី។ មុនដំបូង ប្តីនាងមិនចេះ ប្រចណ្ឌអ្វីទេ សូម្បីមានប្រុសៗមកលេងដល់បន្ទប់ ជួលរបស់នាង ក៏គេគ្មានប្រតិកម្មអ្វីដែរ ប៉ុន្តែក្រោយ ពេលបានសែនព្រេនជាមួយគ្នា ក្លាយជាគូស្វាមី ភរិយាស្របច្បាប់មក ស្រាប់តែប្តីនេះបែកគំនិត ប្រចណ្ឌនាង ហួសហេតុ។ គេប្រចណ្ឌនាងមិនរើស ប្រុសទេ សូម្បីតែបងថ្លៃរបស់នាង និងត្រូវជាបងបង្កើតរបស់គេឈ្មោះជួន ភ័ណ្ឌ អាយុ២៨ឆ្នាំ មានប្រពន្ធកូនរួច ទៅហើយ ក៏គេប្រចណ្ឌ រហូតដល់បងប្អូន ទាំងពីរមើលមុខគ្នាមិនត្រង់។

នាងថុល ស្រីគា

នាងថុល ស្រីគា បន្តថា ឱ្យតែប្តីផឹក ស្រវឹងម្តងៗ គេតែងជំរិតសួរនាងថា តើបានដេកជាមួយប្រុសណាខ្លះ? និងសួរថា ធ្លាប់ដេកចូលបងប្រុសគេប៉ុន្មានដង? ទោះជានាងប្រាប់ថា ស្មោះត្រង់តែប្តី ក៏ប្តីនេះមិនជឿ តែងឃ្លាំមើល តាមដាននាងជានិច្ច។ ថ្ងៃមួយ គេមកពី ផឹកវិញ បានឃើញនាងកំពុងនិយាយ គ្នាជាមួយបងថ្លៃ ស្រាប់តែប្តីកំពូលប្រចណ្ឌ ចាប់អូសដៃនាងចូលបន្ទប់ រួចទាញដំបងខ្លីកេរឪចែកពីក្នុងខោ មកវ៉ៃ ធ្វើបាបនាង ដោយបង្ខំឱ្យលុតជង្គង់ តាមក្បាច់ឆ្កែ ឬក្បាច់ស្អីៗ តាមតែគេនឹកឃើញ រួចពន្លះគ្មានអាសូរ អត់គិតថា នាងសរសៃខ្ចី ឬមិនស្រួលខ្លួនអ្វីទេ។ គេ ពន្លះនាងមិន ស្គាល់យប់ថ្ងៃអ្វីទេ ហើយក្រៅពីការប្រើ ដំបងឪចែក ក៏នៅប្រើដៃទះតប់នាងផងដែរ ធ្វើឱ្យនាងទ្រាំមិនបានទាមទារលែងលះ និងចង់រត់ទៅស្រុកវិញ តែប្តីមិនឱ្យទៅ។ ឥឡូវទំនងជាគេស្គាល់កំហុស ក៏ឱបបង្វេចទៅរកការងារធ្វើ ឯស្រុកថៃ បាត់ ទើបនាងធូរស្រាលខ្លះ និងរង់ចាំ មើលមារយាទប្តីតទៅទៀតសិន បើគេចេះ កែប្រែ រកលុយបានផ្ញើឱ្យនាងហូរហែ និងសន្យា ឈប់ប្រចណ្ឌ អាងប្រើដំបងខ្លីកំប៉ិតដូចមុន នាងមិនទៅណាចោលគេទេ។

លោកជួន ភាត់

ដោយឡែក លោកជួន ភាត់ អាយុ ២២ឆ្នាំ ជាប្តី បានប្រាប់តាមទូរស័ព្ទថា ពេលនេះ លោកបានមកដល់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តដំណើរទៅក្រុងបាងកក ត្រៀម ចុះទូកនេសាទ ប៉ុន្តែពេលនេះ អ្នកនាំផ្លូវ (មេខ្យល់) មិនទាន់រកមនុស្ស បានគ្រប់ចំនួន ទើបគេឱ្យលោក និងមិត្តភក្តិមួយចំនួនសំចតមួយរយៈ នៅច្រកព្រំដែនសិន។ លោកចេញពីផ្ទះ ដើម្បីរកប្រាក់ មិនមែនមកដើរលេងទេ ហើយបើរកលុយបាន សន្យា ផ្ញើឱ្យប្រពន្ធកូនភ្លាម មិនឱ្យនាង រស់នៅកំព្រាអត្តខាត់ នោះទេ។ លោកស្គាល់កំហុសហើយ ដែលបានវាយ ដំច្រំធាក់ប្រពន្ធ ព្រោះតែប្រចណ្ឌ និងទទួលស្គាល់ថា ពេលប្រចណ្ឌខ្លាំង ស្រលាញ់នាងក៏ខ្លាំងដែរ បណ្តាល ឱ្យផ្ទុះភ្លើងតណ្ហា រហូតបញ្ចោញ ដំបងខ្លីកេរឪចែក វាយ ធ្វើបាបនាងយ៉ាងញក់ញី។ ដំបងនេះ វាមិនឈឺអីទេ តែខុសត្រង់លោកបង្គាប់ ប្រពន្ធឱ្យចំតិតចំតូងតាមក្បាច់ ក្នុងទូរស័ព្ទ ធ្វើឱ្យប្រពន្ធមួម៉ៅចង់រត់ចោលប្តី។

លោកខៀវ ឌុល

លោកជួន ភាត់ បន្តទៀតថា រឿងប្រចណ្ឌប្រពន្ធ ជាមួយបងប្រុសនោះ លោកក៏ទទួលខ្លួនថា ខុសដែរ តែអ្វីៗមកពីប្រពន្ធផ្សំផង គឺបើដឹងថា ប្តីប្រចណ្ឌដែរ ត្រូវនាងកុំនិយាយលេង សើចជាមួយបងថ្លៃទៅ អ្វីៗ វាចប់ទៅហើយ។ លោកសន្យាថា ឱ្យតែរកលុយបាន នឹងផ្ញើឱ្យប្រពន្ធស៊ីចាយ ដើម្បីរំសាយកំហឹង ព្រោះ លោកស្រលាញ់ប្រពន្ធនេះណាស់ ដោយធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែម ជាមួយគ្នាក្នុងបន្ទប់ជួល កាលលោកទៅធ្វើកម្មកររោងចក្រ ចំណែកនាងជាកម្មការិនី រហូតបង្កើត បានកូន១ជាចំណងដៃនិស្ស័យស្នេហ៍។

លោកយាយឡុង ហេង

លោកខៀវ ឌុល មេភូមិរងភូមិបេង បានឱ្យដឹងថា ក្មួយភាត់ ពិតជាកំពូលប្រចណ្ឌប្រពន្ធមែន សូម្បី បងខ្លួនឯងក៏ប្រចណ្ឌដែរ។ លោកក៏ធ្លាប់ ចុះទៅអប់រំក្មួយនេះជារឿយៗដែរ ឥឡូវគេភ្ញាក់រលឹក ក៏ទៅរក ការងារធ្វើនៅស្រុកថៃ ចោលប្រពន្ធកូន កាន់តែយ៉ាប់ ជាងមុនទៅទៀត ព្រោះនាងស្រីគា មានកូនខ្ចីនៅម្នាក់ ឯង មិនស្រួលដូចមានប្តីនៅក្បែរនោះទេ។
លោកយាយឡុង ហេង អាយុ៧៣ឆ្នាំ ជាអ៊ំស្រី លោកភាត់ បានឱ្យដឹងថា ក្មេងៗសម័យនេះពិបាក ណាស់ ពួកគេយកគ្នាទុំមុនស្រគាល លុះក្លាយជាប្តី ប្រពន្ធស្របច្បាប់អត់ចេះយោគយល់គ្នាទេ ដោយ ធ្វើអ្វីៗតាមទំនើងចិត្ត។ ជាក់ស្តែងក្មួយភាត់ ឱ្យតែផឹក ស្រវឹងម្តងៗប្រចណ្ឌប្រពន្ធហួសហេតុ រួចធ្វើបាបប្រពន្ធ កើតជាជម្លោះហូរហែ ពិបាកដល់ចាស់ៗទៀត។

ផ្ទះលោកជួន ភាត់

ចំណែកបុរសៗមួយចំនួន សុំមិនបញ្ចោញឈ្មោះ ធ្លាប់ព័ទ្ធវង់ផឹកជាមួយលោកភាត់ បានឱ្យដឹងស្របគ្នាថា បុរសជាប្តីនេះ ក្មេងជាងប្រពន្ធទេ តែត្រួតក្បាល ប្រពន្ធតែម្តង គឺឱ្យតែស្រវឹងម្តងៗ តែងលើកដាក់ ប្រចណ្ឌប្រពន្ធ ទៅនឹងអ្នកនេះអ្នកនោះ សូម្បីតែបង បង្កើតក៏ចោទប្រកាន់ដែរ ដើម្បីបាន លេសអូសដៃ ប្រពន្ធចូលបន្ទប់។ លោកភាត់ តែងតែអួតប្រាប់មិត្តភក្តិថា បើគេខឹងប្រពន្ធម្តងៗ មិនឱ្យខាតទេ ត្រូវតែ ចាប់នាងបន្ធូរកំហឹងតាមស្នៀតប្លែកៗ លុះប្រពន្ធធុញទ្រាន់ ក៏ផ្ទុះជម្លោះ រហូតដល់ប្តីបង្ខំចិត្តរត់ទៅរកលុយ នៅឯស្រុកថៃ មករំសាយកំហឹងប្រពន្ធ។
គួរបញ្ជាក់ថា ករណីប្តីប្រចណ្ឌប្រពន្ធ ទាញ ដំបងខ្លីបែបនេះ មិនសូវអីទេ កុំតែដំបងវែង ឬព្រនង់ ទើបមានឈ្មោះថា ជាអំពើហិង្សា ឯដំបងខ្លីកំប៉ិតនោះ មិនមែនហិង្សាទេ តែជាការពន្លត់ភ្លើងប្រចណ្ឌតែប៉ុណ្ណោះ”៕

RELATED ARTICLES